រក​ឃើញ​​ចាប​​​អម្បូរ​ថ្មី​មួយ​នៅ​កម្ពុជា


Cambodian Tailorbird 1

Cambodian Tailorbird

សត្វ​ស្លាប​​មួយ​ប្រភេទ​ដែល​គេ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​កម្ពុជា នៅ​​ឆ្នាំ​ 2009 ត្រូវ​​បាន​អ្នក​វិទ្យាសាស្ត្រ​​កំណត់​ថា​ជា សត្វ​ស្លាប​អម្បូរ​ថ្មី​មួយ​ ។ សត្វ​ស្លា​ប​​ដែល​មាន​ឈ្មោះ​ថា Cambodian Tailorbird (ឈ្មោះ​បច្ចេកទេស Orthotomus chaktomuk) គឺ​ជា​សត្វ​ស្លាប​មួយ​ក្នុង​ចំណោម​សត្វ​​ស្លា​ប​ ២អម្បូរ​ដែល​គេ​ឃើញ​​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អម្បូរ​​សត្វ​ស្លាប​មួយ​ទៀត​គឺ Cambodian Laughtingthrush, (ឈ្មោះ​បច្ចេកទេស​ Garrulax ferrarius) ដែល​​មាន​រស់​នៅ​តែ​ម្ដុំ​​ជួរ​ភ្នំ​ក្រវាញ ។

Cambodian Tailorbird (ពុំ​ទាន់​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ) មាន​​ដង​ខ្លួន​ពណ៌​ប្រផេះ​ចាស់ ក្បាល​ពណ៌​ក្រហម និង​មាន​ក.​ពណ៌​ខ្មៅ ។ សំឡេង​របស់​វា​ឮ​ខ្លាំង ប្រហាក់​ប្រហែល​នឹង​សំឡេង​ទូរស័ព្ទ​រោទិ៍​ផង​ដែរ ។ ឈ្មោះ​បច្ចេក​ទេស​នៃ​សត្វ​ស្លាប​​នេះ (chaktomuk) គឺ​បាន​មក​ពី​ឈ្មោះ​នៃ ទន្ល​ចតុម្មុខ ជាទី​ប្រសព្វ​នៃ​ទន្លេ​បួន​គឺ ទន្លេ​មេគង្គ​លើ, ទន្លេសាប, ទន្លេ​មេគង្គ​ក្រោម និង​ទន្លេ​បាសាក់ និង​ម៉្យាង​​ទៀត​ដោយ​សារ​គេ​ប្រទះ​ឃើញ​វា​នៅ​ម្ដុំៗ​ នេះ​ឯង (ទីក្រុង​ភ្នំពេញ) ដែល​ជា​រឿង​មួយ​ដែល​ពិបាក​នឹក​ស្មាន​ដល់ ។

ខាង​ WCS (Wildlife Conservation Society) បាន​ផ្តល់​យោ​បល់​ឲ្យ​ខាង IUCN (International Union for Conservation of Nature) ចាត់​បញ្ចូល​សត្វ​ស្លាប​​នេះ​ទៅ​ក្នុង​ ក្រុម​ងាយ​រង​ការ​គម្រាម​កំហែង ដោយ​សារ​តែ​ជម្រក​របស់​ពួក​វា​កំពុង​ទទួល​ការ​រំខាន​ពីការ​ឈ្លាន​ពាន​នៃ​ ការ​អភិវឌ្ឍន៍ ។ ជា​សំណាង​ល្អ គេ​បាន​ប្រទះ​ឃើញ​សត្វ​ចាប​នេះ​នៅ​ឯ តំបន់​អភិរក្សសត្វ​ស្លាប​ Bengal Florican នៅ​ឯ​ខែត្រ​កំពង់ធំ ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​​នៃ​សត្វ​ស្លាប​​នេះ និង​សម្លេង​របស់​វា ។ រូប​ភាពទាំង​អស់​ត្រូវ​បាន​ថត​ដោយ​ លោក.​ ស៊ុយ សេង​លីម ប្រធាន BCEC (Bird of Cambodia, Education and Conservation) និង​ទទួល​ការ​អនុញ្ញាត​ដើម្បី​យក​មក​ផ្សព្វផ្សាយ​​បន្ត​នៅ​ទីនេះ​ ។

អាណាចក្រ (Kingdom) សត្វ (Animalia)
សាខា (Phylum) Chordata
ថ្នាក់ (Class) Aves
លំដាប់ (Order) Passeriformes
គ្រួសារ (Family) Cisticolidae
សន្តាន (Genus) Orthotomus
អម្បូរ (Species) Orthotomus chaktomuk

***

អាន​បន្ថែម ៖

  1. The Guardian: Cambodian tailorbird: new species discovered in Phnom Penh
  2. BBC Nes: Cambodian tailorbird: A new species seen in Phnom Penh
  3. Birdlife.org: Hiding in plain sight: new species of bird discovered in the capital city
  4. Discovery.com: Loud, red-headed bird species discovered

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វ​នៅកម្ពុជា and tagged , , , . Bookmark the permalink.

3 Responses to រក​ឃើញ​​ចាប​​​អម្បូរ​ថ្មី​មួយ​នៅ​កម្ពុជា

  1. chantchhaya និយាយថា៖

    Reblogged this on ស្រមោលព្រះចន្ទ្រ and commented: 🙂🙂🙂🙂

  2. ឌីយ៉ា និយាយថា៖

    ចង់​យក​សម្លេង​នេះ​ ធ្វើ​ជា​សម្លេង​ទូរស័ព្ទរោទិ៍ តែខ្ញុំដោនឡូតអត់បាន

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s