ធម្មជាតិ​នៃ​សត្វ​ខ្យាដំរី


scorpionបុរស​ចំណាស់​ម្នាក់​បាន​ដើរ​កម្សាន្ត​នៅ​ជិត​មាត់​ស្ទឹង​​នៅ​ពេល​ល្ងាច​មួយ ។ គាត់​បាន​ឃើញ​ សត្វ​ខ្យាដំរី​ មួយ​ក្បាល​កំពុង​តែ​លង់​ទឹក ហើយ​បាន​សម្រេច​ចិត្ត​ថា​នឹង​ជួយ​ស្រង់​វា​ចេញ​ពី​ទឹក​មក​វិញ ។

នៅ​ពេល​ដែល​គាត់​លូក​ដៃ​ទៅ​យក​វា វា​បែរ​ជា​ទិច​គាត់​ទៅ​វិញ ដូច្នេះ​គាត់​ក៏​ទម្លាក់​វា​ចុះ​ទៅ​ក្នុង​ទឹក ។ ដោយ​សារ​តែ​ឃើញ​សត្វ​នោះ​លង់​ទឹក​ទៀត គាត់​ក៏​សម្រេច​ចិត្ត​ម្ដង​ទៀត​ថា​នឹង​ជួយ​ស្រង់​វា ។ វា​ក៏​ទិច​គាត់​ជា​លើក​ទី ២ ។

ក្មេង​ម្នាក់​ដែល​ឈរ​នៅ​ជិត​នោះ​ បាន​ឃើញ​គ្រប់​សកម្មភាព​ ហើយ​បាន​និយាយ​ទៅ​កាន់​បុរស​ចំណាស់​នោះ​ថា «​ឥត​ទោស​លោក​ពូ ! តើ​លោក​ពូ​សុខចិត្ត​​​ធ្វើ​បាប​ខ្លួន​ឯង​​ដើម្បី​ជួយ​សត្វ​​ដែល​មាន​ពិស​នេះ​ឬ ? តើ​លោក​មិន​ដឹង​ថា​ វា​ទិច​លោក​ពូ​រាល់​ពេល​លោក​ពូ​ព្យាយាម​ជួយ​វា​នោះ​ទេ​ឬ?»

បុរស​ចំណាស់​​ក៏​តប​ទៅ​វិញ​ថា «​ធម្មជាតិ​របស់​សត្វ​នេះ​ គឺ​ទិច ឯ​ធម្មជាតិ​របស់​ខ្ញុំ គឺ​ជួយ​សង្គ្រោះ ដូច្នេះ ​ខ្ញុំ​មិន​ឈប់​ជួយ​សត្វ​ខ្យាដំរី​នេះ​ទេ ។ » បុរស​នោះ​សញ្ជប់​មួយ​សន្ទុះ មុន​នឹង​ចាប់​យក​ស្លឹក​ឈើ​មួយ​ដើម្បី​ទៅ​ត្រង​សត្វ​ខ្យាដំរី​នោះ​ចេញ​ពី​ទឹក​ដោយ​ជោគជ័យ ។

មូល​ន័យ ៖

កុំ​ផ្លាស់​ប្ដូរ​ចរិត​ធម្មជាតិ​របស់​អ្នក ប្រសិន​បើ​នរណា​មួយ​ចង់​ធ្វើ​បាប​អ្នក អ្នក​គ្រាន់​តែ​ប្រុង​ប្រយ័ត្ន តែ​កុំ​តប​ត​ទៅ​វិញ​​តាម​វិធី​របស់​ជន​នោះ ។ មនុស្ស​ខ្លះ​ព្យាយាម​ស្វែងរក​សេចក្ដី​សុខ ឯ​មនុស្ស​ខ្លះ​ទៀត​បង្កើត​សេចក្ដី​សុខ​មក ។ ត្រូវ​ប្រើ​សតិសម្បជញ្ញៈ​​របស់​អ្នក​​នៅ​គ្រប់​ស្ថានការណ៍ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , . Bookmark the permalink.

10 Responses to ធម្មជាតិ​នៃ​សត្វ​ខ្យាដំរី

  1. សូមជូនមេដៃខាងឆ្វេង

  2. achharia ថា:

    ខ្ញុំក៏ធ្លាប់ជួយខ្យាដំរីអស់ច្រើនក្បាលដែរ ទាំងអាខ្លះទិចខ្ញុំ ទាំងអាមិនទាន់បានទិចទាន់
    ទាំងអាខ្លះដែលខ្ញុំគ្រាន់តែបានឃើញវា ដោយវាយរឺញេចកំទេចវាអោយស្លាប់ភ្លាមៗ…
    គឺចង់ជួយវាអោយឆាប់បានទៅកើតជាតិថ្មី ក្រែងខ្លះមាននិស្ស័យនឹងមនុស្សបានកើតជា
    សត្វដែលមនុស្សចិញ្ចឹមដោយក្តីស្រលាញ់ថ្នាក់ថ្នម ក្រែងខ្លះអស់កម្មពៀរវេរាជាសត្វឆាប់
    បានទៅចាប់កំណើតជាមនុស្សមនាអីនឹងគេ មុននឹងបានទៅកើតជាទេវតា អប្សរាអិន្ទ្រព្រហ្ម
    នៅឋានលើៗ! …ព្រោះបើទុកអោយវានៅរស់នៅស្រួលៗ ក្រែងថ្ងៃណាមួយទិចប៉ះចំកូនតាម៉ាប់
    ដែលកំពុងស្រលាញ់ទ្រលុកៗបីនៅក្នុងដៃ…មិនយំស្លាប់ហើយទេ?
    ពេលនោះតាម៉ាប់ច្បាស់ជារកខន្តីមិនឃើញទេមើលទៅ ទុកអោយអាសត្វចង្រៃនៅរស់លើលោក
    នាំតែរំខានក្តីសុខដល់មនុស្សធើអី ? បើលើលោកនេះពួកអាចង្រៃៗវាស្លាប់អស់ ពួកអាក្រក់ៗស្លាប់
    អស់ ពួកពុករលួយស្លាប់អស់ ពួកកាចៗសាហាវស្លាប់អស់ ប្ល៉េះពិភពលោកនេះនឹងនៅសល់តែ
    មនុស្សស្លូតៗ មនុស្សស្អាតស្អំ ស្រលាញ់រាប់អានគ្នាដូចគ្រួសារតែមួយ ដូចបងដូចប្អូន ដូចពុកម្តាយ
    ដូចកូន ដូចអូនដូចបងស្នេហ៍ស្នងគ្នា….ហើយមិនដឹងជាសុខសប្បាយធឺណាទេ តាម៉ាប់អើយ!!!
    😀

    • តាមពិត​ សត្វមាន​ពិស គឺ​វា​គិត​ថា ពិស​វា​សំរាប់​តែ​ការពារ​ខ្លួនវា​​តែ​ប៉ុណ្ណោះ។ ដល់​យើង​ឃើញ​វា​មាន​ពិស វា​មិន​ទាន់​ទាំង​​ធ្វើ​អី​លើ​​យើង​ផង គឺ​យើងទំលាប់​​សំឡាប់​វា បង្ការ​​ទុក​ជា​មុន​រួច​ទៅ​ហើយ។​ តែ​បើ​ចាំ​ដល់​វា​​បំពាន​យើង​ហើយ បាន​សំឡាប់​វា​ចោល​តាម​ក្រោយ គឺ​ហាក់​ដូច​ជា​មិន​គាប្បី​ចំពោះ​ដូន​តា​សោះ…។ គិត​ទៅ កើត​ជា​សត្វ​មាន​ពិស ដូច​ជា​អភ័ព្វ​ជាង​សត្វ​អត់​ពិស… 😀

    • achharia ថា:

      ធម្មជាតិ ព្រហ្មលិខិត ព្រះ ដូចអយុត្តិធ៌មណាស់
      គិតមិនបានអោយគ្រប់ជ្រុងជ្រោយទេ ត្រង់ត្ណឺង 😀

    • ដូចតែគ្នាណឹង តែយើងជាមនុស្ស ខ្លួនជារបស់យើងហើយ តែកើតមក​ឥតមាន​កុំម៉្មង់បាន​ផង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s