ប្រាសាទពោធិលោម


ឧស្សាហ៍​ឮ​គេ​និយាយ​ថា ឆ្ងាយ​ដូច​ជើង​មេឃ បើ​​ជិត​ៗ​ បង្កើយ​​ដូច​ជើង​មុង ។ ពាក្យ​នេះ​ពិត​ជា​ត្រូវ​មែន ព្រោះ​ថ្ងៃ​នេះ​វា​ធ្លាក់​មក​ចំ​មុខ​ខ្ញុំ​លាន់​តែ ក្ឌុក ! ពេល​ខ្លះ​របស់​ដែល​នៅ​ជិត​យើង​ពេក​ យើង​ក៏​មិនទៅ​ចាប់​អារម្មណ៍​នឹង​វា​ដែរ ។

និយាយ​មិន​អួត​ទេ (អួត​រួច​ទៅ​ហើយ) គីឡូ​អ្នក​ដើរ​រុក​រក​ប្រាសាទ​បែប​ផែន​ខ្ញុំ (ផែន​ឥត​ជំនួយ ដើរ​តែ​ឯង​ដូច​អ្នក​ក្លាហាន នៅ​ស្រុក​ឥត​​សុវត្ថិភាព) ឥត​មាន​ច្រើន​ទេ បើ​មាន​ គឺ​គេ​ទៅ​ច្រើន​គ្នា មាន​ជំនួយ​គ្រប់​បែប​យ៉ាង​ មិន​សូវ​ភ័យ​ខ្លាច​រឿង​សុវត្ថិភាព ។ ខ្ញុំ​ទៅ​បាន​ច្រើន​គួរ​សម​ ប្រាសាទ​ដែល​កម្រ​មាន​មនុស្ស​ទៅ​ (ព្រោះ​ម្នាក់ៗ ចង់​ទៅ​តែ​សៀមរាប) ព្រោះ​ប្រាសាទ​នោះ​នៅ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ មាន​ទំហំ​តូច មាន​ប្រាង្គ​តែ​មួយ ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ស៊ុបទ្រុប ។ល។ ងាក​មក​ជិត​ៗ វិញ មាន​ប្រាសាទ​មួយ​ដែល​ខ្ញុំ​រំលង​យូរ​គួរ​សម គឺ​ប្រាសាទ​ពោធិ​លោម ដែល​ស្ថិត​នៅ​ក្នុង​វត្តឧណ្ណាលោម ។ ខ្ញុំ​ធ្លាប់​អាន​អត្ថបទ​របស់​លោក​ស្រុក​ស្រែ​ជា​ទី​ស្នេហា​នៃ​ខ្ញុំ​អំពី វត្តឧណ្ណាលោម ដែរ ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍​នឹង​វត្តមាន​ប្រាសាទ​ថ្ម​ភក់​មួយ​នេះ​សោះ ។ ទើប​តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ បើក​គម្ពីរ​ពិសេស​មើល ទើប​ឃើញ​ថា​មាន​ដូច​គេ​ថា​មែន ។

សព្វ​ថ្ងៃ តួ​ប្រាសាទ​ដើម​ដែល​សង់​អំពី​ថ្ម​ភក់​ស្ទើរ​តែ​ទាំង​ស្រុង​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​សំណង់​ថ្មី​ដែល​មាន​កំពូល ៥ (ដូច​ឃើញ​ក្នុង​រូប​ខាង​លើ) លើក​លែង​តែ​ជ្រុង​ខាង​ពាយ័ព្យ និង​និរតី​ដែល​នៅ​បង្ហាញ​ស្លាក​ស្នាម​ខ្លះ​ ល្មម​អាច​សម្គាល់​ថា​ពិត​ជា​ប្រាសាទ​បុរាណ​មែន ។

ដែល​តាម​ខ្ញុំ​សាក​សួរ​លោកតា​ម្នាក់​ដែល​នៅ​ចាំ​​កន្លែង​នេះ​ គាត់​បាន​ប្រាប់​ថា ប្រាសាទ​នេះ​កសាង​នៅ​ ស.វ. ទី ១៤ (ខ្ញុំ​​នៅ​សង្ស័យ​អំពី​អាយុ​កាល​​ពិត​នៃ​ប្រាសាទ​នេះ) ឯ​ចេតិយ​នេះ​កសាង​មក​ប្រហែលជា ៦០០ ឆ្នាំ​មក​ហើយ (ស.វ. ទី ១៥) ដោយ​គ្រាន់​តែ​ជួសជុល​បន្ត​បន្ទាប់​មក ។ នៅ​លើ​ស៊ុម​ទ្វា​ទី ១​ (ស៊ុម​ទ្វា​ទី ២ គឺ​ស៊ុម​ទ្វា​ប្រាសាទ​ដើម) ក៏​មាន​សិលាចារឹក​សម័យ​កណ្ដាល​ ឬ​សម័យ​ស.វ.​ ទី ១៨ – ១៩ មួយ​ផ្ទាំង​ផង​ដែរ ។ ខ្ញុំ​នឹង​ព្យាយាម​អាន​ ហើយ​ដាក់​ប្រកាស​នៅ​ពេល​ក្រោយ ។

ព្រះ​តេជគុណ​មួយ​អង្គ​​ដែល​គង់​នៅ​ទីវត្ត​ឧណ្ណាលោម បាន​មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ថា​ ចេតិយ​នេះ​ គឺ​ជា​កន្លែង​ទុក​នូវ រោមចិញ្ចើម ១ សរសៃ​វែង.​ស.ឆ្មា នៃ​ព្រះ​បច្ចេកពុទ្ធ​ ១ អង្គ ​(ព្រះ​បច្ចេកពុទ្ធ គឺ​​ត្រាស់​ដឹង​ និង​ចូល​និព្វាន​ តែ​មិន​អាច​ប្រោស​ប្រៀន​ប្រដៅ​សត្វ​លោក​បាន​ទេ គឺ​បាន​សម្រេច​ផល​តែ​អង្គ​ឯង)​ គឺ​មិន​មែន​រោម​ចិញ្ចើម​នៃ​ ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ នោះ​ទេ​ ។ ហើយ​​ ដែល​នាំ​មក​តម្កល់​ គឺ​ទេវតា​ មិន​មែន​មនុស្ស​លោក​ធម្មតា​ឡើយ ។

ជា​ចុង​ក្រោយ មាន​អ្នក​ភ្នំពេញ​ណា​មិន​​ដឹង សូម​ជួយ​បញ្ចេញមតិ​ថា «ខ្ញុំមិនដឹងមែន» តែ​​បើ​អ្នក​ណា​ដឹង​ជាយូរមកហើយ ចាំ​ខ្ញុំ​ឲ្យ​រង្វាន់​មេដៃ ១ ។

***

អាន​បន្ថែម ៖ វិគីភីឌា ៖ វត្តឧណ្ណាលោម

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Phnom Penh and tagged , , , , . Bookmark the permalink.

10 Responses to ប្រាសាទពោធិលោម

  1. លី កល្យាណ និយាយថា៖

    អ្នកកំពង់ធំក៏មិនដឹងដែរ😀

  2. សុខុមចៅយាយ និយាយថា៖

    Oh my god are you sure it was in wat ou na lom?

  3. សុភ័ក្ត្រ និយាយថា៖

    ពី​តូច​មក​ខ្ញុំ​ហៅ​វត្ត​ហ្នឹង​តែ​វត្ត ពោធិលោម វត្ត​ពោធិលោម ទេ!
    ខ្ញុំ​ឧស្សាហ៍​ទៅ​វត្ត​នេះ​ជាមួយ​យាយ​ខ្ញុំ
    លោក​តា អ៊ុម ស៊ុម ក៏​ធ្លាប់​គង់​វត្ត​នេះ​ដែរ មុន​ផ្លាស់​ទៅ​វត្ត​មហា​មន្ត្រី

    • តា ម៉ាប់ និយាយថា៖

      តាមខ្ញុំចាស់ហៅថា វត្តពលោម ប្រហែល ពោធិលោម នេះហើយគ្រាន់តែហៅលឿន ។ កាលនោះនៅស្រែឥតទាន់ស្គាល់ ។

  4. អត់ដឹងសោះ អត់ដែលចូលវត្តហ្នឹងផង

  5. ស្រុកស្រែ និយាយថា៖

    ខ្ញុំដឹង កាល​ពេល​ចូល​ថតរូប​វត្តនេះ…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s