ប្រាសាទ​ក្រវាន់


ប្រាសាទ​ក្រវាន់​មិន​សូវ​ជា​មាន​មនុស្ស​ម្នា​ចាប់​អារម្មណ៍​នឹង​ចូល​ទស្សនា​ទេ ដោយ​ប្រាសាទ​នេះ​តូច និង​​ស្ថិត​នៅ​​ពាក់​កណ្ដាល​ផ្លូវ​​ពី ប្រាសាទ​​អង្គរវត្ត​ ទៅ​កាន់​ស្រះ​ស្រង់ ។ អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មិន​​ដឹង​នោះ​​ គឺ​​ប្រាសាទ​នេះ​មាន​ក្បាច់​ចម្លាក់​​ឥដ្ឋ​នៅ​ជញ្ជាំង​​ខាង​ក្នុង​ដ៏​ល្អ​វិចិត្រ​ ​គ្មាន​ពីរ​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។

ប្រាសាទ​ក្រវាន់ មាន​ប៉ម​ប្រាំ​​សង់​នៅ​លើ​គ្រឹះ​តែ​មួយ ​ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​​នៅ​ក្នុង​រាជ្យ ព្រះបាទហស៌វម៌្មទី ១ (899 – 925) នៅ​ឆ្នាំ ៩២១ ហើយ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាខែង ។ ប្រាសាទ​នេះ​​គឺ​ជា​បង​ប្អូន​ភ្លោះ​ជា​មួយ​និង​ ប្រាសាទ​នាង​ខ្មៅ នៅ​ខែត្រ​តាកែវ ដែល​សាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ដោយ​គ្រាន់​តែ​​ក្បាច់​ចម្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង​នៃ​ ប្រាសាទ​នាង​ខ្មៅ ឆ្លាក់​​ដោយ​ប្រើ​បច្ចេកទេស​ខុស​ពី​ក្បាច់​​ចម្លាក់​នៅ ​ប្រាសាទ​ក្រវាន់ ។ (1)

លាន​មួយ​ធ្វើ​អំពី​ឥដ្ឋ​នៅ​ទិស​ខាង​កើត​ប្រាសាទ គឺ​ជា​គ្រឹះ​គោបុរៈ គួរ​បញ្ជាក់​ថា​ប្រាសាទ​នេះ​ក៏​មាន​គូ​ទឹក​ព័ទ្ធ​ជុំ​វិញ​ផង​ដែរ ។ មាន​តែ​ប៉ម​កណ្ដាល និង​ប៉ម​ចុង​​ខាង​ត្បូង​បំផុត​នោះ​ទេ ដែល​មាន​ដំបូល ។ ប៉ម​កណ្ដាល​មាន​ដំបូល​ ៤​ថ្នាក់ ឯ​ប៉ម​ចុង​​ខាង​ត្បូង​មាន​ដំបូល ២​ថ្នាក់ ។

អ្វី​ដែល​គួរ​ឲ្យ​​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​ គឺ​ការ​តម្រៀប​ឥដ្ឋ​​ដែល​មាន​ទឹក​ដៃ​ខ្ពស់ ។ គេ​មិន​ប្រើ​បាយអ​នោះ​ទេ តែ​ប្រើ​ល្បាយ​រុក្ខជាតិ​ទៅ​វិញ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ឥដ្ឋ​តម្រៀប​គ​លើ​គ្នា​តែ​ម្ដង ។ លោក Bernard-Philippe Groslier បាន​ធ្វើ​ការងារ​ស្ដារ​ប្រាសាទ​នេះ​នៅ​កំឡុង​ ទ.វ. ទី ៦០ ។ នៅ​ក្នុង​ការ​ស្ដារ​នោះ​ដែរ ឥដ្ឋ​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​បន្ថែម ដោយ​មាន​ចារ​ពាក្យ​ថា CA (Conservation Angkor = អភិរក្ស​អង្គរ) ។

***

អាន​បន្ថែម ៖

  1. ប្រាសាទ​ជា​បង​ប្អូន​ភ្លោះ គឺ​ជា​ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​រចនាបថ​ជា​មួយ​គ្នា ក៏​ដូច​ជា​គម្រោង​ប្លង់ និង​វត្ថុ​ធាតុ​សាង​សង់ ។ ​ក្បាច់​ចម្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង​នៃ​ប្រាសាទ​នាង​ខ្មៅ ធ្វើ​តាម​របៀប​ Frescoes (​ជា​ការ​ឆ្លាក់​នៅ​ពេល​ដែល​ជញ្ជាំង​នៅ​សើម?) ។ CEN: គំនូរ​ពណ៌​នៅ​ប្រាសាទ​នាងខ្មៅ ខេត្ត​តាកែវ​
  2. CEN : ព្រះ​វិស្ណុ​ត្រី​វិក្រម នៅ​ប្រាសាទ​ក្រវ៉ាន់​
  3. CEN : ការ​សាង​សង់​ប្រាសាទ​ខ្មែរ​​អំពី​ឥដ្ឋ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

5 Responses to ប្រាសាទ​ក្រវាន់

  1. Pingback: ប្រាសាទ​ភ្នំ​បាខែង | តាម៉ាប់ យាយម៉ាប់

  2. Pingback: ប្រាសាទនាង​ខ្មៅ | តាម៉ាប់ យាយម៉ាប់

  3. Pingback: ប្រៀប​ធៀប​ចម្លាក់ជញ្ជាំង​​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់ | តាម៉ាប់ យាយម៉ាប់

  4. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

  5. Pingback: ប្រាសាទ​វត្តប្រើសមាស | កំពង់ចាម កំពង់​ចិត្ត

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s