ប្រាសាទ​ជប់ពល


ស្ថិត​នៅ​ក្នុង​​ទីតាំង វត្ត​បារាយណ៍​ ​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ក្រុង​ដូនកែវ ខេត្ត​តាកែវ ចម្ងាយ ៣,៥ គ.ម៉. ភាគ​ឦសាន​ពី​សាលា​ខេត្ត​តាកែវ មាន​ប្រាសាទ​ឥដ្ឋ​មួយ​ដែល​មាន​ឈ្មោះ​ថា ប្រាសាទ​ជប់ពល ។

ប្រាសាទ​​នេះ​មាន​ទំហំ 13 ម៉. 4 ជ្រុង​ ធ្វើ​អំពី​ឥដ្ឋ​ដែល​សព្វ​ថ្ងៃ​នេះ មាន​នៅ​សល់​តែ​តួ​ប្រាសាទ​ផ្នែក​ប៉ុណ្ណោះ។ ប្រាសាទ​ឥដ្ឋ​នេះ​មាន​ទ្វារ​បែរ​ទៅ​ទិស​ខាង​កើត និង​មាន​ហោជាង​​ទទេ​មួយ​ផង​ដែរ ​​តែ​មិន​ឃើញ​មាន​ផ្ដែរ​ចម្លាក់​អ្វី​នោះ​ទេ ។ មាន​បំណែក​សោម​សូត្រ នៅ​​​ជ្រុង​ខាង​ជើង​ប្រាសាទ​ផង​ដែរ ។ នៅ​ផ្ទៃ​ខាង​ក្នុង​ប្រាសាទ​មាន​ដុះ​រុក្ខជាតិ​ស៊ុបទ្រុប​ដោយ​មិន​មាន​អ្នក​ណា​សំអាត​ទាល់​តែ​សោះ ។ នៅ​ជុំវិញ​ប្រាសាទ​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ដែល​មាន​ទំហំ 130 ម៉. × 150 ម៉. ។ នៅ​ទិស​ខាង​កើត​ប្រាសាទ មាន​បារាយណ៍​ដែល​អ្នក​ស្រុក​ហៅ​ជា​ទូទៅ​ថា ទន្លេ​អុំៗ ដែល​មាន​ទំហំ 7 ម៉. x 100 ម៉. ។

គេ​បាន​បញ្ជាក់​ថា​ គេ​បាន​រក​ឃើញ​សិលាចារឹក K. 789 នៅ​ទីនេះ​ផង​ដែរ តែ​ខ្ញុំ​មិន​ទាន់​រក​ឯកសារ​អំពី​សិលាចារឹក​នោះ​ឃើញ ហើយ​ក៏​គ្មាន​ជំនាញ​ឯកទេស​ខាង​អាន​សិលាចារឹក​ផង​ដែរ ។ ដូច្នេះ​ សង្ឃឹម​លោក​អ្នក​ស្រាវជ្រាវ​ណា​ដែល​ចេះ​អាន ក៏​ដូច​ជា​មាន​សិលាចារឹក​លេខ​ខាង​លើ​នេះ ជួយ​ផ្ដល់​ជា​​ឯកសារ​ ដើម្បី​ចែក​រំលែក​ដល់​អ្នក​សិក្សា និង​អ្នក​ចង់​ចេះ​ចង់​ដឹង​អំពី​ខ្មែរ​ទាំង​អស់​គ្នា ។

***

អាន​បន្ថែម ៖

  1. CEN : ប្រាសាទជប់​ពល
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , . Bookmark the permalink.

4 Responses to ប្រាសាទ​ជប់ពល

  1. ឌីយ៉ា ថា:

    គួរឲ្យស្ដាយណាស់ បន្តិចទៀតអត់មានសល់អីទេ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s