កុមារ​អាយុ​ ១៤​ឆ្នាំ ក្នុង​សភាព​ជា​មនុស្ស​អាយុ ១១០ ឆ្នាំ


កុមារ​ជនជាតិ​ឥណ្ឌា Ali Hussain សព្វ​ថ្ងៃ​មាន​អាយុ​ 14ឆ្នាំ ក៏​ប៉ុន្តែ​រាង​កាយ​របស់​គេ គឺ​មាន​សភាព​ដូច​ជា​មនុស្ស​ដែល​មាន​អាយុ​ដល់​ទៅ 110ឆ្នាំ ។ Ali កើត​ជំងឺ​​ដ៏​កម្រ​ម្យ៉ាង​​ដែល​បណ្ដាល​ពី​សែន​​វិបល្លាស (Genetic Disoder) ដែល​​មាន​ឈ្មោះ​ថា Progeria ។ មាន​មនុស្ស​ចំនួន​តែ 80នាក់​ប៉ុណ្ណោះ​កើត​ជំងឺ​នេះ​ទូទាំង​ពិភពលោក ហើយ​ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌា​​បាន​ចំណាយ​ពេល​ដល់​ទៅ​ជាង 10ឆ្នាំ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ ដោយ​សារ​តែ​ពួក​គេ​មិន​ដែល​ប្រទះ​ឃើញ​ជំងឺ​នេះ​ទាល់​តែ​សោះ ។

ជំងឺ​នេះ​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ចាស់​ជាង​អាយុ 8​ដង ហើយ​ជា​ទូទៅ​អ្នក​ជំងឺ​នឹង​រង​ការ​ឈឺ​ចាប់​ដោយ​ ការ​រលាក​សន្លាក់ បញ្ហា​ភ្នែក​ ជំងឺ​បេះ​ដូង​ និង​ជ្រុះ​សក់ ។ អ្នក​ជំងឺ​ជា​ទូទៅ​​មិន​អាច​រស់​នៅ​យូរ​ជាង​អាយុ 14ឆ្នាំ​នោះ​ទេ ។

ឪពុក​ម្ដាយ​ Ali ដែល​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា បាន​រៀប​ការ​ដោយ​ការ​ផ្សំផ្គុំ​ពី​ចាស់ៗ កាល​ពី​ 32 ឆ្នាំ​មុន ដោយ​ទទួល​បាន​កូន​ប្រុស​ស្រី 8នាក់ ។ គួរ​ឲ្យ​សោក​ស្ដាយ កូន​ស្រី​ 3នាក់ និង​កូន​ប្រុស 2នាក់​បាន​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ ។ មាន​តែ​ Ali ម្នាក់​គត់​ដែល​នៅ​រស់ ទោះ​ជា​យ៉ាង​ណា កូន​ស្រី​ 2នាក់​ទៀត​នៃ​គ្រួសារ​នេះ​មាន​សុខភាព​ល្អ ។

Ali ទោះ​ជា​យ៉ាង​ណា​បាន​ប្រាប់​ថា គេ​មិន​ចុះ​ចាញ់​នឹង​ជំងឺ​នេះ​ជា​ដាច់​ខាត បើ​ទោះ​ជា​វា​ជា​ជំងឺ​ដែល​គ្មាន​ថ្នាំ​ព្យាបាល​ក្ដី ។

អាន​បន្ថែម Daily Mail

***

រឿង​រ៉ាវ​របស់ Ali បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជីវិត​ជា​វត្ថុ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​លោក ។ អ្នក​ដែល​គិត​ខ្លី ក៏​គួរ​គិត​ដល់​ឪពុក​ម្ដាយ​របស់​ខ្លួន​ជា​មុន ។ ត្រូវ​អរគុណ​​ឪពុកម្ដាយ​របស់​អ្នក​ដែល​​បាន​បង្កើត​អ្នក​មក​ដោយ​គ្រប់​លក្ខណៈ​ និង​គ្មាន​ជំងឺ​​ជាប់​នឹង​ខ្លួន ។

 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង, អត្ថបទ សុខភាព and tagged , , , , . Bookmark the permalink.

4 Responses to កុមារ​អាយុ​ ១៤​ឆ្នាំ ក្នុង​សភាព​ជា​មនុស្ស​អាយុ ១១០ ឆ្នាំ

  1. យាន សំណាង និយាយថា៖

    គួឲ្យអាណិតគាត់ណាស់។😦

  2. VIRIYA LIM និយាយថា៖

    គួរឲ្យអាណិតណាស់ ប៉ុន្តែនៅលើលោកនេះ មានរឿងដែលគួរឲ្យអាណិតច្រើនជាងនេះរាប់ម៉ឺនដងទៀតឯណ្ណោះ។ ហើយអ្វីដែលខ្ញុំអាចធ្វើបានពេលនេះ មានតែជួយបន់ឲ្យគាត់ឆាប់ជា និងមានជីវិតរស់សុខសប្បាយដូចគេដូចឯងតែប៉ុណ្ណោះ!

    • តា ម៉ាប់ និយាយថា៖

      បាទ ត្រូវហើយ ឆាកជីវិតមនុស្ស ១លាននាក់​ខុសគ្នាទាំងមួយលាននាក់ ។ អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​ គឺ​ការ​ព្យាយាម​រស់​នៅ​មិន​ចុះ​ចាញ់​នឹង​ជំងឺ​នេះ បើ​ទោះ​ជា​វា​មិនអាច​ព្យាបាល​ជា​ក្ដី ។ ចង់​បង្ហាញ​ប្រាប់​អ្នក​ដែល​មិន​ឲ្យ​តម្លៃជីវិតថា​ ជីវិត​មាន​តម្លៃជាងអ្វីៗ នៅលើលោកនេះ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s