វត្ត​ត្រឡែង​កែង​សង់​លើ​ទីតាំង​ប្រាសាទ​បុរាណ


វត្ត​ត្រឡែង​កែង ​​​ស្ថិត​នៅ​ចំកណ្ដាល​អតីត​រាជធានី​លង្វែក​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ ស.វ. ទី ១៦ ។ នាម​​នេះ​ គឺ​ជា​នាម​តាំង​ពី​ការ​ករ​កើត​វត្ត​នេះ​ដំបូង​មក​ម្ល៉េះ ដោយ​សារ​តែ​នៅ​ក្នុង​ព្រះ​វិហារ​មាន​តម្កល់​ព្រះពុទ្ធ​បដិមា​ ៤ អង្គ​ឈរ​ទល់​ខ្នង​គ្នា បែរ​ព្រះ​ភក្ត្រ​ទៅ​ទិស​ធំ​ៗ ទាំង ៤ ។ បច្ចុប្បន្ន​ គេ​ឃើញ​មាន​ ព្រះ​ត្រឡែង​កែង​ថ្មី​ដែល​មាន​ទំហំ​តូច​ជា​ង​មុន និង​សំណល់​ព្រះ​បាទា ៨ ដែល​បន្សល់​ទុក​ពី​ព្រះ​ត្រឡែង​កែង​ដើម ដែល​តាម​ឯកសារ​ពង្សាវតារ​ គឺ​ត្រូវ​បាន​ ស្ដេច​សត្ថា​ទី ១​ បញ្ជា​ឲ្យ​គេ​គាស់​រំលើង​យក​ទៅ​ចោល​​ក្នុង​ទឹក​ទន្លឯ ពាម​លង្វែក ព្រោះ​ត្រូវ​អំពើ​សង្ឃ​សៀម ២ អង្គ ហើយ​ក៏​ជា​ហេតុ​បណ្ដាល​ឲ្យ​បារមី​ឃុំ​គ្រង​ការពារ​បន្ទាយ​លង្វែក សាបរលាប​រហូត​ដល់​ទ័ព​សៀម​វាយ​បន្ទាយ​ដ៏​ធំ​ និង​មាំ​ចុង​ក្រោយ​បំផុត​របស់​ខ្មែរ​បែក​នៅ​ចុង​ ស.វ. ទី ១៦ (គ.ស. ១៥៩៣?) ។

ខាង​លើ​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ត្រួស​ៗ អំពី​ប្រវត្តិ​ឈ្មោះ ត្រឡែង​កែង​ ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ប្រកាស​នេះ​ចង់​បង្ហាញ គឺ​អំពី​អតីត​ប្រាសាទ​បុរាណ​​​យ៉ាង​តិច​ចំនួន ២ ដែល​បាត់​បង់​រូប​រាង នៅ​សល់​ត្រឹម​ស្លាក​ស្នាម​បន្តិច​បន្តួច​ល្មម​សម្គាល់​បាន ។ បច្ចុប្បន្ន​នៅ​ទីធ្លា​វត្ត មាន​វិហារ ២, វិហារ​​មួយ​នៅ​ទិស​ខាង​កើត​ សង់​លើ​គ្រឹះ​ថ្ម​បាយ​ក្រៀម និង​ឃើញ​មាន​សន្លឹក​សីមា​ផង​ដែរ ។ ឯ​វិហារ​មួយទៀត ធំ​ សង់​ជា​រាង​កាកបាទ​​លើ​ទី​ទួល​មួយ​ ដែល​មាន​គ្រឹះ​ជា​ថ្ម​បាយ​ក្រៀម​ផង​ដែរ ។ នៅ​មុខ​វិហារ​ធំ​នេះ មាន​ព្រះ​ពុទ្ធ​បដិមា​ធំ​មួយ​អង្គ ធ្វើ​ពី​ថ្ម​ភក់ ហើយ​នៅ​ជុំ​វិញ​នោះ គេ​អាច​ឃើញ​មាន​បំណែក​កំពូល​ប្រាសាទ​រាង​ជា​ផ្កា​ឈូក​​ចំនួន ២ និង​បំណែក​ថ្ម​ដែល​មាន​ក្បាច់​ផង​ដែរ ដែល​បញ្ជាក់​បាន​យ៉ាង​ប្រាកដ​អំពី​វត្ត​មាន​ប្រាសាទ​យ៉ាង​តិច ២ ដែល​ត្រូវ​បាន​កសាង​ឡើង​មុន​នឹង​ការ​សាង​សង់​វត្ត​ត្រឡែង​កែង​នៅ ស.វ. ទី ១៦ ។

តាម​ឯកសារ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ទីតាំង​វត្ត​ត្រឡែង​កែង គេ​ឃើញ​មាន​សិលាចារឹក​ចំនួន ៣ គឺ K.432, K. 766 (បាត់) និង K.767 ។​ ឯ​ក្នុង​ទី​តាំង​បន្ទាយ​លង្វែក​ មាន​វត្ត​ចំនួន ៥ គឺ​វត្តត្រឡែង​កែង, វត្ត​សរសេរ១២០, វត្ត​សូភីរង្សី និង​វត្ត​ ២ ទៀត​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ ដែល​មាន​ស្ថិត​នៅ​អម​នឹង​​កំពែង​ភាគ​ខាង​លិច​បន្ទាយ និង​មួយ​ទៀត​ស្ថិត​នៅ​ទិស​ខាង​លិច​វត្ត​ត្រឡែង​កែង ។

វត្ត​ត្រឡែង​កែង

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Cambodia and tagged , , , . Bookmark the permalink.

4 Responses to វត្ត​ត្រឡែង​កែង​សង់​លើ​ទីតាំង​ប្រាសាទ​បុរាណ

  1. vanny sosandara និយាយថា៖

    បងមានផែនទីរឺរូបភាពផ្សេងផ្សេងនៃរាជធានី​លង្វែក​ទេ?

  2. វត្តពីរទៀតមួយនៅខាងលិចវត្តត្រឡែងកែងហៅវត្ត តាកឹម និងនៅខាងត្បូងហៅវត្ត ព្រះឥន្រ្ទទេព

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s