លា​ចាស់​ធ្លាក់​រណ្តៅ


ថ្ងៃ​មួយ សត្វ​លា​ចំណាស់​មួយ​បាន​ធ្លាក់​ទៅ​ក្នុង​​រណ្ដៅ​មួយ ។ វា​បាន​បន្លឺ​សំឡេង​យ៉ាង​កម្សត់​ ដោយ​សង្ឃឹម​ថា​ អ្នក​ចម្ការ​ជា​ម្ចាស់​វា​​នឹង​រក​វិធី​ជួយ​យក​វា​ចេញ​​ពី​ក្នុង​រណ្ដៅ​នេះ ។

ឯ​ម្ចាស់​វា​វិញ​ ដោយ​នឹក​រក​វិធី​​ជួយ​មិន​ឃើញ ក៏​នឹក​ឃើញ​ថា លា​នេះ​ចាស់​ទៅ​ហើយ ហើយ​ត្រូវ​កប់​រណ្ដៅ​នេះ​ផង អញ្ចឹង​កប់​ទាំង​លា​នេះ​ទាំង​រស់​តែ​​ម្ដង​ទៅ កុំ​ឲ្យ​ខាត​កម្លាំង​យក​​វា​ចេញ ។

អ្នក​ចម្ការ​បាន​ហៅ​អ្នក​ជិត​ខាង​របស់​ខ្លួន​ឲ្យ​មក​ជួយ​​កើប​ដី​ កប់​រណ្ដៅ​នេះ ។ នៅ​ពេល​ដែល​ឃើញ​មនុស្ស​ម្នា​កាន់​ប៉ែល​គ្រប់​ដៃ​នោះ សត្វ​លា​​បាន​ដឹង​ថា​រឿង​អ្វី​នឹង​កើត​ឡើង​បន្ទាប់​ទៀត វា​បាន​ស្រែក​យ៉ាង​ខ្លាំង តែ​ភ្លាម​ៗ នោះ វា​ក៏​ស្ងាត់​មាត់​ទៅ​វិញ ។

ក្រោយ​ពី​ជះ​ដី​ចូល​ទៅ​ក្នុង​រណ្ដៅ​ 2-3 ដង​មក អ្នក​ចម្ការ​បាន​អោន​មើល​ទៅ​ក្នុង​នោះ គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ សត្វ​លា​នោះ​កំពុង​តែ​រលាស់​ខ្លួន​ឲ្យ​ដី​​​ធ្លាក់​ចុះ​ទៅ​ក្រោម ហើយ​វា​ឡើង​ជាន់​បន្តិច​ម្ដងៗ ។ មួយ​ស្របក់​ក្រោយ​មក​ សត្វ​លា​ក៏​ចេញ​រួច​ពី​រណ្ដៅ​នោះ ហើយ​រត់​ចេញ​ពី​ចំណោម​មនុស្ស​ទាំង​នោះ​បាត់​ទៅ ។

មូល​ន័យ ៖

ជីវិត គឺ​តែង​តែ​ចូក​ដី​ជះ​ទៅ​លើ​អ្នក ដី​គ្រប់​ប្រភេទ ។ វិធី​ដើម្បី​ធ្វើ​ឲ្យ​រួច​ខ្លួន​នោះ​ គឺ​សាមញ្ញ​ រលាស់​ខ្លួន​ ហើយ​ឈាន​ឡើង​ ។ បញ្ហា​មួយ​ គឺ​ជា​ជណ្ដើរ​មួយ​កាំ​ទៅ​រក​ជ័យ​ជម្នះ ។ យើង​អាច​ចេញ​ពី​រណ្ដៅ​ដ៏​ជ្រៅ​បាន​ ដោយ​មិន​ឈប់ ហើយ​មិន​ព្រម​ឈប់ រលាស់​ខ្លួន​ ហើយ​ឈាន​ទៅ​មុខ ។

ជីវិត នៅ​ពេល​ដែល​មាន​បញ្ហា​ចូល​មក មនុស្ស​យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះ​ស្រាយ ហើយ​យក​ដំណោះ​ស្រាយ​នោះ​ទៅ​អនុវត្ត ។ បើ​គ្រាន់​តែ​គិត​​​ហើយ​មិន​ធ្វើ​នោះ បញ្ហា​នឹង​កាន់​តែ​ធ្ងន់ធ្ងរ ។

ការ​យំ​ នៅ​ពេល​ដែល​មាន​បញ្ហា​នោះ មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ ត្រូវ​ធ្វើ​អ្វី​​ម៉្យាង​ក្រៅ​ពី​នេះ​ដើម្បី​ដោះ​ស្រាយ ។

ចង​ចាំ​គោលការណ៍​ងាយ​ៗ ប្រាំ​យ៉ាង​ដើម្បី​ជីវិត​មាន​ន័យ ៖

  • លះ​បង់​ចោល​ការ​ស្អប់​ខ្ពើម​គុំកួន – ចេះ​​អធ្យាស្រ័យ ។
  • លះ​បង់​ចោល​ការ​ព្រួយបារម្ភ​ហួស​ហេតុ – វា​កម្រ​នឹង​កើត​មាន​ណាស់​ ។
  • រស់​នៅ​ជា​មួយ​អ្វី​ដែល​អ្នក​មាន​ ដោយ​ឲ្យ​តម្លៃ​វា ។
  • ផ្ដល់​ឲ្យ​បាន​ច្រើន (អ្វី​ក៏​ដោយ) ។
  • ​បន្ថយ​ការ​រំពឹង​​លើ​អ្នក​ដទៃ ហើយ​បង្កើន​ការ​រំពឹង​លើ​ខ្លួន​ឯង ។

 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , . Bookmark the permalink.

4 Responses to លា​ចាស់​ធ្លាក់​រណ្តៅ

  1. ស្រុកស្រែ និយាយថា៖

    មិន​អស់​សង្ឃឹម​នឹង​​ភាព​បរាជ័យ ហើយ​ត្រូវ​សិក្សា​ពី​បរាជ័យ​ភាព​នេះ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​វិញ..!!..😀

  2. សុភ័ក្ត្រ និយាយថា៖

    ដូច​ជា​ធ្លាប់​អាន

  3. boykheang និយាយថា៖

    ពិតជា​មានន័យ​ ជា​ការ​ពិតជាក់ស្តែង​ក្នុងជីវិត​រស់នៅមែន…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s