ចម្លាក់​ខ្មែរ​មួយ​ចំនួន​នៅ​សារមន្ទីរ Guimet


ខាង​ក្រោម​នេះ​ជា​ ​​រូប​ថត​​បដិមា​ និង​ចម្លាក់​ខ្មែរ​ដែល​ស្ថិត​នៅ​ឯ​ សារមន្ទីរ​ហ្គីម៉េត៍ ក្រុង​ប៉ារីស៍ ស្រុក​បារាំង​ឯណោះ ។ តែ​ម្ដេច​ម្ដា បាន​អាន​ប្រកាស​នេះ​ហើយ កុំ​នាំ​គ្នា​ទៅ​តវ៉ា​យក​មក​វិញ ព្រោះ​​យើង​អាច​និយាយ​ថា​ បារាំង​យក​ទៅ​ដោយ​ស្រប​ច្បាប់ ក្នុង​នាម​ជា​អាណាព្យាបាល ឬ​អ្នក​ដាក់​អាណានិគម ។

ព្រះ​កេស​​បដិមា​នេះ​ធ្វើ​អំពី​ថ្ម​ភក់ នៅ​​ ស.វ.ទី ១០ ក្នុង​​រចនាបថ​ កោះកេរ (គ.ស. 928 ដល់ គ.ស. 944) ។
ហោរ​ជាង​ធ្វើ​ពី​ថ្ម​ភក់​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​ បន្ទាយ​ស្រី (គ.ស. 944 ដល់ គ.ស. 968) ។ ហោ​ជាង​នេះ​និយាយ​ពី​ អសុរា២នាក់​ជា​បង​ប្អូន​នឹង​គ្នា​ឈ្មោះ សុន្ទ (សុន-ទៈ) និង ឧបសុន្ទ (ឧ-ប៉ៈ-សុន-ទៈ) វាយ​គ្នា​ទាល់​តែ​ស្លាប់​រៀង​ខ្លួន​ដណ្ដើម​គ្នា​យក​នាង​ទេព​អប្សរ​ តិលោត្តម (តិ-លោត-តៈ-មៈ) ដែល​ល្បី​ថា​ជា​ស្រី​សួគ៌​ដ៏​ស្រស់​ស្អាត​បំផុត ។ នេះ​ជា​ឈុត​មួយ​នៅ​ក្នុង​ រឿង​មហាភារតយុទ្ធ ។
ថ្មគោល​ធ្វើ​ពី​ថ្ម​ភក់​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​អង្គរ (គ.ស. 1113 ដល់ គ.ស. 1150) ដើម្បី​លើក​សរសើរ​ដល់​ ព្រះបាទ​សម្ដេច​ជា​អម្ចាស់​បរម​វិស្ណុ​លោក (សូរ្យ​វម័្ម​ទី ២) ។ នៅ​លើ​ថ្ម​គោល​នេះ​មាន​ចម្លាក់​ព្រះ​វិស្ណុ​ចំនួន 1.020 អង្គ ។ ថ្ម​គោល​នេះ​ត្រូវ​បាន​ លោក Louis Delaporte ប្រទះ​ឃើញ​នៅ​ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ​ ហើយ​នាំ​ទៅ​ស្រុក​បារាំង​តាំង​ពី​ឆ្នាំ 1873 មក​ម្ល៉េះ ។ មាន​ថ្ម​គោល​មួយ​ទៀត​​មាន​រូបរាង​ប្រហាក់​ប្រហែល​គ្នា សព្វ​ថ្ងៃ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។
ផ្ដែរ​មាន​ចម្លាក់​រូប​នព្វគ្រោះ​ទាំង​ ៩ ធ្វើ​អំពី​ថ្ម​ភក់​ប្រហែល​ជា​ចុង​ស.វ.ទី 10 ឬ​ដើម​ស.វ.ទី 11 ។ នៅ​ក្នុង​រូប​នេះ​មាន​ចម្លាក់​ទេវ​បី រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ ៖ សូរ្យ (ព្រះអាទិត្យ) អង្គុយ​លើ​រទេះ​អូស​ដោយ​សេះ​ពីរ, ចន្ទ្រា (ព្រះចន្ទ) អង្គុយ​លើ​បល្ល័ង្ក និង យមៈ (យមរាជ) អង្គុយ​លើ​ក្របី ។
គណេស បុត្រា​នៃ​ព្រះ​សិវៈ (ឥសូរ) ។ គណេស​ ព្រះ​នៃ​គតិ​បណ្ឌិត, នៃ​ចំណេះ​ដឹង, នៃ​ការ​អប់​រំ, នៃ​ការ​ប្រុង​ប្រយ័ត្ន, ជា​នាយក​នៃ​សាលា​, ជា​នាយក​នៃ​អ្នក​សិក្សា ។ ព្រះ​ដែល​កម្ទេច​រាល់​ឧបសគ្គ​ និង​ការ​ភ័ន្ត​ច្រឡំ​នៃ​ជន​ល្ងង់​ខ្លៅ​ ។ បដិមា​ធ្វើ​ពី​ថ្ម​ភក់​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាយ័ន ចុង​ស.វ.​ទី 12 ឬ​ដើម​ស.វ.ទី 13 ។
ក្បាល​បដិមា​ធ្វើ​ពី​ថ្ម​ភក់​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​ជា​មួយ​និង​ បដិមា​គណេស នៅ​ខាង​លើ​នោះ​ដែរ ។ ក្បាល​នៃ​អសុរា​នេះ គឺ​ប្រាកដ​ណាស់​ជា​ក្បាល​មួយ​​ក្នុង​ចំណោម​ក្បាល​អសុរា​រាប់​រយ​ដែល​ទាញ​នាគ​ព្រ័ត្រ​ក្នុង​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ ដែល​ត្រូវ​បាន​​ឆ្លាក់ និង​រៀប​ធ្វើ​​ជា​បង្កាន់​ដៃ​ចូល​ទៅ​ក្រុង​អង្គរធំ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , . Bookmark the permalink.

4 Responses to ចម្លាក់​ខ្មែរ​មួយ​ចំនួន​នៅ​សារមន្ទីរ Guimet

  1. ស្រុកស្រែ និយាយថា៖

    ចំលាក់ទី២៖ ​ច្បាំង​ដណ្តើម​ស្រី​គ្នា គឺ​មាន​តាំង​ពី​សម័យ​មហាភារតយុទ្ធ…😀

    • តា ម៉ាប់ និយាយថា៖

      ចុះ អុងស្រុកស្រែ ដែលធ្លាប់ទេ ?

    • ស្រុកស្រែ និយាយថា៖

      អត់ដែលសោះ​អុងម៉ាប់អើយ… បើគេ​ខ្លាំង មាន​តែ​ខ្ញុំ​រត់…។ តែកាល​ពី​នៅលីវ ខ្ញុំមិនដែល​ច្បាំង​នឹង​ប្រុសៗ​គ្នា​ឯង​ ដើម្បី​ដណ្តើម​ស្រី​ទេ… មាន​តែ​ស្រីៗទេ ដែល​ច្បាំងគ្នា​ដណ្តើម​ខ្ញុំ…។ ដល់​ឥឡូវនេះ បើ​សិន​ជា​ខ្ញុំ​ហ៊ាន​ផ្តេសផ្តាស ច្បាស់​ជា​ពាក់​វែនតា​ខ្មៅ​មួយ​ចំហៀង​ ផស់ម៉ាដាម​ខ្ញុំ​ហើយ…😀

    • តា ម៉ាប់ និយាយថា៖

      បើពាក់មួយចំហៀងហើយ ថែមម្ខាង​ទៀត​ទៅ ឲ្យដូច​ភ្នែក​ខ្លាឃ្មុំ​ផេនដា ហាហាហា

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s