ប្រាសាទ​តា​ព្រហ្មកិល


មើល​ពី​ទិស​ខាង​កើត​ និង​បំណែក​រាយប៉ាយ​នៃ​គោបុរៈ

នៅ​ទិស​ខាង​លិច​ច្រក​ចូល​ប្រាសាទ​អង្គរវត្ត​ ប្រមាណ​ជា​៤០០ ម៉. មាន​ប្រាសាទ​មួយ​ហៅ​ថា ប្រាសាទ​តា​ព្រហ្ម​កិល ដែល​​​អ្នក​ទេសចរណ៍​​​​ជា​ច្រើន​​តែង​តែ​មើល​រំលង ដើរ​​ផុត​​មក​​ហួស​។

ប្រាសាទ​ថ្ម​ភក់​មួយ​នេះ​ជា​ធម្មមន្ទីរ​មួយ​​ក្នុង​ចំណោម​​ធម្មមន្ទីរ​ទាំង ១០២ ដែល​ស្ថិត​នៅ​ជាមួយ​មន្ទីរ​ព្យាបាល​រោគ ដែល​នៅ​រាយ​ពាសពេញ​​ប្រទេស​កម្ពុជា​សម័យ​អង្គរ ។

ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាយ័ន ក្រោម​ការ​បញ្ជា​ឲ្យ​សាងសង់​ដោយ ព្រះបាទជយវម៌្មទី ៧ (1181 – 1218) ។ នៅ​ទិស​ខាង​កើត​ប្រាសាទ​មាន​គោបុរៈ​មួយ​ផង​ដែរ ដែល​បច្ចុប្បន្ន​បាក់​បែក​អស់​ទៅ​ហើយ ។ នៅ​ផ្នែក​ខាង​ជើង​នៃ​ជញ្ជាំង​ប្រាសាទ​មាន ​សោមសូត្រ​ (​បំពង់​បង្ហូរ​ទឹក) សម្រាប់​បង្ហូរ​ទឹក​មន្ត​យក​មក​ព្យាបាល​ជំងឺ​ផង​ដែរ ។ នៅ​លើ​ផ្ដែរ​នៃ​ទ្វារ​ខាង​ក្នុង​ខាង​កើត មាន​រូប​ព្រះ​ពុទ្ធ​ ៥​ព្រះអង្គ និង​រូប​ចម្លាក់​តូច​ៗ​ ជា​ច្រើន​ នៅ​លើ​មេទ្វារ​នៃ​ប្រាសាទ​នេះ ។

បើ​តាម​រឿង​ព្រេង​វិញ ប្រសាទ​នេះ​មាន​ឈ្មោះ​ដូច​នេះ​ក៏​ព្រោះ​តែ ព្រហ្ម​កិល ឬ​ ពញា​ក្រែក ដែល​ខំ​រំកិល​គូទ​មក​រក​មើល​អ្នក​មាន​បុណ្យ​ដែល​ត្រូវ​ឡើង​សោយរាជ្យ​នៅ​មហានគរ អង្គុយ​នៅ​ទី​ប្រាសាទ​នេះ​ ចាំ​សេះ​ឲ្យ​តា​ចាស់​ម្នាក់​ដែល​ជា​ព្រះ​ឥន្ទ​ប្រែ​ក្រឡា ដោយ​សារ​តា​ចាស់​នោះ​ថា «កុំ​ទៅ​មើល​ថ្វី ក្រែង​លោ​គេ​ជាន់ ចាំ​គាត់​មើល​ហើយ​ គាត់​មក​ប្រាប់» ។ គាត់​បាន​បាយ​សំណុំ​ទឹក​បំពង់ និង​​បង្វេច​​​មួយ​ផង​ដែរ ។​

សេះ​នោះ​​ក៏​កន្ត្រាក់​ដៃ​ជើង​ខ្វិន​ខ្វង់​នោះ​ឲ្យ​ត្រង់​ដូច​ដើម  ។ ឯ ព្រហ្មកិល​ ក្រោយ​ហូប​បាយ​នោះ​ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ក្លា ស្រាយ​ថង់​មើល​ក៏​ឃើញ​មាន​សំលៀក​បំពាក់​គ្រង​ជា​បែប​មហាក្សត្រ​ក៏​យក​មក​គ្រង ឃើញ​ថា​ត្រូវ​សម​និង​ខ្លួន ក៏​ដឹង​ថា​ខ្លួន​ជា​អ្នក​មាន​បុណ្យ​នោះ​ក៏​ឡើង​ជិះ​សេះ​នោះ​ទៅ ។ ឯ​សេះ​នៅ​ក៏​ហើរ​ហោះ​ទៅ​កាន់​មហានគរ ដំបង​ក្រញូង​ដែល​ជា​ស្ដេច​គ្រងរាជ្យ​ក៏​យក​ ដំបង​គ្រញូង​ របស់​ខ្លួន​គប់​ទៅ ព្រហ្មកិល តែ​មិន​ត្រូវ​បែរ​ជា​បាត់​ដំបង​មិន​ដឹង​ទៅ​ណា (ខែត្រ​បាត់ដំបង?) ។ លុះ​ដឹង​ថា​ខ្លួន​អស់​បុណ្យ​ហើយ ដំបង​ក្រញូង កុំ​សុំ​ចុះចេញ​ពី​រាជបល្ល័ង្ក ប្រគល់​រាជ្យ​សម្បត្តិ​ឲ្យ​ ព្រហ្មកិល ឡើង​សោយ​រាជ្យ ។ ព្រហ្មកិល ឡើង​សោយរាជ្យ​បាន​ ២០​ឆ្នាំ​ក៏​អស់​បុណ្យ​ដល់​វេន បក្សី​ចាំ​ក្រុង ម្ដង ។

ផ្នែក​មួយ​ចំហៀង​នៃ​ប្រាសាទ​បាន​បាក់​រលំ

ប្រាសាទ​ស្ថិត​ក្នុង​សភាព​ស្ងាត់​ជ្រងំ

***

អាន​បន្ថែម ៖

  1. CEN : ប្រាសាទ​តា​ព្រហ្ម​កិល
  2. Phnom Penh Daily : ប្រាសាទ​តា​ព្រហ្ម​កិល
  3. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ប្រាសាទ​តា​ព្រហ្ម​កិល
  4. Khmer Thesis : អរោគ្យ​សាលា​នៃ​ ព្រះ​បាទ​ជយវម៌្មទី ៧
  5. CEN : ការ​រៀប​ចំ​អរោគ្យ​សាលា​នៃ ព្រះបាទជយវម៌្មទី ៧

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

20 Responses to ប្រាសាទ​តា​ព្រហ្មកិល

  1. Ly Chanon និយាយថា៖

    ត្រេកអរណាស់ដែលបានទទួលដណឹងពីប្រវិត្តប្រាសាទនេះ ខ្ញុំធ្លាប់បានទទួលទានអាហារពេលព្រឹកនៅទីកន្លែងប្រាសាទនេះ អរគុណចំពោះបងដែលសរសេរអត្ថបទនេះ វាពិតជាអស្ចារ្យណាស់រាល់ប្រាសាទរបស់ខ្មែរទោះបីជាមានការបកស្រាយយ៉ាងលំអិតក៏ដោយ ក៏រាល់ប្រាសាទទាំងអស់គឺនៅតែសិ្ថតក្នុងអាថ៌កំបាំង។

    • តា ម៉ាប់ និយាយថា៖

      បាទ ពិតណាស់នៅ​តំបន់​អង្គរ​ពិត​ជា​មាន​អាថ៌កំបាំង​ច្រើន​ណាស់ដែល​ត្រូវ​ស្រាវជ្រាវ​បន្ត ស្រុក​ខ្មែរ​ក៏​ដូច្នោះដែរ តែ​ថ្ងៃ​ណា​មួយ (មិនដឹង​ថ្ងៃណា) អាថ៌កំបាំងទាំង​អស់​នឹង​ត្រូវ​រើ​កកាយ ។ កន្លែង​ដែលលោក​ធ្លាប់ទទួល​បាយ​នោះ មិនគួរ​ជា​ទីទទួល​ទានបាយ​ទៀតទេ តាម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​ថ្មីៗ នេះ (ពិត​ជា​មនុស្ស​គ្មាន​ការ​យល់​ដឹង ដែល​បាន​បន្ទោរបង់​នៅ​ក្នុង​ប្រាសាទ​តែ​ម្ដង) ។

  2. ? និយាយថា៖

    ទៅ​ដល់​មាន​ទឹក​អប់​ពិសេស​!!!!

  3. ស្រុកស្រែ និយាយថា៖

    រឿងអ្នក​ដំណើរ​ទៅហួស មកហួស​ប្រាសាទ​នេះ គឺ​មាន​ខ្ញុំ​ម្នាក់​នៅ​ក្នុង​ណឹង​ដែរ…😀

    ដោយឡែក​ចំពោះ​រឿង​និទានខាង​លើ​​នេះ​វិញ អោយ​ខ្ញុំ​អាន ក៏​ចេះ​តែអាន​ហើយ… តែត្រង់​អោយ​ខ្ញុំ​ជឿ​​ផ្កាប់​មុខនោះ គឺជួយ​អត់​បាន​ទេ អុងម៉ាប់​អើយ… :-D​

    • តា ម៉ាប់ និយាយថា៖

      ដូច​តែ​គ្នា ខ្ញុំគ្រាន់តែសរសេរ​ទុក​ដើម្បី​​ប្រាប់​ថា ហេតុអ្វី​បាន​គេ​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​ថា​អញ្ចេះ អញ្ចុះ តែអ្នក​អាន​ក៏​ត្រូវ​ប្រើ​ប្រាស់​បញ្ញាញាណ​របស់​ខ្លួន​ផង​ដែរ​។

  4. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s