ប្រាសាទ​ភ្នំ​បាយ៉ង់កោរ


ប្រាសាទ​បាយ៉ង់កោរ ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​បាយ៉ង់​កោរ ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរី​វង្ស ខែត្រ​តាកែវ មាន​ចម្ងាយ ១២១ គ.ម៉.  ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ២ ។ ទី​តាំង​តំបន់​នេះ​ធ្លាប់​ជា​រាជធានី​បុរាណ​មុន​សម័យ​អង្គរ​មួយ​ផង​ដែរ​ នៅដើម​ ស.វ. ទី ៧ ។ នៅ​ទីនេះ​គេ​បាន​រក​ឃើញ​សិលាចារឹក K.13, K.14, K.483, K.849 ដល់​ K.854 និង​​ K.858 ដល់ K.865 ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​នៃ​ប្រាសាទ​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ប្រវត្តិ​តាម​ឯកសារ​សិលាចារឹក និង​រឿងព្រេង​អំពី​ប្រវត្តិ​នៃ​​ប្រាសាទ​​ភ្នំ​​មួយ​នេះ ៖

តាម​ឯកសារ​បាន​បញ្ជាក់​ថា ប្រាសាទ​បាយ៉ង់កោរ ​ស្ថាបនា​នៅ​លើ​កំពូល​ភ្នំ មាន​​កម្ពស់ ៣១៣ ម៉. មាន​ជណ្ដើរ​ចំនួន​បី សង់​ឡើង​នៅ​ស.វ. ទី ៧ កំឡុង​ គ.ស. ៦១៥ ដល់ ៦៣៥ ដោយ ​ព្រះបាទ​ឥសាន​វម៌្ម​ទី ១ ហើយ​បន្ត​ដោយ ព្រះបាទ​ភវវម៌្មទី ២ ស្ថិត​ក្នុង​រចនាបថ​ សម្បូរណ៍​ព្រៃគុក និង​ រចនាបថ​ ព្រៃ​ក្មេង  ធ្វើ​ពី​ថ្ម​បាយក្រៀម ឥដ្ឋ ថ្ម​ស៊ីស្ត និង ថ្ម​ស្រទាប់ មាន​បណ្ដោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ ។ នៅ​ជិត​ដល់​ជណ្ដើរ​ថ្ម​បាយ​ក្រៀម​ដែល​នាំ​កាន់​ប្រាសាទ​បាយ៉ង់​កោរ មាន​ប្រាសាទ​តូច​មួយ​ធ្វើ​អំពី​ឥដ្ឋ​ ដែល​​អ្នក​ស្រុក​ហៅ​ថា ប្រាសាទ​ព្រះ​គោ ដោយ​មាន​តម្កល់​រូប ព្រះ​គោ ព្រះ​កែវ និង​ព្រះ​ពុទ្ធ​បដិមា​ ទុក​នៅ​ក្នុង​ប្រាសាទ​នេះ​ផង​ដែរ​ ។

បើ​តាម​រឿង​ព្រេង​វិញ​បាន​ដំណាល​ថា ៖

ក្នុង​សម័យ​ព្រេង​នាយ ស្ដេច​ខ្មែរ​ព្រះបាទ​បាយ៉ង់ សោយ​រាជ្យ​​នៅ​​ភ្នំ​ដង​រែក​ មាន​អគ្គមហេសី​ព្រះនាម​នាង​សក់ក្រអូប ដែល​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត ក្លិន​ក្រអូប​ចម្ងាយ​​មួយ​យោជន៍ ។ ស្ដេច​សៀម​ដោយ​ឮ​ដូច្នេះ​ក៏​រក​ឧបាយកល​ដើម្បី​ចាប់​យក​ព្រះ​នាង​ទៅ​ស្រុក​វា ។ ស្ដេច​បាយ៉ង់​ ដឹង​ដំណឹង​ដូច្នេះ​ក៏​នាំ​អគ្គ​មហេសី​ និង​ពល​សេនា​មេនំ​មេនាង​ភីលៀង​ស្រី​ស្នំ​រត់​ចុះ​តាម​សំពៅ​បើក​ចុះ​មក​​ទិស​ខាង​ត្បូង (គួរ​បញ្ជាក់​ថា​ស្រុក​ខ្មែរ​ជាន់​នោះ សុទ្ធ​តែ​ទឹក​ល្ហល្ហេវ) ។ ស្ដេច​បាយ៉ង់​ បាន​បន់​ស្រន់​ផង​ដែរ បើ​រួច​ពី​ទ័ព​សៀម ដល់​កន្លេង​សុខ​នឹង​កោរ​សក់​ថ្វាយ ។

ក្រោយ​គេច​ពី​ការ​តាម​ចាប់​របស់​ទ័ព​សៀម​អស់​ជា​ច្រើន​ថ្ងៃ និង​ជួប​ប្រទះ​គ្រោះ​ផ្សេង​ៗ​ មក ស្ដេច​បាយ៉ង់​ និង​មហេសី​ក៏​បាន​មក​ទើរ​ដល់​តំបន់​​កោះ​ជា​ច្រើន ។ ក្រោយ​មក​ដោយ​បាន​សម្រេច​ដូច​បំណង​ហើយ មហេសី​ក៏​រំលឹក​ប្រាប់​ដល់ ស្ដេច​បាយ៉ង់ អំពី​បំណន់​ដែល​បាន​បន់​មុន​ការ​ចុះ​សំពៅ​គេច​ពី​សៀម ។ ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​ពន្លា​មួយ​នៅ​លើ​ទី​ទួល​ខ្ពស់​មួយ​ ។ ស្ដេច​បាយ៉ង់ ក្រោយ​កោរ​សក់​រួច​ក៏​មាន​នាម​បន្ថែម​ថា​ជា ស្ដេច​បាយ៉ង់កោរៗ ជាប់​រហូត​មក ឯ​ទួល​ពន្លា​នោះ​គឺ ភ្នំ​បាយ៉ង់​កោរ​សព្វ​ថ្ងៃ​នេះ​ឯង ។

រឿង​ព្រេង​នេះ​​មិនទាន់​ចប់​ត្រឹម​នេះ​ទេ និង​លើក​យក​មក​សង្ខេប​នៅ​ប្រកាស​ក្រោយ​ដោយ​សារ​តែ​​ពាក់​ព័ន្ធ​នឹង​ប្រាសាទ​ផ្សេង​ទៀត​ដែល​នៅ​ជិត​ៗ​ នោះ ។

***

អាន​បន្ថែម ៖

  1. CEN : គំនូស​របស់​លោក Henri Mauger ប្រាសាទ​បាយ៉ង់កោរ​ នៅ​ឆ្នាំ ១៩៣៧
  2. CEN : រឿង​នាង​សក់​ក្រអូប នៅ​ភ្នំ​បា​យ៉ង់​កោរ
  3. CEN : ប្រាសាទ​បាយ៉ង់កោរ
  4. មជ្ឈមណ្ឌល​ខ្មែរ​នៅ​ស្វីស ៖ រឿង​ភ្នំ​បាយ៉ង់​កោរ
  5. ភ្នំពេញ​ដេលី ៖ ប្រាសាទ​សក់​ក្រអូប វត្ត​បារាយណ៍ ជាប់​ទាក់​ទង ស្ដេច​បាយ៉ង់​កោរ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

3 Responses to ប្រាសាទ​ភ្នំ​បាយ៉ង់កោរ

  1. Pingback: ដុបប៉ាញាណ | តាម៉ាប់ យាយម៉ាប់

  2. Pingback: ដំណើរឆ្ពោះ​​ទៅ សិវបុរៈ | តាម៉ាប់ យាយម៉ាប់

  3. Pingback: អ្នក​ប្រាជ្ញ​សម័យ​អង្គរ (១) | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s