ប្រាសាទ​អក​យំ


ប្រាសាទ​អក​យំ​ ស្ថិត​នៅ​​​ជាប់​នឹង​​ជើង​ទំនប់​ខាង​ត្បូង​​នៃ​​បារាយណ៍​ខាង​លិច​​ ។ ប្រាសាទ​នេះ​មិន​​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​ចាប់​អារម្មណ៍​និង​ចូល​ទស្សនា​នោះ​ឡើយ ដោយ​សារ​តែ​ស្ថិត​នៅ​ក្នុង​សភាព​បាក់​បែក​ ស្ទើរ​មើល​មិន​យល់ ។ មាន​តែ​ក្រុម​សិក្សា​បុរាណ​វិទ្យា​ ដែល​ចាប់​អារម្មណ៍​និង​ប្រាសាទ​មួយ​នេះ ។

ប្រាសាទ​​នេះ​ជា​ប្រាសាទ​បុរេ​អង្គរ ដែល​អាច​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចុង​ ស.វ. ទី ៨ ។ ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​បន្ថែម​ទៅ​ជា​ប្រាសាទ​រាង​សាជី​ដែល​មាន​គ្រឹះ​ទំហំ​ដល់​ទៅ​ 100 ម៉. x  100 ម៉. ។ គេ​ប៉ាន់​ស្មាន​ថា ការ​សាង​សង់​បន្ថែម​នេះ​​ស្ថិត​នៅ​ក្រោម​បញ្ជា​នៃ ព្រះបាទជយវម៌្មទី ២ (802 – 834) នៅ​ដើម​ ស.វ.ទី ៩ ។

​គេ​ឃើញ​មាន​សិលា​ចារឹក​មួយ​ចុះ​​កាល​បរិច្ឆេទ​ ថ្ងៃ​សៅរ៍ ១០ មិថុនា គ.ស. ៦៧៤ ត្រូវ​និង​រាជ្យ ព្រះបាទជយវម៌្មទី ១ (657? – 681?) ដែល​ស្ថិត​នៅ​​មេទ្វារ​នៃ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សា​ជា​ថ្មី ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​សន្និដ្ឋាន​ថា ប្រាសាទ​ដែល​នៅ​សេសសល់​បច្ចុប្បន្ន​នេះ សាងសង់​លើ​តួ​ប្រាសាទ​ចាស់​មួយ​ទៀត ។

សិលាចារឹក​មួយ​ទៀត ចារ​នៅ​ដើម​ ស.វ. ទី ១១ បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឧទ្ទិស​ដល់​ព្រះ គម្ពីររេស្វរៈ ? (Gambhiresvara) នាំ​ឲ្យ​គេ​ជឿ​ថា​ប្រាសាទ​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ប៉ុន្មាន​ឆ្នាំ​​មុន​ការ​សាងសង់​បារាយណ៍​ខាងលិច ។ គេ​ក៏​បាន​រក​ឃើញ​​រូប​ចម្លាក់​តូច​ៗ ធ្វើ​អំពី​សំរឹទ្ធ​មួយ​ចំនួន​ផង​ដែរ​តាម​បែប ព្រហ្មញ្ញ​និយម ក៏​ដូច​ជា​ពុទ្ធ​និយម (មាន​ចម្លាក់​ អវលោកេស្វរ និង សិរអារ្យមេត្រី) ។

នៅ​ពេល​ដែល​គេ​សាងសង់​បារាយណ៍​ខាង​លិច​នៅ​ ស.វ. ទី ១១ ប្រាសាទ​នេះ​ត្រូវ​កប់​នៅ​ក្រោម​ជើង​ទំនប់​បារាយណ៍​ រហូត​ដល់​ ៩០០​ ឆ្នាំ​ក្រោយ​មក​ ពោល​គឺ​នៅ​ឆ្នាំ ១៩៣២ ទើប​បុរាណ​វិទូ​បារាំង និង​ជា​ប្រធាន​អភិរក្ស​អង្គរ George Trouvé ធ្វើ​កំណាយ​ឃើញ ។ ​គួរ​ឲ្យ​សោកស្ដាយ មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​មាន​កិច្ច​កំណាយ ក៏​ដូច​ជា​ការងារ​​ស្ដារ​​ណា​ត្រូវ​បាន​គេ​អនុវត្ត​ទៀត​ទេ ធ្វើ​ឲ្យ​ផ្ទៃ​ប្រាសាទ​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ឈ្លាន​ពាន​នៃ​​រុក្ខជាតិ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ដុំ​បារាយណ៍​ខាង​លិច​នេះ ជា​ទីក្រុង​ចាស់​មួយ​មុន​សម័យ​អង្គរ​ស្ថិត​នៅ​យុគ​ដែក រវាង​ស​.​វ​. ទី​ ៣ មុន​ គ​.​ស. រហូតដល់ ស​.​វ​. ទី​ ៤-៥ នៃ ​គ​.​ស. ។

***

អាន​បន្ថែម ៖

  1. បារាយណ៍​មេ​បុណ្យ​ខាង​លិច​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

One Response to ប្រាសាទ​អក​យំ

  1. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s