ដំណើរឆ្ពោះ​​ទៅ សិវបុរៈ


កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​13 នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ អតីត​ទីក្រុង​សិវបុរៈ ជា​លើក​ទី 2 ។ គួរ​រំលឹក​ដែរ​ថា ខ្ញុំ​បាន​ទៅ​ អតីត​ទីក្រុង​ នេះ​ម្ដង​រួច​ហើយ​កាល​ពី​ខែ​មិថុនា ដោយ​បាន​ឡើង​​​ទៅ​ដល់​កំពូល​ ភ្នំបាយ៉ង់/បាយ៉ង់កោរ, ភ្នំតាញាណ​ និង​ភ្នំ​តានន់ ចំណែក​ឯ​លើក​ទី 2​ នេះ​ ខ្ញុំ​បាន​ឡើង​ ភ្នំបាយ៉ង់/​បាយ៉ង់កោរ និង​ទៅ​តំបន់​ទឹក​ជ្រោះ​ផ្អោក ។ មិត្ត​អ្នក​​អាន​​ខ្លះ​ដែល​ធ្លាប់​តែ​អាន​ប្រកាស​ខ្ញុំ​ជា​ហូរហែ ប្រាកដ​ជា​សង្កេត​​ឃើញ​ថា ខ្ញុំ​ចូល​ចិត្ត​ប្រើ​ឈ្មោះ​បុរាណ​ដែល​សព្វ​ថ្ងៃ​អាច​មាន​អ្នក​មិន​ស្គាល់​យក​មក​ប្រើ​ប្រាស់ ជា​ការ​ពិត​ណាស់ ការ​ធ្វើ​នេះ​ គឺ​ដើម្បី​រក្សា​ទុក​ឈ្មោះ​ទាំង​នោះ​កុំ​ឲ្យ​មាន​ការ​បាត់​បង់​ ដោយ​សារ​ បុរាណ​ដ្ឋាន ជា​ច្រើន​ណាស់​ដែល​បាន​បាត់​បង់​ឈ្មោះ​ដើម​របស់​ខ្លួន ។

កាលពី​ជើង​ទី 1 ដោយ​ធ្វើ​ដំណើរ​តែ​ពីរ​នាក់ បើ​ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​ក្ដី ក៏​ប៉ុន្តែ​ដំណើរ​នោះ​បាន​ទៅ​ដោយ​រលូន​ និង​ទាន់​ពេល​វេលា ។ ពួក​យើង​​បាន​ចេញ​ដំណើរ​នៅ​ម៉ោង 6:30 ព្រឹក និង​បាន​ទៅ​ដល់​ទីដៅ​នៅ​ម៉ោង 10:00 ព្រឹក ។ ​ពួក​យើង​បន្ត​​ដំណើរ​ឡើង​ភ្នំ​ដោយ​ប្រើ​ម៉ូតូ តែ​ដោយ​សារ​ផ្លូវ​មិន​អំណោយ​ផល​ ដូច្នេះ​ម្នាក់​ជា​អ្នក​បើក ម្នាក់​ជា​អ្នក​ដើរ ដោយ​ផ្លាស់​វេន​គ្នា​ម្ដង​ម្នាក់​ដរាប​ឡើង​ដល់​កំពូល​ភ្នំ​​តាម​រយៈ​ផ្លូវ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា 4 គ.ម៉. ។ ពួក​យើង​បាន​ឆៀង​ចូល​ប្រាសាទ​ព្រះគោ មុន​នឹង​ទុក​ម៉ូតូ​ចោល​ ហើយ​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ឡើង​តាម​កាំជណ្ដើរ​ថ្ម​បាយ​ក្រៀម​បុរាណ​ចំនួន 91 កាំ ដែល​នាំ​ទៅ​ដល់​ ប្រាសាទ​បាយ៉ង់កោរ​ ដែល​ជា​ប្រាសាទ​ធំជាង​គេ​បំផុត​​នៅ​ អតីត​ទីក្រុង​សិវបុរៈ ។ ក្រោយ​ពី​ចុះ​ពីលើ​ភ្នំ​​នៅ​ម៉ោង 12:00 ថ្ងៃត្រង់ ដើម្បី​​មក​​​ហូប​បាយ​នៅ ​ផ្សារទន្លាប់ ដែល​នៅ​ជិត​នោះ ។ ពួក​យើង​បង្ខំ​ចិត្ត​ជ្រក​ភ្លៀង​រហូត​ដល់​ម៉ោង 1 រសៀល មុន​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ ដុបប៉ាញាណ (សំនៀង​អ្នក​ស្រុក) ដែល​នៅ​នៅ​ជិត​នោះ​ផង​ដែរ ។ ពួក​យើង​ឡើង​ ភ្នំតាញាណ ដោយ​ជណ្ដើរ​ស៊ីម៉ង់​ដែល​ទើប​នឹង​ធ្វើ​រួច​ថ្មី ដោយ​សារ​មាន​ព្រះវិហារ​ពុទ្ធសាសនា​មួយ​នៅ​លើ​ភ្នំ​នោះ​ដែរ ។ ជា​សំណាង​ល្អ នៅ​ពេល​ឡើង​ទៅ​ដល់​ ភ្នំតាញាណ មាន​ក្មេង​ស្រី​ៗ មួយ​ក្រុម​បាន​ធានា​នាំ​ផ្លូវ​ពួក​យើង​ឡើង​ ភ្នំតានន់ បន្ត​ទៀត តែ​ម្ដង​នេះ​ ពួក​យើង​ត្រូវ​បន្ត​ដំណើរ​កាត់​តាម​គុម្ពោត​ព្រៃ​ និង​ស្មៅ​ខ្ពស់ៗ ។ ពួក​យើង​ចុះ​ពី​លើ​ភ្នំ​មក​វិញ​នៅ​ម៉ោង 3:30 រសៀល រួច​​ត្រឡប់​មកដល់​ ទីក្រុង​ភ្នំពេញ​ ដោយ​សុវត្ថិភាព​នៅ​ប្រហែល​ជា​ម៉ោង 6:30 ល្ងាច ។

ដំណើរ​ជើង​ទី 2 នេះ​មាន​គ្នីគ្នា​ដល់​ទៅ 14 នាក់ ម៉ូតូ 7គ្រឿង ។ ពួក​យើង​ចេញ​ដំណើរ​នៅ​ម៉ោង 7:00 ព្រឹក ហើយ​ទៅ​​ដល់​ជើង​ ភ្នំ​បាយ៉ង់​កោរ នៅ​ម៉ោង 10:00 ព្រឹក ។​ ពួក​យើង​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នៅ​ម៉ោង 11:00 ថ្ងៃ​ត្រង់​ទៅ​ហើយ ។ ក្រោយ​ពី​ចុះ​មក​វិញ​នៅ​ម៉ោង​ជិត 1 រសៀល និង​ទម្រាំ​បាយ​រួច​នៅ​ម៉ោង 2:00 ពួក​យើង​មិន​បាន​ឡើង ដុបប៉ាញាណ តាម​ដែល​គ្រោង​ទុក​នោះ​ទេ ដូច្នេះ​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ទៅ​ ជ្រោះ​ផ្អោក​ វិញ ។ ពួក​យើង​ចេញ​ដំណើរ​មក​វិញ​នៅ​ម៉ោង 3:30 រសៀល ហើយ​មក​ដល់​ ទីក្រុង​ភ្នំពេញ រៀង​ៗ​ខ្លួន​នៅ​ម៉ោង​ប្រហែល​ជា 7:00 យប់ តាម​អ្នក​បើក​លឿន ឬ​អ្នក​បើក​យឺត ។

ខ្ញុំ​នៅ​តែ​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​ អតីត​ទីក្រុង​សិវបុរៈ​ ម្ដង​ទៀត បើ​ជា​ផ្លូវ​ឆ្ងាយ​ និង​ផ្លូវ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពិបាក​យ៉ាង​ណា​ក្ដី ហើយ​ប្រសិន​បើ​អាច ខ្ញុំ​នឹង​សុំ​សំណាក់​នៅ​លើ​ ភ្នំ​បាយ៉ង់​កោរ​ មួយ​យប់ ។ អ្នក​ដែល​បាន​ឡើង​ទៅ​ដល់​ ភ្នំ​ដ៏​ពិសិដ្ឋ នេះ​ ពិត​ជា​មនុស្ស​ដែល​មាន​សំណាង​ណាស់ ។

***

អាន​បន្ថែម ៖

  1. ប្រាសាទភ្នំបាយ៉ង់កោរ
  2. ដុបប៉ាញាណ
  3. ជ្រោះផ្អោក

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត and tagged , , , , . Bookmark the permalink.

9 Responses to ដំណើរឆ្ពោះ​​ទៅ សិវបុរៈ

  1. ស្រុកស្រែ និយាយថា៖

    ជាងថតស្លៀកខោប៉ារ៉ាទៀត… ប្រយ័ត្ន​ពូៗ​ខាង អ.ហ ចាប់​ស្រាត​យក​ខោ​ខាន​ស្លៀក​ណា​ពូ​ជាង​ថត​សំឡាញ់..!!..😀

    • តា ម៉ាប់ និយាយថា៖

      ច្បាប់នៅតែលើមាត់ – ក្នុងច្បាប់ឥតដែលមានចែងថាស្លៀក​មួយ​កំណាត់ ល្មើស​ច្បាប់នោះទេ លើកលែង​តែស្លៀក​ពាក់​ឯកសណ្ឋាន​សុទ្ធ​ដោយ​មាន​ផ្លាក​សញ្ញា​សម្គាល់ តែអ្នក​ស្លៀក​នោះ មិន​មែន​ជាបុគ្គលិក​នៃ​ស្ថាប័ននោះ ។ តែរាល់តែដង​ វាធ្វើតែអញ្ចឹង គ្មានដឹងច្បាប់សោះ ។

  2. mealika និយាយថា៖

    Is it located in Takeo province? if so, I used to visit it once when I returned from the pagoda..

  3. raksa88 និយាយថា៖

    ហេតុអី​ពូ​ថា អ្នកណាដែល​បាន​ឡើង​ភ្នំដ៏​ពិសិដ្ឋនេះ​មាន​សំណាង? ភ្នំនេះ​ឈ្មោះ​អី​ បើ​ហៅ​តាម​បច្ចុប្បន្ន?

    • តា ម៉ាប់ និយាយថា៖

      ដោយ​សារ​កន្លែង​នោះ​ជា​កន្លែង​ពិសិដ្ឋ​ដូច្នេះ​មាន​តែ​អ្នក​មាន​សំណាង​ទេ​ដែល​ឡើងទៅ​ដល់ ។ ពិចារណា​ទៅ​មើស ពេល​ខ្លះ​អ្នក​ដែល​នៅ​ជើង​ភ្នំ​មិនទាំង​ដែលឡើងផង ចុះទម្រាំ​អ្នក​ឆ្ងាយ កត្តា​ផ្លូវ​ធ្វើ​ដំណើរ​ក៏​ម៉្យាង​ដែរ ដែរ​អ្នក​ទៅ​ត្រូវ​ចុះ​ដើរ​ផង រុញ​ម៉ូតូ​ផង លូនក្រាប​ផង ។ ឈ្មោះ​របស់​ភ្នំ​នេះ ខ្ញុំបាន​បញ្ជាក់​ក្នុង​អត្ថបទ​រួច​ហើយ បាទ !

    • raksa88 និយាយថា៖

      បាទ ! បាន​អានហើយ!

    • តា ម៉ាប់ និយាយថា៖

      ឡុលៗៗៗ

    • raksa88 និយាយថា៖

      >__< កំ​ពូល​ឌឺ​លើ​ផែន​ដី​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s