មគ្គុទ្ទេសក៍​ឡូកាល់


មគ្គុទ្ទេសក៍​​ឡូកាល់ មិន​មែន​អាជីព តែ​អាច​ពឹង​ពាក់​បាន​​សម​រម្យ​​ឲ្យ​ពេញ​ចិត្ត ។ ខ្ញុំ​បាន​ទៅ​កន្លែង​ជា​ច្រើន​ ជា​ពិសេស​កន្លែង​ដែល​មាន​ប្រាសាទ​បុរាណ​ ហើយ​ទី​កន្លែង​ទាំង​​នោះ​ ភាគ​ច្រើន​ គឺ​មិន​មែន​នៅ  ខែត្រ​សៀមរាប​ នោះ​ទេ ក៏​ព្រោះ​តែ​ខ្ញុំ​ចង់​ទៅ​កន្លែង​​ដែល​គេ​មិន​ស្គាល់ មិន​នឹក​នា​ទៅ មិន​ដឹង​ថា​ទៅ​ធ្វើ​អី ។ ជា​រឿយ​​ៗ ខ្ញុំ​តែ​ង​តែ​បាន​ជួប មគ្គុទ្ទេសក៍​​ឡូកាល់ ដែល​បាន​នាំ​ខ្ញុំ​ទៅ​ដល់​​ទី​កន្លែង​តែ​ម្ដង ហើយ​បាន​និយាយ​ប្រាប់​ខ្ញុំ​អំពី ប្រវត្តិ​ទីតាំង​ទាំង​នោះ​ជា​រឿង​ព្រេង ជាជាង​រឿង​ពិត​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ ។ រឿង​ដែល​ខ្ញុំ​ឮ​ញឹក​ញាប់​បំផុត​គឺ «កន្លែង​នេះ​កាល​ពីមុន​ថត​មិន​ជាប់​ទេ» ប៉ុន្តែ​ខ្ញុំ​ថត​ជាប់​ ព្រោះ​អ្វី ? ព្រោះ​មហិទ្ធិឫទ្ធិ​សាប,​ រឿង​នេះ​ខ្ញុំ​មិន​ប្រាកដ​ទេ តែ​រឿង​ដែល​​ខ្ញុំ​ប្រាកដ​ គឺ​ខ្ញុំ​គ្មាន​ចេតនា​អាក្រក់ ខ្ញុំ​ចំណាយ​ទាំង​ពេល​វេលា និង​លុយ​កាក់​ផ្ទាល់​ខ្លួន គឺ​ដើម្បី​តែ​រក្សា​រូប​រាង​ប្រាសាទ​បុរាណ​ដែល​បាក់​បែក​​ទៅ​តាម​ពេល​វេលា​មួយ​ចំនួន​នេះ​ជា​ឯកសារ​នៅ​ក្នុង​បណ្ណាល័យ​រូបថត​​ឌីជីថល​​របស់​ខ្ញុំ​​តែ​ប៉ុណ្ណោះ ។ ហើយ​ប្រសិន​បើ​អាច ខ្ញុំ​នឹង​ធ្វើ​ការ​តាំង​បង្ហាញ​រូប​ទាំង​នោះ (ប្រហែល​ជា​ត្រូវ​ដេក​ចាំ ២០ – ៣០ ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មិន​ដឹង) ។

លោកតាអាចារ្យវត្តបារាណ៍ព្រះអង្គជីវ៍ធំ ដែលបាននាំផ្លូវខ្ញុំទៅកាន់ ប្រាសាទបុរាណនៅ ទួលព្រះធាតុ (តាមការហៅរបស់អ្នកស្រុក) ដែលនៅប្រហែលជា ១ គីឡូ ខាងត្បូងវត្ត លើដីទួលមួយមិនលិចទឹក ។

លោកតាអាចារ្យវត្តបារាណ៍ព្រះអង្គជីវ៍ធំ ដែលបាននាំផ្លូវខ្ញុំទៅកាន់ ប្រាសាទបុរាណនៅ ទួលព្រះធាតុ (តាមការហៅរបស់អ្នកស្រុក) ដែលនៅប្រហែលជា ១ គីឡូ ខាងត្បូងវត្ត លើដីទួលមួយមិនលិចទឹក ។

​ក្មេង​​ស្រី​មួយ​ក្រុម​នៅ​ភ្នំបាយ៉ង់​កោរ

ក្មេងស្រីម្នាក់នៅប្រាសាទ​ភ្នំដា

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , . Bookmark the permalink.

4 Responses to មគ្គុទ្ទេសក៍​ឡូកាល់

  1. លី កល្យាណ និយាយថា៖

    ង៉ៃណាទៅភ្នំព្រះធាតុនៅសាមគ្គីមានជ័យកំពង់ឆ្នាំង???

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s