Inca Tern (ឈ្មោះវិទ្យាសាស្ត្រ Larosterna inca) គឺជាបក្សីសមុទ្រនៅក្នុងគ្រួសារ Sternidae ។ វាជាសមាជិកតែមួយគត់នៃសន្ដាន Larosterna ។
វាជាពូជបក្សីតែមួយគត់ដែលមានពុកមាត់នៅលើពិភពលោកនេះ ។ ជាទូទៅវារស់នៅនៅតាមឆ្នេរសមុទ្រប្រទេស ប៉េរូ និង ឈីលី ដោយផ្អែកលើចរន្តសមុទ្រ Humboldt ។ ជាទូទៅវាមានរោមខ្មៅប្រផេះ ពុកមាត់ស.ង.វែង ជើង និងចំពុះពណ៌ក្រហមទឹកក្រូច ។ សត្វនេះទាំងញីទាំងឈ្មោលមានរូបរាង និងទំហំប្រហាក់ប្រហែលគ្នាដែលទូទៅវាមានប្រវែងប្រហែលជា ៤០ ស.ម៉. ។
ពូកវាជាទូទៅបង្កាត់ពូជ កាច់សម្បុកនៅលើល្បាក់ថ្ម ដោយពងម្ដងមួយ ឬពីរស៊ុតប៉ុណ្ណោះ ។ ចាបញីក្រាបពងរយៈពេល ៤សប្ដាហ៍ ឯកូនចាបវិញ វាអាចហើរចេញពីសម្បុកបាននៅក្រោយពេលញាស់ ៧សប្ដាហ៍ ។
ពូកចាបនេះជាទូទៅស៊ីត្រីតូចៗ ជាចំណីអាហារ ។ វាចាប់ចំណី ដោយសង្រួមស្លាបហើយជ្រមុជចុះទៅក្នុងទឹក ។ សំឡេងរបស់ពួកវាឮសូរប្រហែលនឹងសំឡេង ឆ្មា ម៉េវ ដែរ [Cat – Meow = Inca Tern – Mew] ។
អាណាចក្រ (Kingdom) | សត្វ (Animalia) |
សាខា (Phylum) | Chordata |
ថ្នាក់ (Class) | Aves |
លំដាប់ (Order) | Charadriiformes |
គ្រួសារ (Family) | Sternidae |
សន្តាន (Genus) | Larosterna |
អម្បូរ (Species) | Larosterna inca |
😀 ឡូយអស់ទាស់ម៉ងបងមួយនេះ អត់មានដៃសម្រាប់ច្បូតផងក៏ប្រឹងមានពុកមាត់ដែរ 😛
មិនដឹងកាល់បានឃើញ បើឥតមាននៅស្រុកខ្មែរផង 😀
😀 ទ្រាំមើលតាមឯកសារសត្វសិនទៅ
ចៃដន្យឃើញវានៅហ្វេសប៊ុកក៏សរសេរទុកទៅ 😀
អានចំណងជើង ខំតែអំភើប… ស្មានតែចាបពុកមាត់នេះ មាននៅស្រុកយើង… 😀
ង៉ាស់ៗៗៗ ជិះកប៉ាល់ហោះទៅមើលទៅពូអើយ ! 😀 ចាបស្រុកខ្មែរ មានអ្នកកំពុងថត និងរក្សារូបភាពទុកហើយ ។
😀