តម្រាបុរស


តម្រា​បុរស

មាត្រា​ទាំង​អស់​ គឺ​ជា​មាត្រា​ទី ១ !

  • បុរស​មិន​មែន​ជា​អ្នក​ដែល​ចេះ​មើល​ធ្លុះ​ចិត្ត​នោះ​ទេ (ញាណ​ទី ៦) !
  • កីឡា​ថ្ងៃអាទិត្យ វា​ដូច​ជា​ព្រះ​ចន្ទ​ពេញ​បូណ៌មី​​អញ្ចឹង ! វា​មិនមែន​មាន​រាល់​ថ្ងៃ​ទេ, អនុគ្រោះ​ផង !
  • ឡើង​ផ្សារ មិនមែន​ជា​កីឡា​សម្រាប់​ពួក​យើង​ទេ !
  • យំ​សោក​បោក​ខ្លួន ជា​ការ​គំរាម​កំហែង !
  • សុំ​សួរ​ឲ្យ​ត្រង់​ៗ កុំ​បញ្ឆិត​បញ្ឆៀង និយាយ​ត្រឡប់​ត្រឡិន​ ពួក​យើង​មិន​យល់​ទេ !
  • ចាស ឬ ទេ គ្រប់គ្រាន់​ហើយ !
  • រឿង​ដែល​កើត​ឡើង ៦​ខែ​មុន ចាត់​ទុក​ថា​មិន​បាន​ការ ​ក្នុង​ការ​លើក​ឡើង​ក្នុង​ជម្លោះ​បច្ចុប្បន្ន !
  • បើ​សិន​សម្ដី​ពួក​យើង​អាច​មាន​ន័យ​២ ហើយ​ន័យ​មួយ​ធ្វើ​ឲ្យ​អ្នក​មិន​ពេញ​ចិត្ត ការ​ពិត​ណាស់​យើង​និយាយ​មាន​​ន័យ​មួយ​ផ្សេង​ទៀត !
  • កុំ​បញ្ជា​ពួក​យើង​ថា​ធ្វើ​អញ្ចេះ​ធ្វើ​អញ្ចុះ បើ​អ្នក​ចេះ​ធ្វើ​ហើយ ធ្វើ​ខ្លួន​ឯង​ទៅ !
  • Christopher Columbus ឥត​ដែល​ត្រូវ​ការ​ទិស​ដៅ​បញ្ជា​ទេ ពួក​យើង​ក៏​អញ្ចឹង​ដែរ​ !
  • បើ​រមាស់ ពួក​យើង​ប្រាកដ​ជា​អេះ ទោះ​នៅ​កន្លែង​ណា​ក្ដី !
  • បើ​សិន​មាន​រឿង​អ្វីមួយ​ ហើយ​អ្នក​ឆ្លើយ​ថា មិន​អី​ទេ ! នោះ​ពួក​យើង​នឹង​ធ្វើ​ដូច​គ្មាន​រឿង​ស្អី​មែន ! ​ពួក​យើង​​ដឹង​ថា​អ្នក​លាក់​ ប៉ុន្តែ​​ពួក​យើង​ដឹង​ថា​អ្នក​នឹង​លើក​វា​ឡើង​នៅ​ពេល​ក្រោយ​ទៀត !
  • បើ​សិន​ជា​ត្រូវ​ចេញ​ទៅ​ណា ពួក​យើង​មិន​ប្រកាន់​ថា​អ្នក​ស្លៀក​ពាក់​យ៉ាងណា​នោះ​ទេ !
  • អ្នក​មាន​សំលៀក​បំពាក់​គ្រប់​គ្រាន់​ហើយ !
  • ស្បែក​ជើង​របស់​អ្នក​ដូច​ជា​ច្រើន​ពេក​ហើយ !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ ស្នេហា and tagged , , , . Bookmark the permalink.

9 Responses to តម្រាបុរស

  1. VIRIYA LIM និយាយថា៖

    គ្រប់បុរសសុទ្ធតែដូច្នេះមែនឬ? បើអាច សូមរៀនស្វែងយល់ពីចិត្តនារីឲ្យបានច្រើនជាងនេះ។ នារីចូលចិត្តសាកចិត្តបុរស ចូលចិត្តនិយាយបញ្ឆិតបញ្ឆៀងច្រើនជាងនិយាយត្រង់ៗឆ្កុយៗ ហើយបើសិនបុរសមិនបានសិក្សាពីចំណុចនេះទេ ច្បាស់ជាអន់ចិត្តគ្នាដោយគ្មានមូលហេតុ ជាញឹកញាប់មិនខានទេ។ ហ៊ឺម!!! និយាយត្រង់ទៅ ខ្ញុំក៏ម្នាក់ក្នុងចំណោមនោះដែរ ។ អត់ចូលចិត្តនិយាយត្រង់ៗទេ ហើយបើក្លាហានហ៊ាននិយាយត្រង់ៗ គឺបានតែពេលខឹងខ្លាំងឈ្លោះគ្នាអីហ្នឹងឯងបានហ៊ាន។ ពិបាកដែរ! ធម្មជាតិនៃភេទខុសគ្នានេះ យ៉ាប់មែនទែន……(នៅមានត)

  2. ចាំទំនេរតិច សរសេរតបវិញទៅបុរស😛

  3. ឌីយ៉ា និយាយថា៖

    នេះជាតាម៉ាប់មែនទេ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s