ចេតិយ​នៅ​​ក្រោយ​ប្រាសាទ​អង្គរវត្ត


ចេតិយ​សាង​សង់​ពី​​ថ្ម​បាយ​ក្រៀម នៅ ស.វ. ទី ១៨

នៅ​ខាង​ក្រោយ​ប្រាសាទ​អង្គរវត្ត (ទិស​ខាង​កើត) មាន​ចេតិយ​មួយ​ដែល​សាង​ឡើង​ដោយ​​ថ្ម​បាយ​ក្រៀម​ ។ កាល​ដែល​ខ្ញុំ​ទៅ​ខែត្រ​សៀមរាប​មុន​ៗ ខ្ញុំ​មិន​ដែល​​ចាប់​អារម្មណ៍​នឹង​ចេតិយ​នេះ​ឡើយ លុះ​ត្រា​តែ​ពេល​ក្រោយ​មក (ប្រហែល​​ជា​មួយ​​ឆ្នាំ​ចុង​ក្រោយ​នេះ​​) ទើប​ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្វែង​រក​ប្រវត្តិ​ដើម​នៃ​ចេតិយ​នេះ ។

កាល​ពី​​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ខ្ញុំ​ក៏​បាន​ទៅ​ខែត្រ​សៀមរាប​ម្ដង​ទៀត ដោយ​បាន​ផ្ដិត​យក​រូបភាព​ចេតិយ​នេះ​មក​​សាកសួរ​​តាម​ ទំព័រ​​ របស់​ខ្ញុំ​ផង ។ ខ្ញុំ​មិន​បាន​ទទួល​​ចម្លើយ​ត្រឹម​ត្រូវ​នោះ​ទេ គឺ​បាន​ត្រឹម​តែ​ចម្លើយ​សើៗ ។ ដោយ​ហេតុ​ដូច​នេះ ខ្ញុំ​សូម​ដក​ស្រង់​​ចម្លើយ​ពី​សៀវភៅ​មក​តែ​ម្ដង ៖

ចេតិយ​ថ្ម​បាយក្រៀម​ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​ចូល​ថែវ​ខាង​កើត​នៃ​ ប្រាសាទ​អង្គរវត្ត នេះ កវី​ជយនន្ទ ដែល​ជា​រដ្ឋមន្ត្រី​ម្នាក់​​របស់ ព្រះបាទជយជេដ្ឋាទី៣ បាន​សាង​នៅ​ខាង​មុខ​ផ្ទាំង​សិលាចារឹក​មួយ (សិលាចារឹក​នគរវត្ត លេខ ៣៨ (K. 301) ចារនៅមហាសករាជ១៦២៣ ត្រូវ​នឹង គ.ស. ១៧០២) ដើម្បី​ដាក់​តម្កល់​ធាតុ​ភរិយា (ឈ្មោះ បែនសន ងារ​ជា​ជំទាវ​ទេព​សុពណ៌) និង​កូន​ប្រុស​ទាំង​ពីរ​នាក់(ម្នាក់​ឈ្មោះ សួស និង​ម្នាក់​ទៀត​ឈ្មោះ ពៅ) ។(1)

កោរសក់​ លា​បំណន់ ?

គួរ​បញ្ជាក់​ថា កវីជយនន្ទ​ បាន​​បញ្ជា​ឲ្យ​គេ​ចារ (​ឬ​ចារ​ខ្លួន​ឯង?) សិលាចារឹក​ចំនួន ២​ផ្ទាំង គឺ​ សិលា​ចារឹក​នគរវត្ត​​ លេខ ៣៤ (K. 303) និង លេខ ៣៨ (K. 301) ។ សិលាចារឹក​នគរវត្ត​ លេខ ៣៤ ចារឹក​នៅ​លើ​សសរស្ដម្ភ​ជួរ​ខាង​ក្នុង ប៉ែក​ខាង​ស្ដាំ ឬ​ខាង​កើត​នៃ​ផ្លូវ​ស្នួ​ចូល​ពី​ពាក់​កណ្ដាល​ជ្រុង​ខាង​ជើង សសរស្ដម្ភ​ដែល​កៀក​នឹង​ច្រក​ខាង​ក្រៅ ខាង​ជើង​នៃ​តួ​ប៉ម​កណ្ដាល ឬ​តួ​ប៉ម​ប្រធាន ។(2)

***

អត្ថបទ​ពេញ​សូម​អាន ៖

  1. វង់ សុធារ៉ា (២០១២), សិលាចារឹក​នៃ​ប្រទេស​កម្ពុជា​សម័យ​កណ្ដាល  (ទំ. ១៩៣ – ២២២) គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ​ នគរវត្ត ។
  2. វង់ សុធារ៉ា (២០១២), សិលាចារឹក​នៃ​ប្រទេស​កម្ពុជា​សម័យ​កណ្ដាល  (ទំ. ១៨៥ – ១៩១) គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ​ នគរវត្ត ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

16 Responses to ចេតិយ​នៅ​​ក្រោយ​ប្រាសាទ​អង្គរវត្ត

  1. ភារម្យ និយាយថា៖

    ពូកែស្រាវជ្រាវហាណេះ!

  2. ឌីយ៉ា និយាយថា៖

    ខ្ញុំ​ក៏​ឆ្ងល់​ពី​ចេតិយនេះ​ដែរ កាលពី​ទៅលេង​សៀម​រាប​កាល​ពី​ខែ​មិនាឆ្នាំនេះឯង!

  3. ស្រុកស្រែ និយាយថា៖

    កាល​ខ្ញុំ​ទៅ​ឈរ​ពី​ច្រក​ខាងកើត​អង្គរ​ពី​ម្ងៃណោះ ក៏​អត់​បាន​​ចាប់​អារម្មណ៍​នឹង​ចេតី​ចំណាស់​នេះដែរ។ អត្ថបទ​របស់​តាម៉ាប់​ឯង​​ស្រាវជ្រាវ ​យោង​មក​សរសេរ​នេះ ​គឺ​ត្រូវ​ហើយ ព្រោះខ្ញុំ​ក៏​ធ្លាប់​បាន​អាន​ប្រវត្តិ​ចេតី​​នៅ​ខាង​កើត​អង្គរ​វត្ត​នេះ​ដែរ គឺ​មាន​ប្រវត្តិ​បែប​នេះ​ឯង។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s