ភ្នំ​តាសែន​ក្លាហាន


នៅ​ខេត្ត​កំពត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្នំ​មួយ​ឈ្មោះ​ថា ភ្នំ​សែនហាន ។ តាំង​នៅ​ទិស​ខាង​លិច វត្ត​អង្គរជ័យ ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ អតីត​ស្រុក​បន្ទាយមាស ខេត្ដ​កំពត ចម្ងាយ​ពី​វត្ត​នេះ​ប្រមាណ ៣គ.ម៉. ។ ភ្នំ​នោះ​មាន​បណ្ដោយ​ប្រមាណ ១០គ​.ម៉. ទទឹង​ប្រហែល​ជា ៥គ.ម៉. កម្ពស់​តាម​ចម្ងាយ​ផ្លូវ​ដើរ​ឡើង​ពី​ជើង​ភ្នំ​ដល់​កំពូល​ប្រមាណ ២គ.ម៉. ហើយ​មាន​ដើម​រុក្ខជាតិ​គ្រប់​មុខ ដុះ​លើ​ភ្នំ​នោះ​ណែន​ណាន់​តាន់​តាប់ ។ នៅ​ក្បែរ​ជើង​ភ្នំ​មាន​ជ្រោះ​មួយ​ឈ្មោះ ជ្រោះ​ស្លា ស្ថិត​នៅ​ខាង​លិច វត្តអង្គពន្លឺ ដែល​មាន​ទឹក​ពណ៌​ខៀវ​ថ្លា​ឆ្វង់ គួរ​ជា​ទី​រីករាយ​សប្បាយ ជា​លំនៅ​នៃ​ពួក​មច្ឆាជាតិ​ទាំង​ឡាយ ។ ភ្នំ​នេះ​មាន​ឈ្មោះ​ថា ភ្នំ​សែន​ហាន ដោយ​មាន​រឿងព្រេង​ដែល​អ្នក​ស្រុក​និទាន​ត​ៗ គ្នា​មក​ថា ៖

សម័យ​ពី​ព្រេង​នា​ក្នុង​គ្រា​មួយ ដែល​អ្នក​ស្រុក​ខ្សត់​ណាស់ មាន​មនុស្ស​ច្រើន​នាក់​ទៅ​រក​ស៊ី​ធ្វើ​ការ​នៅ​ជើង​ភ្នំ​នោះ ដែល​ជា​ភ្នំ​ពុំ​ទាន់​មាន​ឈ្មោះ​ថា​អ្វី​នៅ​ឡើយ ហើយ​ភ្នំ​នោះ​ពុំ​ទាន់​មាន​ដើម​ឈើ​ច្រើន​នៅ​ឡើយ​ផង គេ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេង​ៗ ជា​ច្រើន​មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម ។ ក្នុង​គ្រា​នោះ​មាន​តា​ម្នាក់​ឈ្មោះ សែន នៅ​ធ្វើ​ចម្ការ​ក្នុង​ទី​នោះ​ដែរ ។ ពេល​ដែល​ដំណាំ​កំពុង​តែ​លូតលាស់​ល្មម​ប្រើ​ការ​បាន ស្រាប់​តែ​មាន​ដំរី​ស្ដ​មួយ​ចូល​មក​កាច់​ចេក ដក​ដំណាំ​នោះ​ស៊ី​ជា រឿយៗ ។ តា​សែន​គិត​ថា «បើ​អញ​មិន​រក​មធ្យោបាយ​កម្ចាត់​ដំរី​នេះ​ចេញ​ទេ មុខ​តែ​ថ្ងៃ​ណា​មួយ​វា​នឹង​​ស៊ី​ដំណាំនេះ​អស់​ជាមិនខាន» ទើប​គាត់​ចាប់​កាំបិត​ លំពែង និង​កាំបិត​ព្រា ដេញ​ចាក់ កាប់​ដំរី​ស្ដ​នេះ​ដរាប​ដល់​ស្លាប់ ឯ​ជន​ឯ​ទៀត​មិន​ហ៊ាន​ដេញ​ចាក់​កាប់​ដំរី​នោះ​សោះ​ឡើយ ។ កាល​ដែល​តាសែន សម្លាប់​ដំរី​នោះ​បាន​ហើយ អ្នក​ស្រុក​​អ្នក​ភូមិ​ទាំងអស់​គ្នា​ហៅ​គាត់​ថា តាសែនក្លាហានៗ ។ លុះ​ចំណេរ​តៗ មក ពេល​ តាសែន ​គាត់​ធ្វើ​មរណកាល​ហើយ​ក្ដី ក៏​មនុស្ស​អ្នក​ស្រុក​អ្នក​ភូមិ​នាំ​គ្នា​ហៅ ភ្នំ​ដែល​ជា​លំនៅ​ តាសែន នោះ​ថា ភ្នំ​តាសែន​ក្លាហាន លុះ​យូរ​ៗ ត​ៗ ទៀត​ក៏​ហៅ​ខ្លី​មក​ត្រឹម ភ្នំសែនហាន​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

***

ដក​ស្រង់​ចេញ​ពី សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ភូមិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

4 Responses to ភ្នំ​តាសែន​ក្លាហាន

  1. chantchhaya និយាយថា៖

    Reblogged this on ស្រមោលព្រះចន្ទ្រ and commented:
    ខ្ញុំស្រឡាញ់ធម្មជាតិ

  2. ឌីយ៉ា និយាយថា៖

    រស់​បន្សល់​កេរ្តិ៍​ឈ្មោះយ៉ាងណា ឈ្មោះ​នោះ​នឹង​ត្រូវ​គេ​នឹក​ចាំ​រហូត

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s