ប្រាសាទ​៣ និង​ប្រាសាទ​ថ្ម​បាយ​ក្អែក


ហួស​ពី ​ប្រាសាទ​បក្សី​ចាំ​ក្រុង ​ទៅ​បន្តិច នៅ​ជាប់​នឹង​គូរ​ទឹក​អង្គរ​ធំ​ខាង​ត្បូង គេ​ឃើញ​មាន​ប្រាសាទ​​ជា​ច្រើន​នៅ​រាយ​គ្នា សណ្ដូក​ពី​កើត​ទៅ​លិច ។ នៅ​ចុង​ខាង​លិច​បង្អស់​មាន​ប្រាសាទ​មួយ​ដែល​គេ​ហៅ​ថា ប្រាសាទ​បី ។

ប៉ម​ទាំង ៣ នៃ​ប្រាសាទ​បី

ប្រាសាទ​នេះ​​មាន​ប៉ម​ ៣ សង់​នៅ​លើ​គ្រឹះ​ (ទំហំ 24 ម៉. x 10 ម៉.) តែ​មួយ​រួម​គ្នា​ធ្វើ​អំពី​ឥដ្ឋ ។ ប្រាសាទ​នេះ​ត្រូវ​បាន​​បញ្ជា​ឲ្យ​សាង​សង់​ឡើង​​ដោយ ព្រះបាទ​យសោវម៌្ម​ទី ១ (889 – 899) ស្ថិត​ក្នុង​រចនាបថ​ បាខែង ។ នៅ​ប៉ម​កណ្ដាល​មាន​​​តម្កល់​ លិង្គ និង​យោនី ដែល​បច្ចុប្បន្ន​នេះ ​នៅ​សល់​តែ​ទម្រ​យោនី​ប៉ុណ្ណោះ ។ ឯ​ប៉ម​សង​ខាង​មិន​ឃើញ​មាន​តម្កល់​អ្វី​នោះ​ទេ ។

ផ្ដែរ​​នៅ​ប៉ម​ខាង​ជើង​មិន​ទាន់​បាន​ឆ្លាក់​

នៅ​លើ​ផ្ដែរ​នៃ​ប៉ម​កណ្ដាល​​ មាន​រូប​ព្រះ​ឥន្ទ្រ​ជិះ​លើ​ដំរី​ឰរាវ័ណ​​ក្បាល​បី​ ឯ​នៅ​ប៉ម​ខាង​ត្បូង​​ គេ​ឆ្លាក់​ជា​រូប​ព្រះ​ឥន្ទ​ដែរ តែ​ជិះ​លើ​ដំរី​​ឰរាវ័ណ​​ក្បាល​មួយ ។ ចំណែក​ឯ​ប៉ម​ខាង​ជើង​វិញ យើង​ឃើញ​មាន​ត្រឹម​ស្លាក​ស្នាម​ព្រាង​ប៉ុណ្ណោះ ។ តាម​រូប​រាង​នៃ​ប្រាសាទ​នេះ គេ​សន្និដ្ឋាន​ថា​​ប្រាសាទ​នេះ​មិន​ត្រូវ​បាន​គេ​ធ្វើ​ហើយ​សព្វ​គ្រប់​នោះ​ទេ ។ នៅ​កំឡុង​ទ.វ. ឆ្នាំ ៦០ លោក Bernard-Philippe Groslier អ្នក​បុរាណ​វិទ្យា​​ជាតិ​បា​រាំង បាន​ធ្វើ​ការ​​ងារ​ស្តា​នៅ​ប្រាសាទ​នេះ ។

ប្រាសាទ​ថ្ម​បាយ​ក្អែក

គ្រឹះ​ថ្ម​បាយក្រៀម​នៃ​ប្រាសាទ​មួយ​ដែល​គ្មាន​ឈ្មោះ

ដើរ​ត្រឡប់​មក​រូប​ផ្លូវ​​ទៅ​កាន់​ច្រក​ចូល​អង្គរ​ធំ​វិញ យើង​ឃើញ​មាន​គ្រឹះ​ប្រាសាទ​​មួយ​​ដែល​បច្ចុប្បន្ន​នៅ​សល់​តែ​ស៊ុម​ទ្វារ និង​ផ្ដែរ ។ មាន​លិង្គ​មួយ​នៅ​សេស​សល់​នៅ​កណ្ដាល​តួ​ប្រាសាទ តែ​គ្មាន​ឃើញ​បំណែក​ ទម្រ​យោនី​ នោះ​ទេ ។ គេ​គិត​ថា​ប្រាសាទ​នេះ​អាច​ជា​តួ​ប៉ម​​មួយ​នៃ​តួ​ប៉ម​​រាប់​រយ​ដែល​ព័ទ្ធ​ពាស​ជុំ​វិញ​ភ្នំ​បាខែង (នៅ​លើ​ភ្នំ​បាខែង មាន​តួ​ប៉ម​រហូត​ដល់​ទៅ ១០៨) ។ ដូច្នេះ ប្រាកដ​នេះ​ វា​ស្ថិត​នៅ​ក្នុង​រចនាបថ​បាខែង ក្រោម​ការ​បញ្ជា​សាង​សង់​​នៃ ព្រះបាទ​យសោវម៌្មទី ១ ដូច​ប្រាសាទ​បី​ដែរ ។

នៅ​ទី​នេះ​ផង​ដែរ គេ​បាន​រក​ឃើញ​មាស​​សន្លឹក ៥​សន្លឹក តម្រៀប​ជា​រាង Quincunx (តម្រៀប​ជា​រាង​កាកបាទ ដោយ​មាន​វត្ថុ​១​នៅ​កណ្ដាល និង​វត្ថុ​បួន​​ទៀត​នៅ​អម​សង​ខាង លើ​ក្រោម)​ ដែល​សន្លឹក​មាស​កណ្ដាល​មាន​ឆ្លាក់​ជា រូប​គោ​នន្ទិ ដែល​ជា​ជំនិះ​នៃ​ព្រះ​ឥសូរ ។

មក​ជាប់​នៅ​ផ្លូវ​ទៅ​អង្គរ​ធំ យើង​អាច​ឃើញ​តួ​ប្រាសាទ​មួយ​ដែល​នៅ​សល់​តែ​គ្រឹះ ដែល​មិន​អាច​បញ្ជាក់​ប្រាប់​ពី​ប្រវត្តិ​ ឬ​រចនាបថ​បាន​ឡើយ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , . Bookmark the permalink.

20 Responses to ប្រាសាទ​៣ និង​ប្រាសាទ​ថ្ម​បាយ​ក្អែក

  1. ស្រុកស្រែ និយាយថា៖

    ធ្លាប់ដើរតាមគូទឹកនេះ ទៅលិចដែរ តែ​អារម្មណ៍​អត់បាន​ចាប់​យក​ទិដ្ឋភាព​ប្រាសាទ​ទាំង​នេះ​សោះ…😀

  2. ? និយាយថា៖

    ឃើញ​រាល់​តែ​ដង តែ​មិន​ដឹង​គេ​ហៅ​អី? កុំ​បាន​តែ​ធ្វើ​ម៉ូតូ​ឌុប​ឲ្យ​តាម៉ាប់ កុំ​អី​គ្មាន​បាន​ស្គាល់​អី​រ៉េ ហេហេ

  3. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s