ជួប​លោក សម រង្ស៊ី សា​ជា​ថ្មី


កាល​ពី​ឆ្នាំ ២០០៨ ក្នុង​កំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​ទី ៤ ខ្ញុំ​បាន​ជួប​នឹង​លោក​ប្រធាន សម រង្ស៊ី ជា​លើក​ទី​១ ក្នុង​ជីវិត​ដែល​កាល​នោះ​ លោក​ខំ​ធ្វើ​ដំណើរ​ពី​ សៀមរាប​-កំពង់ធំ នៅ​ថ្ងៃ​រសៀល​ រហូត​មក​ដល់​ កំពង់ចាម នៅ​ប្រហែល​ជា​ល្ងាច​ម៉ោង ៧​យប់​ទៅ​ហើយ ។ ខ្ញុំ​បាន​ចូល​រួម​ក្បួន​ដង្ហែ​ជា​មួយ​លោក​រហូត​ដល់​ម៉ោង​ប្រហែល​ជា ១០​យប់ ទើប​ក្បួន​បញ្ចប់​ហើយ​លោក​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ។

៥ ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ១៩ កក្កដា ២០១៣ ខ្ញុំ​បាន​ជួប​នឹង​លោក​ប្រធាន​ម្ដង​ទៀត ដែល​ម្ដង​នេះ​មាន​លក្ខណៈ​ធំ​ជាង​មុន ដោយ​សារ​យើង​បាន​បង្រួបបង្រួម​គ្នា​ជា​មួយ​នឹង​លោក​អនុ​ប្រធាន កឹម សុខា បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ។ ខ្ញុំ​ពិត​ជា​រីករាយ​បំផុត​ដែល​បាន​ឃើញ​លោក​ទាំង​ពីរ​កាន់​ដៃ​គ្នា​យ៉ាង​ជាប់ ដោយ​សង្ឃឹម​ថា​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ជួប​ក្ដី​សង្ឃឹម​ថ្មី ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ថត​​ដោយ​ខ្លួន​ឯង​​ នៅ​ថ្ងៃ​ទទួល​លោក​ប្រធាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ពោធិចិនតុង) ដែល​ខ្ញុំ​ដើរ​អម​ជា​មួយ​ក្បួន​ដង្ហែ​រហូត​ដល់​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ ។

ចំពោះ​ជន​ខ្មែរ​ខ្លះ​ដែល​ពេញ​ចិត្ត​និង​អ្វី​ដែល​ពួក​គេ​ហៅ​ថា សន្តិភាព ស្ថិរភាព​នយោបាយ ការ​រីក​ចម្រើន​នៃ​សង្គម បូក​រួម​នឹង​ការ​អភិវឌ្ឍន៍​ជំហាន​គីង្គក់​នោះ គេ​សុខ​ចិត្ត​មើល​រំលង ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ការ​បណ្ដេញ​រាស្ត្រ​ចេញ​ពី​លំនៅឋាន​​ដោយ​គ្មាន​សំណង​សម​ស្រប អំពើ​ពុក​រលួយ បក្ស​ពួក​និយម ការ​សម្បទាន​ដីធ្លី​រយៈ​ពេល​យូរ​អង្វែង ការ​គ្រប់គ្រង​មិន​បាន​នៃ​ព្រលឹង​ជាតិ មាន​ប្រាសាទ​អង្គរវត្ត​ជា​ភស្តុតាង ។ ពួក​គេ​ខ្លាច​ការ​ផ្លាស់​ប្ដូរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ពួក​គេ ដោយ​ពួក​គេ​ថា ទទួល​យក​ការ​ផ្លាស់​ប្ដូរ​ដោយ​សន្សឹម​ៗ ឬ​ថា​ក្នុង​រយៈ​ពេល ១០ ឬ​២០​ឆ្នាំ ទៅ​មុខ​ទៀត ប្រទេស​កម្ពុជា​នឹង​ដើរ​ទៅ​មុខ​ដោយ​រលូន​ខ្លួន​ឯង ។ តើ​ទាល់​តែ​អស់​ឈើ អស់​ព្រៃ​ពី​ស្រុក​ខ្មែរ​ទើប​ព្រម​ដូរ​ ? ទាល់​តែ​អស់​ត្រី​ពី​បឹងទន្លេសាប​ដោយ​ស្នាដៃ​ជន​អន្តោ​ប្រវេសន៍​​វៀតណាម​ខុស​ច្បាប់​ទើប​ព្រម​ដូរ ? ទាល់​តែ​សមាហរណកម្ម​ ២០១៥ មាន​ការ​បាត់បង់​ទីផ្សារ​ការងារ​កាន់តែ​ខ្ពស់​ជាង​មុន​ទើប​ព្រម​ដូរ ? ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ផ្លាស់​ប្ដូរ​នៅ​ពេល​នេះ ទោះ​អ្នក​មិន​គិត​ដូច​ខ្ញុំ​ក្ដី ។ ខ្ញុំ​ដឹង​ហើយ​ថា​អ្នក​ទាំងអស់​គ្នា បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា និង​បោះ​ឲ្យ​គណបក្ស​មួយ​ណា ពេល​វេលា ៤ថ្ងៃ​ចុង​ក្រោយ​នេះ គ្រាន់​តែ​ជា​ពេល​វេលា​ពិភាក្សា​ដោយ​យោគយល់​គ្នា ឬ​ក៏​ជា​ការ​ប្រកែក​គ្នា​ដោយ​កំហឹង​តែ​ប៉ុណ្ណោះ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង, អ្នក​នយោបាយ and tagged , , , . Bookmark the permalink.

17 Responses to ជួប​លោក សម រង្ស៊ី សា​ជា​ថ្មី

  1. ស្រុកស្រែ និយាយថា៖

    តាម​អុងម៉ាប់​រៀបរាប់រូបខាងលើ់នេះ ខ្ញុំគិតថា «ឆីឆ្អាត» ប្រហែល​ជា​រត់​ចូល​ទៅខាងអុងយ៉ា​ម៉ាប់ ​អស់​ហើយ… :-D​

  2. Artitude និយាយថា៖

    ជិត​បោះ​ឆ្នោតហើយ ខ្ញុំ​មិន​ទាន់​រើស​បាន​អ្នក​ណា​ម្នាក់​សក្ដិ​សម​ជា​ម្ចាស់​សន្លឹក​ឆ្នោត​របស់​ខ្ញុំសោះ។ ឃើញអាក្រក់សឹងគ្រប់តែបក្ស

  3. VIRIYA LIM និយាយថា៖

    មិនទាន់ផ្តល់ឩកាសឲ្យគេសាកល្បងផង មេចក៏ហ៊ានចោតថាគេអាក្រក់? ត្រូវចាំទុកថា លោក សម រង្សី គឺជាអ្នកមានលំដាប់ខ្ពស់មួយរូប នៅប្រទេសបារាំង តាមរយៈសមត្ថភាពនៃការធ្វើជំនួញដោយស្របច្បាប់ មិនគេចពន្ធ មិនពុករលួយ របស់គាត់ផ្ទាល់ ។ ហើយគាត់ក៏ជាទីប្រឹក្សាសេដ្ឋកិច្ចដ៏ឆ្នើមមួយរូប ដែលបានជួយស្រោចស្រង់ក្រុមហ៊ុនខ្នាតយក្សមួយនៅប្រទេសបារាំងឲ្យងើបឡើងវិញ និងទទួលបានជោគជយ័។ តើនេះ មិនមែនជាភស្តុ័តាងបង្ហាញថា គាត់ជាមនុស្សមានសមត្ថភាពទេឬ?
    ប៉ុន្តែខ្ញុំស្តាយណាស់ ស្តាយត្រង់ថា “ខ្ញុំអត់មានឈ្មោះបោះឆ្នោត”!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s