ប្រៀប​ធៀប​ចម្លាក់ជញ្ជាំង​​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់


ខ្ញុំ​ធ្លាប់​បាន​សរសេរ​ប្រកាស​រួច​ហើយ​អំពី ប្រាសាទ​នាង​ខ្មៅ តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១២ មក​ម្ល៉េះ ។ កាល​​ដែល​ខ្ញុំ​ទៅ​ដល់​ប្រាសាទ​នោះ ប៉ម​ប្រាសាទ​នៅ​សល់​តែ ២​ប៉ុណ្ណោះ ហើយ​គណៈកម្មការ​វត្ត​បាន​ធ្វើ​ទ្វារ​ដែក​​ចាក់​សោ​ពីក្រៅ​​ប៉ម​កណ្ដាល​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ដឹង​បាន​ថា​មាន​​ចម្លាក់​អ្វី​ខ្លះ​នៅ​​ខាង​ក្នុង​នោះ ។

ក្រោយ​មក​ខ្ញុំ​បាន​សរសេរ​ប្រកាស​អំពី​ ប្រាសាទ​ក្រវាន់ នៅ​ពេល​ថ្មី​ៗ​នេះ តាម​ឯកសារ​ដែល​​ខ្ញុំ​បាន​ដក​ស្រង់ លោក Claude Jacques បាន​និយាយ​ថា «​ប្រាសាទ​ទាំង​ពីរ​នេះ​ ជា​ប្រាសាទ​បង​ប្អូន​ភ្លោះ តែ​ចម្លាក់​ជញ្ជាំង​ផ្ទៃ​ខាង​ក្នុង​​នៃ​ប្រាសាទ​ក្រវាន់​ធ្វើ​ពី​ឥដ្ឋ​ ឯ​ជញ្ជាំង​ផ្ទៃ​ខាង​ក្នុង​​នៃ​ប្រាសាទ​នាង​ខ្មៅ​ ធ្វើ​តាម​វិធី​ Frescoes ។» ក្រោយ​មក​ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​នូវ​អត្ថបទ​មួយ​ពី គេហទំព័រ CEN ដែល​បាន​បក​ស្រាយ​ចម្ងល់​ខ្ញុំ​ទាំង​ស្រុង ។

តាម​សភាព​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ប្រាសាទ​ក្រវាន់ ​ស្ថិត​នៅ​ក្នុង​សភាព​ល្អ​ជាង​ ប្រាសាទ​នាង​ខ្មៅ ជា​ខ្លាំង ។ ប្រាសាទ​នាង​ខ្មៅ​ត្រូវ​ការ​​ការ​ជួស​ជុល​ ក៏​ដូច​ជា​ការ​អភិរក្ស ។ គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ចំពោះ​​ការ​សាងសង់​គ្រឹះ​ព្រះ​វិហារ​ជាន់​លើ​គ្រឹះ​ចាស់​​​​នៃ​ប្រាសាទ ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​នៃ​ផ្ទាំង​គំនូរ (ឯកសារ​បារាំង​ទ.វ. ១៩៤០) ​នៅ​ជញ្ជាំង​​ខាង​ក្នុង​​នៃ​ប្រាសាទ​នាង​ខ្មៅ ​ប៉ម​កណ្ដាល (​ប៉ម​ខាង​ឆ្វេង​នៅ​ពេល​បច្ចុប្បន្ន) ដែល​បាន​រលុប​បាត់​ទៅ​ហើយ ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ជា​ទី​ពន់​ប្រមាណ និង​រូប​ចម្លាក់​ឥដ្ឋ​នៅ ប្រាសាទ​ក្រវាន់ ។ គួរ​បញ្ជាក់​ថា ប្រាសាទ​ទាំងពីរ​នេះ​ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ដូច​មាន​រូប​ជា​ភស្តុតាង​បញ្ជាក់​ស្រាប់ (សូម​ប្រៀប​ធៀប​រូប​ទាំង​​នេះ​ផង) ។

nieng khmao painting

ឯកសារ​បារាំង (ប្រភព​តពី CEN)

***

អាន​បន្ថែម ៖

  1. CEN: គំនូរ​ពណ៌​នៅ​ប្រាសាទ​នាងខ្មៅ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.

One Response to ប្រៀប​ធៀប​ចម្លាក់ជញ្ជាំង​​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់

  1. Pingback: ប្រាសាទ​វត្តប្រើសមាស | កំពង់ចាម កំពង់​ចិត្ត

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s