រូបថត​ ពី ប្រាសាទ​នាង​ខ្មៅ


​កាល​ពី​ថ្ងៃ​អាទិត្យ (២៣) ខ្ញុំ​បាន​ទៅ​ អតីត​ក្រុង​សិវ​បុរៈ ខ្ញុំ​បាន​ក៏​បាន​ឆៀង​ចូល​ ប្រាសាទ​នាង​ខ្មៅ (មិន​ដឹង​ឈ្មោះ​ដើម) ដើម្បី​ថត​រូប​ថ្មីៗ ក៏​ដូច​ជា​ចង់​ចូល​មើល​ផ្នែក​ខាង​ក្នុង​នៃ​ ប៉ម​ប្រាសាទ​ខាង​ត្បូង​ ដែល​ជាប់​សោ ។ តែ​ដោយ​មិន​ជួប​អ្នក​កាន់​សោ ក៏​ដូច​ជា​ខ្លាច​ខាត​ពេល​ទៅ សិវ​បុរៈ​ ផង ខ្ញុំ​ក៏​មិន​​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​យូរ​ទេ ។ ខ្ញុំ​នឹង​ស្វែង​រក​ឯកសារ​អំពី​សិលា​ចារឹក​នៃ​ប្រាសាទ​នាង​ខ្មៅ​នេះ ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន ៖

ផ្ដែរ​នៅ​ប្រាសាទ​ខាង​ត្បូង (រចនាបថ​កោះកេរ្តិ៍)

ផ្ដែរ​នៅ​ប្រាសាទ​ខាង​ត្បូង (រចនាបថ​កោះកេរ្តិ៍)

niengkhamo5

ទេវ​តា​សំពះ​សរុប ១៣ (ក្នុង​រូប​មាន​ត្រឹម ៩)

niengkhamo7

តើ​អ្វី​ដែល​លេប​នាគ ?

***

អាន​បន្ថែម ៖

  1. ប្រាសាទ​នាង​ខ្មៅ
  2. CEN : គំនូរ​ពណ៌​នៅ​ប្រាសាទ​នាង​ខ្មៅ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , . Bookmark the permalink.

16 Responses to រូបថត​ ពី ប្រាសាទ​នាង​ខ្មៅ

  1. VAN Vy និយាយថា៖

    >>> តើអ្វីលេបនាគ?
    រូបនេះបង្ហាញពីសត្វមករខ្ជាក់នាគ។ ក្នុងវប្បធម៌ខ្មែរ គេយល់ថា រូបនេះតំណាងឱ្យភាពរុងរឿង សុខដុមរមនា និងរីកចម្រើន។ រឿងនេះវាទាក់ទងនឹងទេពកថាមួយរបស់ឥណ្ឌា បើនិយាយដោយសង្ខេបទៅគឺ មានគ្រាមួយនោះសត្វមករដែលកើតពីកម្ទេចស្បៃរប់ព្រះនាងគង្គា(បន្ទាប់ពីព្រះឥសូរតាមលួងលោមស្រឡាញ់ព្រះនាងនៅឋានសួគ៌ ហើយធ្វើឱ្យជ្រុះកំណាត់ស្បៃរបស់ព្រះនាងមកលើផ្ទៃសមុទ្រ) បានលេបអស់រតនសម្បត្ដិនិងសត្វនានានៅក្នុងមហាសមុទ្រ ក្នុងនោះរួមមាននាគផងដែរ។ ព្រះនាងគង្គាថា បើព្រះឥសូរស្រឡាញ់ព្រះនាង ត្រូវចាប់សត្វមករនោះឱ្យបាន។ ក្រោយមក ដោយមានជំនួយពីព្រះនាងគង្គា ធ្វើឱ្យសត្វនោះផុតពីទឹក ទើបព្រះឥសូរអាចចាប់វាបាន ហើយឱ្យសត្វមករខ្ជាក់រាល់រតនសម្បត្ដិ ព្រមទាំងនាគចេញមកវិញទាំងអស់។
    ហេតុនេះ ទើបគេហៅឈុតត្រង់នេះ ថាមករខ្ជាក់នាគ មិនមែនលេបនាគទេ។

  2. ស្រុកស្រែ និយាយថា៖

    អតីត«ក្រុងសិវបុរៈ» នេះ​នៅក្នុងខេត្តណា​អុងម៉ាប់? ប្រើឈ្មោះ​វប្បធម៌​បែប​នេះ ខ្ញុំ​កូណា​អត់ស្គាល់​ទេ​បាទ…😀

  3. chantchhaya និយាយថា៖

    Reblogged this on ស្រមោលព្រះចន្ទ្រ and commented:
    ខ្ញុំចូលចិត្តទស្សនាប្រាសាទបុរាណ

  4. Pingback: ធ្វើ​បច្ចុប្បន្នភាព ៖ ប្រាសាទ​នាង​ខ្មៅ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s