សិលា​ចារឹក​ទួល​វត្ត​គំនូរ


វត្ត​គំនូរ (ថត​ថ្ងៃ ១៨ មិនា ២០១៣)

អក្សរ​ ព្រាហ្មី​​ក្លាយ​​​ខ្មែរ​បុរាណ​សម័យ​មុន​អង្គរ
ឆ្នាំ​ចារឹក ៥៣៣ស័ក ត្រូវនឹង ៦១១គ.ស
ចារឹក​​អក្សរ ៣ជ្រុង ជ្រុងទី១ មាន៣បន្ទាត់ ជ្រុងទី២ មាន៣បន្ទាត់
ជ្រុងទី៣ មាន១០បន្ទាត់
ប្រភេទ​សិលា​ ថ្ម​ភក់​ពណ៌​ប្រផេះ​ដែល​មាន​សាច់​គ្រើម
លក្ខណៈ​សិលា គោល​សិលា​ស្ដម្ភ​រាង​បួន​ជ្រុង
ខ្នាត​សិលា កម្ពស់ ៨៤ស.ម. ទទឹងមុខ ១១៤ស.ម.
លេខ​សារពើ​ភណ្ឌ K.៥៥៧ និង K.៦០០ សារមន្ទីរ​ជាតិ​​ភ្នំពេញ
ចុះ​បញ្ជី​លេខ P.P.៤.២២១
ពេល​រក​ឃើញ ១៩៣៥ គ.ស.
កន្លែង​រក​ឃើញ ទួល​វត្ត​គំនូរ ភូមិ​កំពង់​ពោធិ៍ ឃុំ​អង្គរបុរី ស្រុក​ព្រៃកប្បាស
ខេត្ត​តាកែវ
អ្នករកឃើញ មិន​ប្រាកដ​ច្បាស់​លាស់
ផ្ដិត​សំណៅ លោក MAUGER នៅឆ្នាំ១៩៣៥
លោក យាង វីរបុត្រ នៅថ្ងៃទី២៤ ខែ​មករា ឆ្នាំ១៩៩៧
ទីតាំង​បច្ចុប្បន្ន សារមន្ទីរ​អភិរក្សដ្ឋាន​អង្គរ​ ខេត្ត​សៀមរាប
បោះពុម្ពផ្សាយ Inscription du Cambodge (II)
inscription

សិលាចារឹក K.600 និង K 557 មក​ពី​ អង្គរបុរី, អភិរក្ស​ដ្ឋាន​សៀមរាប​អង្គរ​ (១៩៩៦)

សេចក្ដី​ប្រែ

ជ្រុងទី១ខាងជើង

នៅ​ឆ្នាំ ៥៣៣ នៃ​មហាសករាជ (៦១១ គ.ស.) ថ្ងៃ​ទី១៣ កើត ខែ​មាឃ​-បុស្ស តាម​ចន្ទគតិ (ត្រូវនឹង ខែ​មករា-កុម្ភៈ) វេលា​ព្រះអាទិត្យ​ចរ​ចូល​ក្នុង​រង្វង់​នៃ ​តុល​រាសី ។ ព្រះតេជព្រះគុណ​បោយ​ឧយ បាន​ធ្វើ​អំណោយ​ខ្ញុំ​បម្រើ​ឱ្យ​ដល់ ក្បោញកម្រតាងអញ មាន​បុរស ក្លបិត ១ បុរស កន្តាងស្រាង ១ បុរស ត្លោង ១ បុរស ក្ចារ​ ១ នារី កន្តៅ ១ កូន​ស្រី​របស់​បុរស អលង ១ យាយ លេង ១ គោ ​៦០ក្បាល ក្របី ២​ក្បាល ពពែ ១០​ក្បាល ដើម​ដូង ៤០​ដើម ស្រែ ២​សន្រេ នៅ​ឯ អំបោង។ អ្នក​បម្រើ​ថ្វាយ​ដោយ​ ជំអញ ចំពោះទេវ មហាគណបតិ មាន​បុរស សន្ញា ១ បុរស កន្តាង ១ បុរស ក្នោច ១ បុរស ត្មោ ១ បុរស ទសមី ១ នារី កោញព្រះ ១ នារី ជុងបោញ ១ កូនស្រី​១ នារី មាន្រអញ ១ នារី ប្លស ១ គោ ២០​ក្បាល បព្វជិត​នារី(ដូនជី) ជា​អ្នក​ធ្វើ​ពិធី​សក្ការ​បូជា​ចំពោះ​អាទិទេព​ក្បោញ ១ នារី​ម្នាក់​ទៀត​ជា​អ្នក​ចុះ​ថ្ងៃ​សីល ជូន​ផ្កា​ង្នៅ គ្រឿង​ក្រអូប១ (មន្ត្រី) ចិអញ ១ (មន្ត្រី) តាញ ១ ។

ជ្រុងទី២ខាងត្បូង

(សុទ្ធ​តែ​ជា​បញ្ជី​ឈ្មោះ) … (មន្ត្រី) វ្រះអញ ១ បុរស ទលាអញ ១ … នារី ត្បោញ ១ នារី លចក ១ កូនស្រី ៣​នាក់ … ព្រះតេជព្រះគុណ​កម្រតាង​ ភានុ ១ អ្នកបម្រើ​នារី តន្មារុ ១ បុរស លវោ ១ ។

ជ្រុងទី៣ខាងកើត

ខ្ញុំ​បម្រើ​ អាទិទេពវ្រះកម្រតាងអញ … ស្វរៈ ដែល​ព្រះតេជព្រះគុណ កម្រ​តាង អន្តារ បាន​បង្គាប់​ឱ្យ​ប្រមែប្រមូល​គ្រឿង​ឧបភោគបរិភោគ​រួម​បញ្ចូល​ជា​សហកម្មសិទ្ធិ​ករ​របស់ អាទិទេព វ្រះ​កម្រ​តាង​អញ កម្រ​តាង ​តេំ​ក្រោំ (ព្រះវិហារ តេម​ក្រោម) ។ របស់​ទាំង​នេះ​មាន​អ្នក​របាំ (នាដ​ការិនី) ៧​នាក់ អ្នក​ចម្រៀង ១១​នាក់ នារី​អ្នក​ដេញ​ពិណ កញ្ជង លាហ្វ ៤នាក់ ។ អ្នក​បម្រើ​ចំ​ឧក​រ៉ាប់រង​ការងារ ទីលាន​ក្រឡា​របស់​អាទិទេព​នៅ​ផ្នែក​ខាង​ក្នុង​ព្រះវិហារ ចំនួន ២២នាក់ ខ្ញុំ​បម្រើ​ខាង​ធ្វើ​ស្រែ ៤០នាក់ … គោ ១០០​ក្បាល ក្របី ២០​ក្បាល ស្រែ​នៅ​ឯ កន្តោក ១៧​ស្រែ នៅ​ឯ ចំរៃ ៤​សន្រេ ស្រែ​នៅ​ឯ ប្រទុល ២​សន្រេ ស្រែ​នៅ​ឯ … លំអញ ២​សន្រេ ច្បារ​ដំណាំ​នៅ​ឯ​តំបន់ បន្លអងាន ១ ។ ឈ្មោះ​អ្នក​របាំ គឺ ចរុមតិ១ ប្រិយសេនា១ អរុណមតិ១ មទនប្រិយា១ សមរសេនា១ វសន្តមល្លិការ១ ឈ្មោះ​អ្នក​ចម្រៀង គឺ តន្វង្គី១ គុណធារី១ ទយិតវតី១ សារាង្គី១ បយោធរី១ រតិមតី១ ស្តនោត្តរី១ រតិវិន្ទុ១ មនោវតី១ បិតអញ១ ជុងបោញ១ ។ សិល្ប​ការិនី​ដេញ​ កញ្ជង គឺ សខិប្រិយា១ មធុរសេនា១ សិល្ប​ការិនី​ដេញ ​ពិណ គឺ គន្ធិនី១ សិល្ប​ការិនី​ដេញ លាហ្វ គឺ វិនយវតី១។ ឈ្មោះ​អ្នក​បម្រើ​ចំឧក គឺ បុរសលងសោង១ បុរសត្បុន១ បុរសអហ្វាងអំវេលេយ១ បុរសសឧយ១ បុរសច្តេ១ បុរសកញ្ជន១ បុរសសិវទាស១ បុរសតោយភាគ១ បុរសក្រោង១ បុរសងា១ បុរសលាភ១ បុរសលឧ១ បុរសសន្តោស១ បុរសសោចតកិ១ បុរសរគាល១ បុរសប្រាសាទ១ បុរសវ្រៅ១ បុរសតអុំ១ បុរសក្រាញ១ បុរសក្ចី១ បុរសរបក១ បុរសច្មា១។ ឈ្មោះ​អ្នក​ធ្វើ​ស្រែ គឺ បុរសត្វះ១ បុរសត្បង១ បុរសអរស១ បុរសចំឧក១ អ្នក​បម្រើ​អាទិទេព១ បុរសត្វិន១ បុរសត្រោហ១ បុរសត្យ១ បុរសត្វាង១ បុរសច្រយ១ បុរសក្នាយ១ បុរសច្កេ១ បុរសត្វាង១ បុរសកំបោញ១ បុរសជ្យេស្ឋវម៌្ម១ បុរសត្វោច១ បុរសទសមី១ បុរសអទាស១ បុរសផាញ១ បុរសបន្លស១ នារីវ្នាក១ នារីច្បោង១ នារីអសរុ១ នារីតចង១ នារីត្យាង១ នារីតអាយ១ នារីក្នុរ១ នារីតចង១ នារីត្យាង១ នារីតអាយ១ នារីក្នុរ១ នារីមញ្ជរី១ នារីត្យោរ១ យាយតេយ១ យាយបន១ នារីស័ង្ខ១ យាយឥរ១ យាយលុង១ នារីរងប១ នារីលហ្វេ១ អ្នក​បម្រើ​នារី​​ទទួល​បន្ទុក​កិច្ចការ​ក្នុង ​ថ្ងៃ​រនោច១ នារីក្លងវ្រោង១ នារីត្យុង១ នារីរវា១ កូនស្រី​របស់​គាត់២ នារីកញ្ហេង១ នារីមេនកន១ អ្នក​បម្រើ​នារី​របស់​ព្រះ​តេជគុណ​ម្ចាស់ បោញ ព្រះអញ១ នារីក្បោញ១ នារីលង្គាយ១ នារីស្យាំបោ១ នារីអរស១ នារីអសរុ១ នារីវះចី១ នារីបុតិះ១ នារី​អ្នក​បម្រើ​របស់​ព្រះ​គុណ​ម្ចាស់ ម្រតាង១ នារី​អ្នក​បម្រើ​របស់​ព្រះ​គុណ​ម្ចាស់ ​ម្រតាង ជីវៈ១ នារីវ្រៅស្រច១ នារីអំវៃរុ១ ។ ខ្ញុំ​បម្រើ ​ព្រះ​មណីស្វរៈ​ ជា​អំណោយ​របស់ អាចារ្យ​កន្ទិន គឺ​បុរស​និរាក្រន្ទ១ បុរស​សិវទាស១ បុរស​ហរទាស១ បុរស​ខ្ញុំ​បម្រើ​ព្រះ១ បុរសកិង្ករ១ បុរសណ្យាល័យ១ បុរសមិត្រទត្ត១ បុរសធរៈ១ ភរិយា​របស់ ព្រះគុណម្ចាស់ ក្លោញម្រតាង១ លោងអញ១ នារីអរស១…វ្ងា១ គោ១០ក្បាល ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s