ជិះឡានអាគុយ​កូន​ក្មេង


តាំង​ពី​សរសេរ​ប្លុក​ជិត​ ៣​ឆ្នាំ​មក ខ្ញុំ​ឧស្សាហ៍​សរសេរ​រឿង​ផ្ទាល់​ខ្លួន​ក៏​ពិត​មែន​​ តែ​​វា​ជា​រឿង​ដែល​ទាក់ទង​ដល់​ការ​ងារ​​រួម​ដូច​ជា​ ដំណើរ​ផ្សងព្រេង​បែប​វប្បធម៌ – ប្រវត្តិសាស្ត្រ (ហៅ​អញ្ចឹង​ទៅ​ចុះ) ឬ​អំពី​ដំណើរ​​កម្សាន្ត​អម​ដោយ​រូប​ថត ។ កម្រ​ណាស់​ដែល​ខ្ញុំ​សរសេរ​រឿង​ជា​ឯកជន​ភាព​របស់​ខ្ញុំ​ និង​គាត់​ផ្ទាល់ ។

យើង​ស្គាល់​គ្នា​ជិត​ ៤​ឆ្នាំ​​មក​ហើយ ។ រយៈ​ពេល​ ៤​ឆ្នាំ​មក​នេះ​ វា​ពិត​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​​សម្រាប់​ជីវិត​ខ្ញុំ​​នៅ​លើ​ដី​ភ្នំពេញ (ខ្ញុំ​មក​ភ្នំ​ពេញ​បាន ៦​ឆ្នាំ​ហើយ) បើ​គ្មាន​គាត់ ខ្ញុំ​ប្រហែល​ជា​បោល​ក្ឌុង​ទៅ​ស្រុក​វិញ​បាត់​ហើយ​ក៏​មិន​ដឹង ។

ល្ងាច​មិញ (អាទិត្យ ១៦ មិថុនា) យើង​នាំ​គ្នា​ទៅ​កោះ​ពេជ្រ ហើយ​ទៅ​លេង​ ជិះ​ឡាន​បុក​គ្នា ។ គិត​​ទៅ​ៗ ខាន​ជិះ​ជិត​ ១០​ឆ្នាំ​មក​ហើយ​ តែ​ថ្វី​ដៃ​បើក​​​បំបុក​របស់​ខ្ញុំ​នៅ​មិន​អន់​ថយ​នោះ​ទេ (អួត​ទៀត) ។ បន្ទាប់​មក​ យើង​នាំ​គ្នា​ដើរ​មើល​រក​របស់​លេង​ទៀត តែ​ភាគ​ច្រើន​សុទ្ធ​តែ​របស់​កូន​ក្មេង​ ខ្លាច​គេ​មិន​ឲ្យ​ជិះ ។ ចុង​ក្រោយ​ យើង​សម្រេច​ចិត្ត​មក​ជិះ​ឡាន​អាគុយ​ជា​មួយ​កូន​ក្មេង​វិញ ដោយ​សារ​តែ​ទម្ងន់​ពួក​យើង​ធ្ងន់​ជាង​ឡាន​នោះ ឡាន​ទៅ​មុខ​យ៉ាង​យឺត​ធ្វើ​ឲ្យ​ពួក​ក្មេង​ៗ វា​នាំ​គ្នា​មក​ជិះ​បុក​ពួក​យើង​ឡើង​ហើប​ៗ កង់ ។

ដោយ​សារ​តែ​អស់​សំណើច​នឹង​រឿង​នេះ​ពេក ខ្ញុំ​ក៏​ថត​រូប​ទុក​ហើយ​យក​មក​ផ្សាយ​នៅ​ទីនេះ​តែ​ម្ដង​ទៅ ទុក​មើល​នៅ​ដប់​ម្ភៃ​ឆ្នាំ​ក្រោយ (ទុក​អួត​កូន – ឥត​ទាន់​មាន​ផង) ។ សូម​មើល​មុខ​កូន​ក្មេង​ម្នាក់​នេះ​ទុក​ឲ្យ​ហើយ🙂

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , . Bookmark the permalink.

18 Responses to ជិះឡានអាគុយ​កូន​ក្មេង

  1. Leng និយាយថា៖

    យប់មិញឃើញសរសេរថា ជិះម៉ូតូអាគុយទេ!​ heh heh😛

  2. Ravy និយាយថា៖

    សួរត្រង់ៗ មានដែរគិតថាបែកគ្នាទេ?? ចំលើយគឺអត់ទេ!
    តែអ្វីៗក្នុងលោកមិនទៀងទាត់ជួបរឺព្រាត់ក៏មិនទាន់ដឹង!! កុំល្អពេក ហើយកុំអាក្រក់ពេក ដើរផ្លូវកណ្តាល។ ធ្លាប់ធ្វើមិត្តស្រីរបស់ប្តីបានប៉ុន្មានខែដែរ យល់ថាសប្បាយនិងរំភើបដែរ ហាហា
    យាយម៉ាប់ស្អាត ណាស់គួរឲ្យស្រលាញ់! មុខមាត់ស្លូតបូតទៀត។ តែសង្ស័យដូចខ្ញុំទេដឹង មុខស្លូត ហើយចរិកក៏ស្លូតដែរ តែជាមួយប្តី កប៉ាល់ភ្លើងជាគ្នា ហាហាហា មិនដឹងម៉េចទេខ្ញុំកាចបានតែជាមួយប្តី ហាហា!!
    ជូនពរជួបគ្នា ចេះស្រលាញ់គ្នា យល់ចិត្តគ្នា អត់អោនឲ្យគ្នា…

    • តា ម៉ាប់ និយាយថា៖

      ពិត​ហើយ​រឿងណឹងនោះ នរណា​ទៅ​ចង់​បែក​គ្នា តែ​ខ្ញុំ​ក៏​ធ្លាប់​គិត​ដែរ តែមិនសរសេរ​ចូល​គិត​ថា​នាំ​តែ​ល្អក់​កករ​អត្ថបទ​មួយ​នេះ ។ ឥឡូវ​ ឆេះ​ដុំ​ម្ដង​ៗ​ដែរ គិកៗៗៗ ចាំ​មើល​តិច​ទៀត​សិន ហាហាហា​ សម្បូរ​ឆ្មា​លាក់​ក្រចក​ណាស់​ម្ដុំ​នេះ ។ ដូចគ្នាបង ជូនពរ​ឲ្យ​រក​ស៊ី​មាន​បានហើយ មាន​អាអូន​តូចទៀត😀

  3. លី កល្យាណ និយាយថា៖

    ល្មមសន្សំលុយការហើយ។ ដេញតុងទីនបណ្តើរៗទៅ។

    ខ្ញុំចូលចិត្ត Commitment ពេលនៅក្មេងឆន្ទៈក៏មុតស្រួចធ្វើអ្វីក៏សម្រេចបានតាមចិត្ត។ តែពេលចាស់ដូចខ្ញុំតាំងគិតច្រើនមិនខានឡើយ។

    ឆាប់ៗទៅ ទាន់សំអាងមិនទាន់ឡើងថ្លៃ😀

    • តា ម៉ាប់ និយាយថា៖

      គេឥតចង់ទេ គេថា​ខ្ញុំ​ឥត​ការងារ​ធ្វើ គេមិនយកទេ ​cry

      ពេលក្មេងមានកម្លាំងមានឆន្ទៈមាន​ពេល​វេលា តែ​ឥត​លុយ !

      រឿង​រៀប​ការ​ ខ្ញុំ​ធ្លាប់​និយាយ​​នៅ​ប្រកាស ចំណង​ដៃ​ រួច​ម្ដង​ហើយ ។

  4. ស្រុកស្រែ និយាយថា៖

    ឆាប់ៗទៅ… ទៅដល់​ណា​ក៏​ខ្ញុំ​តាម​ទៅ​អង្គៀម​ក្បាលជ្រូក​ ការ​តាម៉ាប់​ឯង​ដែរ…។ មួយ​ទៀត… តិចលោក​ដល់​ពេល​ហៅ​ខ្ញុំ​ញាំការ ស្រាប់​តែ​ដូរ​មុខ​កូន​ក្រមុំ​ចុះ?..😀

    • តា ម៉ាប់ និយាយថា៖

      រឿង​តាម​អង្គៀម​ណឹង​ ខ្ញុំ​មិន​ហាម​ទេ ទុក​ទាំង​កន្ទុយ​ឲ្យ​ទៀត​ពូ ។ រឿង​ដូរ​មុខ​កូន​ក្រមុំ​បែប​មាន​តែ ១ ក្នុង ១ម៉ឺន​ទេ សម្រាប់​ករណី​ខ្ញុំ ។

    • ស្រុកស្រែ និយាយថា៖

      ខ្ញុំ​ចេះតែថា «ការពារ» ទុក​ជា​មុន​អោយ​ហើយ​ទេ…។ ព្រោះ​ខ្ញុំ​មើល​ទៅ​អនាគត​មិត្ត​មួយរយឆ្នាំ​ របស់តាម៉ាប់​ឯង គឺ​សមរម្យ​ណាស់។ សូមជូនពរ​អោយ​តាម៉ាប់ បាន​រៀបការ​ជា​មួយ​គាត់​ ឆាប់ៗ​នេះ… ហើយ​កុំ​ភ្លេច​ហៅ​ខ្ញុំ​ផង​ណា៎… :-D​

    • តា ម៉ាប់ និយាយថា៖

      គាត់ឮបែប​ញញឹម​បិត​មាត់​មិន​ជិត​ទេ​មើល​ទៅ ។ ធម្មតា​ទេ ទោះ​មិន​សម​រម្យ​ក៏​ពូ​ស្រុក​ស្រែ​មិន​ហ៊ាន​ប្រកាស​ជា​ចំហរ​បែប​នេះដែរ តែអាច​លួយ​ខ្សឹប ហាហាហា​ ។ បើ​ពូ​មក​យក​ អ្នក​មីង​ មក​ផង😀

    • ស្រុកស្រែ និយាយថា៖

      ត្រូវ​ហើយ… ខ្ញុំ​និង​ម៉ាដាម នឹង​ត្រូវ​ចូល​រួម​ជា​សាក្សី​ក្នុង​ពិធី​មង្គលការ​ប្អូនៗ​ទាំង​ពីរ​ហើយ…😀

    • តា ម៉ាប់ និយាយថា៖

      ត្រូវ​ហើយ​ក្មួយៗទាំង ២​បាន​ត្រូវ​ជាង ។ ចាំ​ខ្ញុំ​ឌុកដាន់​តិច​សិន ហាហាហា​ តែមិនតិច​ជាង ២​ឆ្នាំ​ទេ ។ អរគុណចំពោះ​ការ​គ្រោង​ទុកជា​មុន​នូវ​មហា​វត្តមាន​នៃ​ ម៉ុងស៊ីយើរ ស្រុកស្រែ និង ម៉ាដាំ🙂

    • ស្រុកស្រែ និយាយថា៖

      សង្ឃឹម​ទុក​ចុះ…😀

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំក៏លេបទឹកមាត់សង្ឃឹមដែរ😛

  5. រ៉េន និយាយថា៖

    ម្ចាស់ប្លក់នេះស្មានតែធាត់

  6. VIRIYA LIM និយាយថា៖

    អត្ថបទមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែន ទាំងគេទាំងខ្ញុំ ! ប៉ុន្តែខ្ញុំចង់ឃើញ អារូបថតដែល ជិះឡានអាគុយបុកគ្នាទាំង២នាក់ ហើយមាន background ជារូបក្មេងៗឈរសំឡក់ពីក្រោយផងណា៎!!!😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s