ហេតុផល​ ១០ យ៉ាង​ដែលអ្នក​គួរ​ធ្វើ​ដំណើរ​


ប្រសិន​បើ​អ្នក​មាន​ឱកាស​រៀប​ឥវ៉ាន់​ ហើយ​ធ្វើ​ដំណើរ សូម​ធ្វើ​ភ្លាម​ទៅ ! បើ​គ្មាន​គ្នី​គ្នា​ទេ សាក​ល្បង​ទៅ​ម្នាក់​ឯង​ល​មើល ! កុំ​គិត​ថា​វា​ជា​វិស្សមកាល ជា​ដំណើរ​បែប​ហ៊ឺហា​ឡូយថូយ តែ​គួរ​គិត​ថា​​ វា​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន ។ ហេតុអ្វី ? ពីព្រោះ ៖

  1. រៀន​រស់​ម្នាក់​ឯង ៖ ស្រលាញ់​ខ្លួន​អ្នក​ឲ្យ​ខ្លាំង​បំផុត ជា​ពិសេស​នៅ​ពេល​ឯកា ។
  2. ពឹង​ផ្អែក​លើ​​ទឹក​ចិត្ត​សប្បុរស​នៃ​ជន​ចម្លែក ៖ គួរ​តែ​សាក​ល្បង​និយាយ​ជា​មួយ​អ្នក​មិន​ស្គាល់​ដោយ​ការ​គោរព ។
  3. រៀន​រស់​ដោយ​សន្សំ​សំចៃ ៖ មិន​មែន​មាន​ន័យ​ថា​រង​ការ​លំបាក​នោះ​ទេ គ្រាន់​តែ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មាន ហើយ​ឲ្យ​តម្លៃ​វា ។
  4. រៀន​សម្រប​ខ្លួន​តាម​សភាព​ការណ៍ ៖ ពេល​ខ្លះ​រឿង​មិន​បាន​គិត​ទុក​ជា​មុន​កើត​ឡើង ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​វា ។
  5. រីករាយ​នឹង​ពេលវេលា ៖ ចំណាយ​ពេល​​​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​ នៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ ។
  6. បង្ខំ​ខ្លួន​អ្នក​ឲ្យ​ចេញ​ពី​កន្លែង​សុខ​ស្រួល ៖ រៀន​អ្វី​​ដែល​ថ្មី ជា​ភាសា ជា​ទំនៀមទម្លាប់ ក្ដី ។ រាប់អាន​មនុស្ស​ថ្មី ។
  7. រៀន​​ឥត​ធ្មត់ ៖ កុំ​បាច់​បង្ខំ​ធ្វើ​អ្វី ទៅ​តាម​សម្រួល អ្នក​នឹង​ទៅ​ដល់​ទិស​ដៅ​ដែល​ចង់​ទៅ ។
  8. កុំ​ចេះតែ​ស្មាន​ព្រាវៗ ៖ ព្យាយាម​មើល​វត្ថុ​​តាម​វិធី​ផ្សេង ។ បើក​ចិត្ត​ឲ្យ​ទូលាយ​ ដោយ​សួរ និង​គិត​ត្រិះរិះ ។
  9. តម្លៃ​នៃ​គ្រួសារ ៖ នៅ​​ពេល​ដែល​អ្នក​នៅ​ឆ្ងាយ អ្នក​នឹង​យល់​ពី​តម្លៃ​នៃ​គ្រួសារ​ មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រលាញ់ ។ ផ្ទះ​ជា​ទី​កន្លែង​ល្អ​បំផុត !
  10. ការ​លា​គ្នា​មិន​មែន​ជា​រៀង​រហូត​នោះ​ទេ ជីវិត​មាន​រឿង​ច្រើន​រាប់​មិន​អស់​ដែល​អា​ច​កើត​ឡើង ! គ្រួសារ​មិនមែន​ត្រឹម​តែ​ជា​ចំណង​សាច់​ឈាម​នោះ​ទេ វា​ជា​ចំណង​ដែល​មិន​កាច់​ផ្ដាច់​បាន ។ កុំ​បាច់​និយាយ​លា ទៅ​កាន់​មនុស្ស​ដែល​អ្នក​ជួប​ក៏​ដូច​ជា​​​កន្លែង​ដែល​អ្នក​បាន​ឃើញ ។ កុំ​ផ្ដាច់​ទំនាក់​ទំនង​គ្នា ហើយ​រក្សា​​អនុស្សាវរីយ៍​ដ៏​ល្អ​ទុក ។

Photo 12-1-13, 11 17 45 Photo 12-1-13, 11 45 58 Photo 12-1-13, 13 07 01ថត​ដោយ ៖ Sor Sovann

***

ប្រភព​ដើម ៖ 10 Reasons Why Traveling Makes You A Better Person

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំពូលទាំង១០ and tagged , , , , , . Bookmark the permalink.

5 Responses to ហេតុផល​ ១០ យ៉ាង​ដែលអ្នក​គួរ​ធ្វើ​ដំណើរ​

  1. Chanty Piseth និយាយថា៖

    ថ្ងៃណាមួយ ខ្ញុំនឹងសាកល្បងធ្វើដំណើរកំសាន្តតែម្នាក់ឯង ដោយយកហេតុផលទាំង ១០យ៉ាងខាងលើមកសាកល្បង។🙂

  2. chantchhaya និយាយថា៖

    ពិតជាអស្ចារ្យ

  3. ស្រុកស្រែ និយាយថា៖

    ១០យ៉ាង​ខាងលើ​នេះ តូតអុងម៉ាប់!… តាម​គំនិត​ខ្ញុំ ដូចជាមាន​លើស​ពី ១០យ៉ាង​នេះទៀត ក្នុងបទពិសោធន៍ធ្វើ​ដំណើរ​តែ​ម្នាក់ឯង…តែឥឡូវរកនឹកអត់ឃើញ…😀

  4. ឧត្តម និយាយថា៖

    ជឿថា តាម៉ាប់ អត់បានទៅតែឯងទេ បើមិនចឹងអ្នកណាអ្នកថតរូបឲ្យចុះ!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s