មត៌ក​មនុស្ស​រស់​កម្ពុជា


០៩​ មករា ២០១៣ ៖

ដើម្បី​ឆ្លើយ​តប​នឹង ការ​លះបង់​ និង​ការ​ពុះ​ពារ​ឥត​ខ្លាច​នឿយ​ហត់​របស់​ព្រឹទ្ធាចារ្យ​សិល្បៈ​ខ្មែរ​ចំនួន​១៧​​រូប ក្នុង​ការ​​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក​ ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី នោះ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្ដម​ សីហ​មុនី ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​ហទ័យ​ចេញ​ព្រះ​រាជ​ក្រឹត្យ តែង​តាំង​​ព្រឹទ្ធាចារ្យ​សិល្បៈ​ទាំង​១៧​រូប​នោះ ដូច​មាន​រាយ​នាម​ខាង​ក្រោម ៖

  1. ព្រឹទ្ធាចារ្យ​សិល្បៈ សម្ដេច​ព្រះរាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ជា ទេព​នាថវដ្តីឯក
  2. ព្រឹទ្ធាចារ្យ​សិល្បៈ ឆេង ផុន ជា ទេព​បញ្ញា​កោសល្យ​វិជ្ជា
  3. ព្រឹទ្ធាចារ្យ​សិល្បៈ ចាន់ ស៊ឹម ជា វឌ្ឍកី​ទេព​និម្មិត
  4. ព្រឹទ្ធាចារ្យ​សិល្បៈ ជេត ចន ជា ទេពនិម្មិត​វិចិត្រ
  5. ព្រឹទ្ធាចារ្យ​សិល្បៈ ឯម ធាយ ជា ទេវនាដ​និម្មិត
  6. ព្រឹទ្ធាចារ្យ​សិល្បៈ រស់ គង់ ជា វិសេស​នាដការីវិជ្ជា
  7. ព្រឹទ្ធាចារ្យ​សិល្បៈ គង់ ណៃ ជា កោសល្យ​វោហារ
  8. ព្រឹទ្ធាចារ្យ​សិល្បៈ ប្រាជ្ញ ឈួន ជា ភិរម្យ​វោហារ
  9. ព្រឹទ្ធាចារ្យ​សិល្បៈ ជា ហ៊ា ជា​ នាដ​កោសល្យ​វិជ្ជា
  10. ព្រឹទ្ធាចារ្យ​សិល្បៈ សុខ ឌុច ជា កោសល្យ​តន្ត្រី​វិជ្ជាធរ
  11. ព្រឹទ្ធាចារ្យ​សិល្បៈ អ៊ុំ សាមិត្ត ជា នាដ​ភក្ដី​និមិត្ត
  12. ព្រឹទ្ធាចារ្យ​សិល្បៈ ព្រីង សាឃន ជា នាដ​កោសល្យ​វដ្តី
  13. ព្រឹទ្ធាចារ្យ​សិល្បៈ ពៀក ចាប៉ិច ជា វោហារ​កោសល្យ​វដ្តី
  14. ព្រឹទ្ធាចារ្យ ជិត ជន ជា គរុពហុស្សូត
  15. ព្រឹទ្ធាចារ្យ ទេព ផុន ជា វិជ្ជា​ធម្មគរុ
  16. ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ ជា កោសល្យវិជ្ជាគរុ និង​
  17. ព្រឹទ្ធាចារ្យ ទា វ៉ាន ​ជា បញ្ញា​កោសល្យ​វិជ្ជា

យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មត៌ក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោយ​ការ​តែង​តាំង មត៌ក​មនុស្ស​រស់​ទាំង​អស់ មាន​កាតព្វកិច្ច​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ធ្វើ​កិច្ចការ​មួយ​ចំនួន ក្នុង​នោះ​មាន រៀប​ចំ​ចង​ក្រង​ឯកសារ​សម្រាប់​បង្ហាត់​បង្រៀន ផ្សព្វផ្សាយ ដែល​បម្រើ​ប្រយោជន៍​សង្គម​ជាតិ ផ្ទេរ​ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​របស់​ខ្លួន​ដោយ​គ្មាន​លាក់​លៀម ដល់​អ្នក​ជំនាន់​ក្រោយ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល ។

ក្រៅ​ពី​នេះ នៅ​មាន​កាតព្វកិច្ច ផ្សព្វផ្សាយ​ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​ខ្លួន​មាន ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណ​ជន​ទូទៅ​តាម​គ្រប់​មធ្យោបាយ ​។ បន្ត​ថែ​រក្សា​ឲ្យ​គង់​វង្ស និង​អភិវឌ្ឍន៍​ចំណេះ​ដឹង​ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​សាមី​ខ្លួន​បាន​ទទួល​កិត្តិយស​ ។

តាម​ព្រះរាជ​ក្រឹត្យ​នេះ​ដដែល មត៌ក​មនុស្ស​រស់ នឹង​ទទួល​បាន​មក​វិញ​នូវ​លាភ​ការ​ដូច​ជា ប្រាក់​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ខែ​ពី​ថវិកា​ជាតិ និង​ការ​ទទួល​ការ​ឧបត្ថម្ភ​សម្ភារៈ​ថវិកា និង​មធ្យោបាយ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ និង​ការ​បណ្ដុះបណ្ដាល​ជា​ដើម ៕

***

លោកតា ​គង់ ណៃ ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ផ្ដល់​ប្រាក់​បៀវត្សរ៍​ $50/​ខែ សម្ដេច​​អគ្គ​មហា​សេនា​បតី​​​តេជោ ហ៊ុន សែន ឧបត្ថម្ភ $50/ខែ និង​សាលា​ពន្លឺ​សិល្បៈ​ខ្មែរ​អមត​ឧបត្ថម្ភ $50/​ខែ​ (អាន​អត្ថបទ​ពេញ) ។

នេះ​ជា​តម្លៃ​ទេពកោសល្យ​មនុស្ស​រស់​​មុន​មាន​ចេញ​ព្រះរាជ្យក្រឹត្យ
តើ​មក​ដល់​ពេល​នេះ​​តម្លៃ​នៃ​មត៌ក​មនុស្ស​រស់​នេះ
ត្រូវ​បាន​គេ​លើក​កម្ពស់​ហើយ​ឬ​នៅ ?

អាន​បន្ថែម ៖

  1. នរណា​ខ្លះ​នៅ​កម្ពុជា ៖ នរោត្តម បុប្ផា ទេវី
  2. Andy’s Blog: Kong Nay
  3. នរណា​ខ្លះ​នៅ​កម្ពុជា​ ៖ គង់ ណៃ
  4. CEN : លោកតា​គង់ ណៃ​, បារម្ភ​ថ្ងៃ​អនាគត គ្មាន​អ្នក​ស្នង​ចម្រៀង​ចាប៉ី​ដង​វែង​
  5. CEN : លោកតា ​គង់ ណៃ ​ខ្វាក់ភ្នែក​ទើប​រៀន​ចាប៉ី
  6. នរណា​ខ្លះ​នៅ​កម្ពុជា ៖ ប្រាជ្ញ ឈួន
  7. អ្នក​ចម្រៀង​ចាប៉ី​ជើង​ចាស់​ដ៏​ល្បី លោកតា ភិរម្យ ប្រាជ្ញ ឈួន មាន​ជំងឺ​បេះដូង​ជា​ទម្ងន់​កំពុង​ត្រៀម​វះកាត់
  8. លោក​តា​ចាប៉ី​ដងវែង ប្រាជ្ញ ឈួន ចូល​ពេទ្យ​ជា​លើក​ទី ២
  9. នរណា​ខ្លះ​នៅ​កម្ពុជា​ ៖ ឯម ធាយ
  10. Bophana Audiovisual Presents: The Tenth Dancer
  11. Preserving the lifeblood
  12. Andy’s Blog: Em Theay
  13. មជ្ឈមណ្ឌល​​ធនធាន​សោត​ទស្សន៍​ បូផាណា ៖ ការ​តស៊ូ​ដើម្បី​ងើប​ចាក​ផុត​ពី​ភាព​មហន្តរាយ​ជា​ថ្មី​ម្ដង​ទៀត
  14. RFI : សាស្ត្រាចារ្យ​របាំ​បុរាណ​ជើង​ចាស់​ម្នាក់​​​ជួប​មហន្តរាយ​ថ្មី
  15. កោះ​សន្តិភាព ៖ សាស្ត្រាចារ្យ ​ព្រីង សា​ឃន ​ហៅ ​តា​ជូ​ជក់​ សុខ​ភាព​កាន់​តែ​​ទ្រុឌ​ទ្រោម
  16. សប្បាយ ៖ សិល្បករ​ជរា​​ជំនាញ​ៗ​ ៣​រូប​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អត្ថបទ ចំណេះ​ដឹង​​ទូទៅ, អត្ថបទ រិះគន់​ស្ថាបនា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , , . Bookmark the permalink.

8 Responses to មត៌ក​មនុស្ស​រស់​កម្ពុជា

  1. ស្រុកស្រែ និយាយថា៖

    ដូចទើបយលសប្តិ?…😀

    • តា ម៉ាប់ និយាយថា៖

      ម៉េចអញ្ចឹងពូ ? ចង់និយាយ​ថា ដូច​ចង់​យឺត​ពេល​ឬ ?

    • ស្រុកស្រែ និយាយថា៖

      មើលតែតា ជុំ ម៉ី និងតា ប៊ូ ម៉េង ទៅ​ដឹង​ហើយ…។ ដល់ពេល​មានរឿង បាន​នឹកឃើញ​ពួកគាត់ និង​យកពួក​​គាត់​មក​ប្រើ…។ ​ពីមុនៗ​មក​ ពួកគាត់​ខំប្រឹង​រស់​ដោយ​ខ្លួន​ឯង។ ប្រសិន​បើ​ចេះ​នឹកឃើញ​ ម៉្លេះតា វ៉ាន់ ណាត អាច​នៅ​មាន​ជីវិត​រហូត​ដល់​រាល់​ង៉ៃ​នេះ​ផង ក៏​មិន​ដឹង…

    • តា ម៉ាប់ និយាយថា៖

      ធម្មតាទេរឿងណឹង គេទុកលុយ​ចែក​ស្រី​ក្មេងឯណោះ ។ ហ៊ឹម នឹកស្រណោះលោកតា វ៉ាន់ ណាត ដែលគាត់ថា ជនជាប់ចោតដេកសុទ្ធតែគុកម៉ាស៊ីនត្រជាក់ មានពេទ្យព្យាបាល ឯគាត់វិញ ។

    • ស្រុកស្រែ និយាយថា៖

      ជនជាប់ចោទ ពេលឈឺចាយលុយយូអ៊ិន មើលជំងឺ… ដល់ជនរងគ្រោះ វ៉ាន់ ណាត ពេលឈឺចាយលុយ​ហោប៉ៅគាត់ មើលជំងឺ…។ ហេតុនេះហើយ បាន​ជាតា ណាត ទៅមុន​អ្នក​អស់​ហ្នុង…😀

    • តា ម៉ាប់ និយាយថា៖

      សូម្បីតែលុយ អៀង សារី ក៏យកមកវិញមិនបាន ។

    • ស្រុកស្រែ និយាយថា៖

      យកទាល់តែត្រូវថ្មោងផស់​គ្រួសារ​លោក អៀង សារី ទៅ​អ្ហី?…

    • តា ម៉ាប់ និយាយថា៖

      សុទ្ធ​តែអភិបាលរងប៉ៃលិនអីអញ្ចឹង ! អស្ចារ្យក្រៃពេកស្រុកខ្មែរ !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s