ដំណើរ​ឆ្ពោះ​ទៅ វ្យាធបុរៈ


​កាល​ពី​ថ្ងៃ​ ១៨ មិនា ២០១៣ ខ្ញុំ​រួម​ជា​មួយ​មិត្ត​ ៣​នាក់ បាន​ធ្វើ​​ដំណើរ​ឆ្ពោះ​ទៅ វ្យាធបុរៈ អតីត​រាជធានី​ទី​១​ នៃ​ជនជាតិ​ខ្មែរ​​ក្នុង​អធិបតេយ្យភាព​ជា​រដ្ឋ​ឯករាជ្យ​មួយ​ហៅ​ថា ហ្វូណន តាម​កំណត់​ត្រា​ចិន ។ ទីតាំង​នៃ​ វ្យាធបុរៈ នេះ​ ស្ថិត​នៅ​ក្នុង​សភាព​ស្រពេច​ស្រពិល​​អស់​ជា​ច្រើន​ទសវត្ស​ហើយ ដែល​អ្នក​សិក្សា​​​ធំ​ជាតិ​បារាំង Georges Cœdès (1886 – 1969) បាន​អះអាង​ថា​ ស្ថិត​នៅ​ឯ​បាភ្នំ​ឈើ​កាច់​ ខែត្រ​ព្រៃ​វែង​​ឯ​ណោះ ។ អ្នក​សិក្សា​ខ្មែរ​មួយ​ចំនួន​​ធំ​ក៏​យល់​ស្រប​ទៅ​តាម​ការ​អះអាង​នោះ​ផង​ដែរ ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អំណះអំណាង ថ្មី​បំផុត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ វ្យាធបុរៈ ស្ថិត​នៅ​ត្រង់​​​ទី​រួម​ស្រុក​អង្គរបុរី​សព្វ​ថ្ងៃ ដោយ​ភស្តុតាង​សិលាចារឹក​ ក៏​ដូច​ជា​ភស្តុតាង​កំណាយ​បុរាណ​វិទ្យា ។ បញ្ហា​ដែល​ខ្ញុំ​មិន​ទាន់​​​ដឹង​ច្បាស់​នោះ​គឺ តើ​ក្រសួង​អប់រំ​មាន​បាន​កែ​ប្រែ​ចំណុច​​នេះ​នៅ​ក្នុង​សៀវភៅ​សិក្សា​មធ្យម​សិក្សា​ហើយ​ឬ​នៅ ?

នេះ​ជា​​រូប​ភាព​បង្ហាញ​ពី​ស្ថាន​ភាព​​បច្ចុប្បន្ន​នៃ​​អតីត​រាជធានី​វ្យាធបុរៈ ក៏​ដូច​ជា​​ប្រវត្តិ​នៃ​តំបន់​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​ ក៏​ដូច​ជា​រឿង​ព្រេង ៖

ការ​សិក្សា​បាន​បញ្ជាក់​ថា ប្រាសាទ​ភ្នំ​ដា​​ត្រូវ​បាន​កសាង​ឡើង​ពី​ថ្ម​បាយ​ក្រៀម​​នៅ​កំឡុង ស.វ.ទី ១១ នៅ​លើ​គ្រឹះ​ចាស់​នៃ​ប្រាសាទ​​ធ្វើ​ពី​ឥដ្ឋ​ដែល​ត្រូវ​បាន​កសាង​តាំង​ពី​ ស.វ.ទី ៥ ឬ​ទី ៦ ។ ប្រាសាទ​នេះ​មាន​ទំហំ 12 ម៉. x  12 ម៉. និង​មាន​កម្ពស់ 18 ម៉. ។ កំពូល​នៃ​ប្រាសាទ​នេះ​ធ្វើ​ឡើង​ពី​ឥដ្ឋ ។ គួរ​បញ្ជាក់​​មាន​រូង​​សិប្បនិម្មិត​ចំនួន 5 ​នៅ​តាម​ចង្កេះ​ភ្នំ​នេះ ។(1)

នៅ​ប្រមាណ​ជា ៥០ ម៉. ភាគ​ឦសាន​ប្រាសាទ​ភ្នំ​ដា ប្រាសាទ​តូច​មួយ​ធ្វើ​ពី​ថ្ម​បាសាល់​​ឈ្មោះ​ថា អាស្រម​មហាឥសី ស្ថិត​នៅ​លើ​ចង្កេះ​ភ្នំ​លើ​ទំហំ 5,5 ម៉. x 5,5 ម៉. និង​មាន​កម្ពស់ 8 ម៉. ។ ប្រាសាទ​នេះ​ប្រហែល​ជា​ត្រូវ​បាន​កសាង​នៅ​ចុង ស.វ. ទី ៦ ។ ប្រាសាទ​តូច​មួយ​នេះ​មាន​​មាន​ជញ្ជាំង​ ២ ជាន់ ។ នៅ​លើ​កំពូល​ភ្នំ​ មាន​សល់​​ឥដ្ឋ​ជា​សំណល់​នៃ​ប្រាសាទ​បាក់​បែក​មួយ ។

កាល​ពី​ព្រេង​នាយ មាន​​ព្រះ​​រាជា​​មួយ​ព្រះ​អង្គ​​​​គង់​​នៅ​ព្រះរាជ​វាំង​​​បាសាក់​ ឬ​ចំប៉ា​​សាក់​ ។ ​ព្រះ​អង្គ​​មាន​ព្រះ​​​រាជ​​​​បុត្រី​​មួយ​​អង្គ​​ព្រះនាម ​អាក់​អរ​​ តែ​ជា​អកុសល​ព្រះ​នាង​បែរ​ជា​ទៅ​ស្រលាញ់​បុរស​ក្រ​កម្សត់​ម្នាក់ ។ ​ព្រះ​រាជា​បាន​​បំបរបង់​​ព្រះរាជ​បុត្រី​​ ជាមួយ​បុរស​​នោះ​​ចេញ​​​ពី​​រាជ​វាំង​ដោយ​បណ្ដែត​តាម​​ពោង​​​​ ពោង​អណ្ដែត​​តាម​ផ្ទៃ​​​ទឹក​ល្ហល្ហេវ​មក​ទើរ​នឹង​​​​ភ្នំ​មួយ​ដែល​មិន​ទាន់​មាន​ឈ្មោះ​  ហើយ​ក៏​ចាប់​ផ្ដើម​ការ​ឆ្ការ​រស់​នៅ​នៅ​លើ​ភ្នំ​នោះ​ទៅ ។

បុរស​ជា​ប្ដី​​​​កាប់​បាន​សុទ្ធ​តែ​ឈើ​ចន្ទន៍​ក្រស្នា រើស​បាន​សុទ្ធ​​តែ​ដុំ​​មាស​រាប់​គំនរ ​តែ​មិន​ស្គាល់​នោះ​ទេ គ្រាន់​តែ​ធ្វើ​តាម​ប្រពន្ធ​ប្រាប់ ។ លុះ​ប្រមូល​បាន​ច្រើន​ហើយ ព្រះនាង​អាក់​អរ​​ឱ្យ​ប្ដី​ចាត់​ចែង​លើក​ទង់​ដើម្បី​ផ្ដល់​ដំណឹង​ឲ្យ​សំពៅ​ជំនួញ​មក​ធ្វើ​ការ​ដោះ​ដូរ ។ ក្រោយ​មក​ទី​នោះ​ក៏​មាន​មនុស្ស​មក​នៅ​កក​កុញ ព្រះនាង​និង​ស្វាមី​ក៏​ប្រកាស​ខ្លួន​ជា​ស្ដេច​ មាន​ព្រះ​នាម​ថា  ព្រះ​សង្ខ​​ចក្រ​ និង​​ព្រះ​នាង​​​អាក់​​អរ ។ ព្រះ​អង្គ​​សង្ខ​​ចក្រ​​ ​រៀប​ចំ​ទី​នោះ​ឱ្យ​មាន​លក្ខណៈ​ជា​ក្រុង​​​ដោយ​មាន​​កំផែង​ព័ទ្ធ​ជុំវិញ​ ដូច្នេះ​ហើយ​បាន​ជា​ជាប់​ឈ្មោះ​ថា​ «​​ភ្នំ​បុរី​» រហូត​សព្វ​ថ្ងៃ ​។

***

អាន​បន្ថែម​ ៖

  1. ខ្ញុំ​នឹង​ទៅ​កាន់​ទី​នោះ​ម្ដង​ទៀត ដើម្បី​ថត​រូប​ភាព​រូង​ទាំង ៥​នោះ ។ គួរ​ឲ្យ​សោកស្ដាយ​ដែល​​ដំណើរ​ជើង​នេះ មិន​បាន​ពិនិត្យ​ឲ្យ​ដិត​ដល់ ។
  2. CEN: រចនាបថ​ភ្នំ​ដា
  3. CEN: ប្រាសាទ​ភ្នំ​ដា
  4. CEN: ប្រាសាទ​អាស្រម​មហាឥសី
  5. CEN: ប្រាសាទ​អាស្រម​មហាឥសី​ ជា​ប្រាសាទ​ចាស់​ជាង​គេ​
  6. CEN: លក្ខណៈ​វប្បធម៌​ខ្លះ​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​សង្គម​វប្បធម៌​នៅ​អង្គរបុរី នា​​វ្យា​ធ​បុរៈ សម័​យ​នគរ​ភ្នំ (​ភាគ​២)
  7. CEN: សត្វ​អច្ឆរិយ​នៅ​អង្គរ​បុរី – សត្វ​នាគ (ភាគ ១) និង (ភាគ ២)
  8. CEN: ​សត្វ​អច្ឆរិយ​នៅ​អង្គរ​បុរី​ – សត្វ​ហង្ស
  9. CEN: សត្វ​អច្ឆរិយ​នៅ​​អង្គរបុរី – សត្វ​ដំរី
  10. CEN: សត្វ​អច្ឆរិយ​នៅ​អង្គរ​បុរី – សត្វ​រមាស
  11. CEN: សត្វ​អច្ឆរិយ​​នៅ​​អង្គរ​បុរី – សត្វ​ជ្រូក​ព្រៃ
  12. CEN: សត្វ​អច្ឆរិយ​នៅ​អង្គរ​បុរី – សត្វ​គ្រុឌ
  13. CEN: សត្វ​អច្ឆរិយ​នៅ​អង្គរ​បុរី – សត្វ​គោ
  14. CEN: ទិស និង​លក្ខណៈ​នៃ​ប្រាសាទ​អាស្រម​មហាឥសី នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ
  15. CEN: កំណត់សម្គាល់​ពី​ចម្លាក់​បាយអ និង​ដី​ដុត​មួយ​​ចំនួន​នៅ​អង្គ​បុរី (​ភាគ​២)​
  16. CEN: កំណត់សម្គាល់​ពី​ព្រះ​កេស​ទេវរូប​ថ្ម​មួយ​ចំនួន មកពី​អង្គរបុរី នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ (​ភាគ​៣)
  17. CEN: ចម្លាក់​ព្រះ​ហរិ​ហរៈ រចនា​បថ​ភ្នំ​ដា នៅ​ប្រាសាទ​អាស្រម​មហាឥសី​
  18. CEN: ​ប្រភព និង​ការ​គោរព​បូជា​ព្រះ​ចេតិយ​ដំបូងបង្អស់​នៅ​អង្គរបុរី​
  19. CEN: វត្ថុ​ស័ក្ដិសិទ្ធិ ឬ​អច្ឆរិយ​អាយ​នៅ​បុរី​អង្គរ​ ​- ១. ត្រី​ផ្សោត​
  20. CEN: ​វត្ថុ​ស័ក្ដិសិទ្ធិ ឬ​អច្ឆរិយ​អាយ​នៅ​បុរី​អង្គរ – ២. ការ​គោរព​បូជា​សត្វ​ស្វា​
  21. CEN: ​វត្ថុ​ស័ក្ដិសិទ្ធិ ឬ​អច្ឆរិយ​អាយ​នៅ​អង្គរ​បុរី​ – ៣.​ អារក្ស​អ្នកតា​ចាស់​ស្រុក
  22. CEN: ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ១. ព្រះក្រិ​ស្ណា និង​ព្រះក្រិ​ស្ណា​គោ​វ៌ធ​ន ២. ព្រះ​ហរិ​ហ​រៈ ៣. អ៌ធន​រិ​ស្វរៈ
  23. CEN: ​ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ៤. ព្រះ​នាង​គង្ហីង​ធរណី​ខ្មែរ
  24. CEN: ​ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ៥. ព្រះ​ភ្លើង
  25. CEN:​ ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ៦. ព្រះ​នាង​លក្ស្មី​ ឬ​ស្រី
  26. CEN: ​ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ៧. ព្រះ​នាង​ទុគ៌ា មហិ​សា​សុរម៌ទិនិ​
  27. CEN: ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ៨. កេតនភណ្ឌ​នៃ​ព្រះ​នាង​ទុគ៌ា
  28. CEN: ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ៩. ព្រះនាង​ឧមា
  29. CEN: ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ១០. ប្រភព​រាហូ និង​កេតុ
  30. CEN: ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ១១. ស្រី​ទេពអប្សរ ​និង​ប្រភព
  31. CEN: ព្រះអាទិទេព​ថ្នាក់ក្រោម នៅ​អង្គរបុរី – ១២. ទស្សនៈ​វិស័យ​ពាក់ព័ន្ធ​នឹង​ព្រះ​នាង​លក្ស្មី
  32. CEN: ទេវតា​ថ្នាក់​ក្រោម​នៅ​អង្គរ​បុរី
  33. CEN: ​ចម្លាក់​ព្រះ​ពោធិសត្វ​កាន់​ផ្កាឈូក​បែប​មហាយាន នៅ​អង្គរ​បុរី
  34. CEN: ចម្លាក់​ព្រះ​ពោធិសត្វ​​បែប​មហាយាន​ នៅ​អង្គរ​បុរី
  35. CEN: ចម្លាក់​ព្រះ​សិអារ្យមេត្រីយ៍ នៅ​អង្គរ​បុរី
  36. CEN: ចម្លាក់​ព្រះ​ពុទ្ធ​រចនាបថ​អមរាវត្តី នៅ​អង្គរបុរី
  37. CEN: មន្ត​អាគម​គាថា​ យ័ន្ត​ខ្មែរ​ នៅ​អង្គរ​បុរី
  38. CEN: និមិត្ត​សញ្ញា​ព្រហ្មញ្ញសាសនា​ នៅ​អង្គរ​បុរី
  39. CEN: គ្រឿង​ដុត​ឈើ​ក្រអូប នៅ​អង្គរ​បុរី
  40. CEN: រូប​យក្ខិនី​ដី​ដុត​ នៅ​អង្គរ​បុរី
  41. CEN: បង្គោល​ទ្វារ​ចូល​អង្គរ​បុរី
  42. CEN: បដិមា​បុរេ​អង្គរ​នៅ​ ប្រាសាទ​ភ្នំ​ដា
  43. CEN: ចម្លាក់​ព្រះ​វិស្ណុ​ផ្ទុះ​លើ​នាគ​អនន្ត​នៅ ប្រាសាទ​ភ្នំ​ដា
  44. CEN: អង្កាំ​ខ្មែរ​នៅ​អង្គរ​បុរី និង​ភូមិ​ស្នាយ
  45. CEN: ការ​ប្រើ​ប្រាស់​សេះ​ នៅ​អង្គរបុរី
  46. CEN: ចម្លាក់​ដី​ដុត​តួអង្គ​រឿង​រាមកេរ្តិ៍​ នៅអង្គរបុរី

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , , , , . Bookmark the permalink.

15 Responses to ដំណើរ​ឆ្ពោះ​ទៅ វ្យាធបុរៈ

  1. ស្រុកស្រែ និយាយថា៖

    រូបអាតួម្នាក់ឯង ស្ពាយសាក់កាដូនោះ សង្ហាអស់ទាស់…😀 ឯរូប​ចុងក្រោយស្អាតណាស់ អុងម៉ាប់…

  2. Pingback: ប្រាសាទ​គោកខ្វិត | កំពង់ចាម កំពង់​ចិត្ត

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s