ស្តូប​វីរជន​ សម្ដេច ​ប៉ែន នុត


ស្តូប​អនុស្សាវរីយ៍ (ទីតាំង​សុំ​លាក់)

ស្តូប​អនុស្សាវរីយ៍ (ទីតាំង​សុំ​លាក់)

នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ កាល​ពី​ជាង​ដប់​ឆ្នាំ​មុន​ មាន​ការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​មួយ​ជូន​ចំពោះ​ វីរជន​ មួយ​រូប​ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​បាន​ភ្លេច​ឈ្មោះ​បាត់​ទៅ​ហើយ ។ ឯ​រូប​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​កើត​នៅ​ភ្នំពេញ​ តែ​បាន​មក​រស់​នៅ​ទី​នេះ​អស់​រយៈ​ពេល ៧​ឆ្នាំ​ហើយ​នោះ ក៏​មិន​ធ្លាប់​ចាប់​​​អារម្មណ៍​នឹង​ស្តូប​នោះ​ដែរ ដរាប​​​ទាល់​តែ​ប្រិយ​មិត្ត​ម្នាក់​របស់​ទំព័រ​ខ្ញុំ បាន​ផ្ញើ​រូប​ស្តូប​នោះ​មក​ឲ្យ​ខ្ញុំ ។ ខាង​ក្រោម​នេះ​ជា​អក្សរ​ដែល​​ចម្លង​ចេញ​​ពី​អក្សរ​នៅ​លើ​ស្តូប​នេះ  ៖

សម្ដេច ប៉ែន នុត

ជា​វីរបុរស​ស្នេហា​ជាតិ​ដ៏​ខ្ពង់ខ្ពស់​មួយ​នៃ​កម្ពុជា ។
ក្នុង​ឆ្នាំ​ ១៩៥៣ សម្ដេច​ ប៉ែន នុត នាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាល
រាជាណាចក្រ​កម្ពុជា ក្នុង​ឋានៈ​លោក​ជា​ រាជ​តំណាង​ព្រះ​មហា
ក្សត្រ (នរោត្តម សីហនុ) បាន​ចរចា​ដ៏​ស្វិតស្វាញ ជា​មួយ​នឹង
អ្នក​តំណាង​សាធារណរដ្ឋ​បារាំង ហើយ​បាន​ទទួល ​នូវ​លទ្ធផល
១០០% តាម​​ផ្លូវការ ក្នុង​ការ​ទាមទារ​ឯករាជ្យ បរិបូរណ៍ អំពី
សាធារណរដ្ឋ​បារាំង មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​យើង ។

នរោត្តម សីហនុ
មហាក្សត្រ​កម្ពុជា

រាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ២០០០

***

អាន​បន្ថែម ៖ ជីវប្រវត្តិ​សង្ខេប សម្ដេច ប៉ែន នុត (1906 – 1985)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ, Exploring Phnom Penh and tagged , , , , , . Bookmark the permalink.

15 Responses to ស្តូប​វីរជន​ សម្ដេច ​ប៉ែន នុត

  1. សុភ័ក្ត្រ និយាយថា៖

    ផ្លូវ​រដ្ឋសភា

  2. លី កល្យាណ និយាយថា៖

    វរជន ឬ វីរជន?

  3. សុភ័ក្ត្រ និយាយថា៖

    ព្រះ​មហា​វីរក្សត្រិយ៍ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី ព្រះ​អង្គ​ទាំង​ទ្វេ​ជា​អ្នក​ទៅ​សម្ពោធ​ស្តូប​នេះ​ដោយ​ព្រះ​អង្គ​ឯង!

  4. លី កល្យាណ និយាយថា៖

    ពេលឃើញតាម៉ាប់លើករឿងដែលគេតែងតែបំភ្លេចមកបរិយាយនៅទីនេះ ខ្ញុំនឹកដល់កាលឆ្នាំ២០០៨ ពេលគេធ្វើបុណ្យ កាគ្រឹកកាគ្រេងអបអរសាទររឿងប្រាសាទព្រះវិហារ ខ្ញុំនឹកហួសចិត្តសើចដូចចង់ឆ្កួត សើចនឹងគេខំបំភ្លេចបុគ្គលសំខាន់មួយចំនួនដែលកំពុងនៅរស់ខ្លះនៅឡើយហើយភ្លេចប្រភពដើមនៃរឿង។ កាលនោះខ្ញុំស្រែកប្រាប់ម្តាយខ្ញុំទាំងកំហឹងនិងអំណួតថា ចាំមើល៍! មិនយូរទេ គេត្រូវតែរំលឹកការងារ នេះតាំងពីដើមទីមក។ តែល្បិចអ្នកនយោបាយពិតជាស្មានមិនដល់មែន។ គេប្រឹងបំភ្លេចចោលឬសគល់ នៃរឿងនេះរហូតមកដល់អាឡូវ។

    • តា ម៉ាប់ និយាយថា៖

      ដូចខ្ញុំធ្លាប់ឃើញគេនិយាយ​ក្នុង​ហ្វេសប៊ុក ឧទ្យានអង្គរចូលតាំងពីឆ្នាំ ៩១ ដូចឥតឃើញមាន​អបអរ​សោះ ម៉េចអញ្ចឹង ? ព្រោះថាអបអរ​ព្រះវិហារ ឆ្នាំ​ ២០០៨ នេះ ជាកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលគណបក្សប្រជាជន ហេហេហេ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s