មេរៀន​ជីវិត​​​១


មាន​អំពើ​ប្លន់​មួយ​បាន​កើត​ឡើង​​នៅ​ធានាគារ​រដ្ឋ​នៅ​តំបន់​មួយ ចោរ​​​បាន​ស្រែក​សម្លុត​ថា «អ្នក​រាល់​គ្នា​នៅ​ឲ្យ​ស្ងៀម លុយ​របស់​រដ្ឋ ជីវិត​របស់​អ្នក ។» អ្នក​ទាំង​អស់​នោះ​​នាំ​គ្នា​ក្រាប​ទៅ​ដី ​។ បែប​បទ​​​នេះ​​ហៅ​ថា ការ​ផ្លាស់​ប្ដូរ​គោល​គំនិតដើម (changing the conventional way of thinking) ។

ស្ត្រី​ម្នាក់​ក្រាប​ទៅ​លើ​តុក្នុង​លក្ខណៈ​​បង្ក​អារម្មណ៍ស្រើប​ស្រាល ចោរ​​បាន​ស្រែក​សម្លុត​នាង​ថា «នេះ​ជា​ការ​ប្លន់ មិន​មែន​ជា​ការ​ចាប់​រំលោភ​ទេ ។» បែប​បទ​នេះ​ហៅ​ថា ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន (being professional) – ផ្តោត​ទៅ​លើ​តែ​អ្វី​ដែល​អ្នក​ត្រូវ​បាន​បង្វឹក​ឲ្យ​ធ្វើ ។

នៅ​ពេល​ដែល​ពួក​គេ​ប្រមូល​លុយ​បាន​ហើយ ចោរ​ប្អូន (សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់) និយាយ​​ទៅ​កាន់​ចោរ​ជា​បង​ (រៀន​ត្រឹម​បឋម​សិក្សា) ថា «​ល្បង រាប់​លុយ​សិនទៅ !» ចោរ​បង​ក៏​តប​ថា «អាភ្លើ លុយ​ច្រើន​អញ្ចឹង​រាប់​ម៉េច​អស់ ចាំ​មើល​ទូរទស្សន៍ទៅ !» ។ បែប​បទ​នេះ​ហៅ​ថា បទពិសោធន៍​ការងារ (experience) – បច្ចុប្បន្ន​នេះ គេត្រូវ​ការ​អ្នក​មាន​បទពិសោធន៍​ច្រើន​ជាង​អ្នក​មាន​សញ្ញាបត្រ ។

បន្ទាប់​ពី​ក្រុម​ចោរ​បាន​ចេញ​ទៅ អ្នក​គ្រប់​គ្រង​ធានាគារ​បាន​ប្រាប់​ទៅ​ អនុ​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​ប្ដឹង​ប៉ូលិស តែ​អនុ​គ្រប់គ្រង​នោះ​បែរ​ជា​និយាយ «លោក ! បើ​យើង​ពន្លើស​ចំនួន​លុយ​ដែល​ត្រូវ​បាន​ប្លន់​នោះ តើ​យ៉ាង​ម៉េច​ដែរ ?» ។ បែប​បទ​នេះ​ហៅ​ថា ចាក់បណ្ដោយ (swim with the tide) – ផ្លាស់​ប្តូរ​ស្ថានភាព​មិន​អំណោយ​ផល​​ឲ្យ​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក ។

«បើ​មាន​ចោរកម្ម​រាល់​ខែ​ប្រាកដ​ជា​ល្អ !» អនុគ្រប់គ្រង​បាន​បន្ថែម ។ បែប​បទ​នេះ​ហៅ​ថា សម្លាប់​ភាព​ធុនទ្រាន់ (killing boredom) – ភាព​រីករាយ​សំខាន់​បំផុត​លើ​លោក​នេះ !

នៅ​ថ្ងៃ​បន្ទាប់ ទូរទស្សន៍​បាន​ប្រកាស​ថា​​លុយ​ចំនួន ១០០ លាន​ត្រូវ​បាន​ប្លន់ពី​ធានាគារ ។ ក្រុម​ចោរ​រាប់​លុយ​ឃើញ​ត្រឹម​តែ​ ២០ លាន​ប៉ុណ្ណោះ ។ ក្រុម​ចោរ​​ក៏​ដឹង​ថា​ប្រាកដ​ជា​អ្នក​គ្រប់គ្រង​ធានាគារ​ពន្លើស​ចំនួន​លុយ​ដែល​ប្លន់​បាន​នោះ​ហើយ ដូច្នេះ​អ្នក​គ្រប់គ្រង​ធានាគារ​នឹង​ចំណេញ​លុយ ៨០​លាន​ដោយ​មិន​បាច់​ប្រឹង ។ បែបទ​នេះ​ហៅ​ថា ចំណេះ​វិជ្ជា​ជា​ទ្រព្យ ចាយ​ច្រើន​ប៉ុណ្ណា មាន​ប៉ុណ្ណឹង (knowledge is worth as much as gold) ។

ប្រធាន​គ្រប់គ្រង​ធានាគារ​អង្គុយ​សើច​យ៉ាង​សប្បាយ​ចិត្ត​ ព្រោះ​បាន​លុយ​ដោយ​មិន​បែក​ញើស​ ហើយ​ក៏​មិន​មាន​ខាត​បង់​អ្វី ។ បែប​បទ​នេះ​ហៅ ឆក់​ឱកាស (seizing the opportunity) – ត្រូវ​តែ​ហ៊ាន​ប្រថុយ បើ​សិន​មាន​ឱកាស !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ and tagged , , , . Bookmark the permalink.

7 Responses to មេរៀន​ជីវិត​​​១

  1. achharia និយាយថា៖

    ឈ្នះៗ! ឈ្នះទាំងចោរ ឈ្នះទាំងប្រធាន​គ្រប់គ្រង​ធានាគារ😀

  2. សាំងហ៊ី និយាយថា៖

    ឡូយមែន

  3. Pingback: មេរៀន​ជីវិត​​​១ « Viriya's Blog

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s