វត្ត​ប្រាសាទ


ស្ថិត​នៅ​ក្នុង​ ឃុំ​តានី ស្រុក​អង្គរជ័យ ខែត្រ​កំពត មាន​វត្ត​មួយ​ឈ្មោះ​ថា វត្ត​ប្រាសាទ ។ ដើម​ចម​ដែល​គេ​ដាក់​ឈ្មោះ​វត្ត​នេះ​ថា​ជា​វត្ត​ប្រសាទ​ គឺ​ដោយ​សារ​មាន​ ប្រាសាទ​បុរាណ​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​មួយ​តាំង​នៅ​ក្នុង​ទី​ធ្លា​វត្ត​នេះ ។

ប្រាសាទ​ថ្ម​បាយ​ក្រៀម​ដែល​មាន​ទ្វារ​បែរ​ទៅ​ទិស​ខាង​កើត​នេះ ពុំ​ទាន់​មាន​សេចក្ដី​សន្និដ្ឋាន​ឲ្យ​ច្បាស់​លាស់​អំពី​ការ​បរិច្ឆេទ ក៏​ដូច​ជា​រចនាបថ​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ​គេ​មិន​ប្រទះ​ឃើញ​មាន​សំណល់​ផ្ដែរ ឬ​ហោជាង​ នៅ​សេសសល់​នៅ​ទី​នោះ​ឡើយ ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​សភាព​បាក់​បែក​ជា​ទម្ងន់ ថែម​ទាំង​មាន​ដើម​ឈើ​មួយ​ដើម​ដុះ​ចេញ​ពី​កណ្ដាល​ប្រាសាទ​ទៅ​ទៀត  ។ប្រាសាទ​នេះ​មាន​ទំហំ 7 ម៉. 4 ជ្រុង និង​មាន​កម្ពស់​ប្រហែល​ជា 8 ម៉. ។

គេ​បាន​បញ្ជាក់​ថា​ គេ​បាន​រក​ឃើញ​សិលាចារឹក K. 43 នៅ​ទីនេះ​ផង​ដែរ តែ​ខ្ញុំ​មិន​ទាន់​រក​ឯកសារ​អំពី​សិលាចារឹក​នោះ​ឃើញ ហើយ​ក៏​គ្មាន​ជំនាញ​ឯកទេស​ខាង​អាន​សិលាចារឹក​ផង​ដែរ ។ ដូច្នេះ​ សង្ឃឹម​លោក​អ្នក​ស្រាវជ្រាវ​ណា​ដែល​ចេះ​អាន ក៏​ដូច​ជា​មាន​សិលាចារឹក​លេខ​ខាង​លើ​នេះ ជួយ​ផ្ដល់​ជា​​ឯកសារ​ ដើម្បី​ចែក​រំលែក​ដល់​អ្នក​សិក្សា និង​អ្នក​ចង់​ចេះ​ចង់​ដឹង​អំពី​ខ្មែរ​ទាំង​អស់​គ្នា ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s