ផែនទី​ស្រុក​ខ្មែរ ដើម​សតវត្សទី ២០


ផែនទី​ស្រុក​ខ្មែរ ដើម​ ស.វ.ទី ២០ (គ.ស. ១៩០០ – ១៩០១) គូរ​លើ​មាត្រដ្ឋាន ១/៥០០.០០០ ដោយ​ កាពីតែន លូណេត៍ ដឺ ឡាហ្សុងគ្យែរ (Captaine LUNET de LAJONQUIERE) ដែល​ជា​មន្ត្រី​អាណានិគម​បារាំង ។ ផែន​ទី​នេះ ផ្ដោត​ជា​ពិសេស​ទៅ​លើ​ប្រាសាទ​នានា​ដែល​នៅ​រាយ​ប៉ាយ​ពាស​ពេញ​ស្រុក​ខ្មែរ ដែល​កាល​នោះ​រួម​តូច​ជាង​​បច្ចុប្បន្ន ដោយ​សារ​តែ​​ខែត្រ​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​ប្រទេស​ស្យាម​រហូត​ដល់​ឆ្នាំ ១៩០៧ ។ ផែនទី​នេះ បើ​ទោះ​ជា​មាន​សភាព​ល្អៀង​ចំពោះ​ស្ថាន​ភាព​ដី ក៏​​ខ្ញុំ​គិត​ថា​អាច​ប្រើ​ការ​បាន​សម​គួរ​ល្មម​ឲ្យ​មាន​ប្រយោជន៍​ជា​ធំ​នោះ​ដែរ ។

ផែន​ទី​នេះ​មាន ២ ផ្ទាំង​ ដោយ​ផ្ទាំង​ទី​ ១ បង្ហាញ​ខែត្រ​ភាគ​ខាង​ជើង និង​ផ្ទាំង​ទី ២ អំពី​ខែត្រ​ភាគ​ខាង​ត្បូង ។ ខ្ញុំ​នឹង​សរសេរ​ឈ្មោះ​ខែត្រ​​នៅ​ក្នុង​ផ្ទាំង​និមួយៗ នៅ​ខាង​ក្រោម ។

ខែត្រ​ភាគ​​ខាង​ជើង

ខែត្រ​ភាគ​ខាង​ជើង​មាន​ចំនួន​ ១៤  គឺ ៖

ខែត្រ​ដើម​​ ស.វ. ទី ២០ ខែត្រ​បច្ចុប្បន្ន
ខែត្រ​ព្រហ្ម​ទេព (ព្រំ​ទេព?) ខែត្រ​ព្រះវិហារ
ខែត្រ​ជី​ក្រែង ខែត្រ​សៀមរាប
ខែត្រ​ស្ទោង, ខែត្រ​កំពង់​ស្វាយ, ខែត្រ​បារាយណ៍,
ខែត្រ​តាំង​កា​សាំង (តាំង​ក្រសាំង?), ខែត្រ​ព្រៃ​ក្ដី
ខែត្រ​កំពង់ធំ
ខែត្រ​ពោធិ៍សាត់, ខែត្រ​ក្រគរ, ខែត្រ​ក្រង ខែត្រ​ពោធិ៍សាត់
ខែត្រ​សម្បូរ, ខែត្រ​ក្រចេះ,​ ខែត្រ​កញ្ជរ, ខែត្រ​ឆ្លូង ខែត្រ​ក្រចេះ

ដូច​ឃើញ​ក្នុង​តារាង​នេះ​ស្រាប់ ខែត្រ​ភាគ​ជើង​មិន​មាន​ច្រើន​នោះ​ទេ ដោយ​សារ​ខែត្រ​បាត់ដំបង, ខែត្រ​សៀមរាប, និង​ ខែត្រ​ម្លូ​ព្រៃ (ព្រះវិហារ)​  ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ស្យាម​រហូត​ដល់​សន្ធិសញ្ញា​ ថ្ងៃ ២៣ ខែ​មិនា ឆ្នាំ​១៩០៧ ។ ឯ​ខែត្រ​ស្ទឹង​ត្រែង​វិញ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ឡាវ​ក្រោម​សហព័ន្ធ​​​ឥណ្ឌូចិន ។

ខែត្រ​ភាគ​ខាង​ត្បូង

ខែត្រ​ភាគ​ខាង​ត្បូង​មាន​ចំនួន ៤០ គឺ ៖

ខែត្រ​ដើម ​ស.វ. ទី ២០ ខែត្រ​បច្ចុប្បន្ន
ខែត្រ​បរិបូរណ៍, ខែត្រ​រលាប្អៀរ, ខែត្រ​លង្វែក,
ខែត្រ​អន្លង់​រាជ, ខែត្រ​កំពង់​លែង
ខែត្រ​កំពង់ឆ្នាំង
ខែត្រ​ជើងព្រៃ, ខែត្រ​កំពង់សៀម, ខែត្រ​ត្បូងឃ្មុំ,
ខែត្រ​កង​មាស, ខែត្រ​កោះ​សូទិន, ខែត្រ​ស្រី​សន្ធរ,
ខែត្រ​ស្ទឹង​ត្រង់
ខែត្រ​កំពង់ចាម,​
ខែត្រ​ត្បូងឃ្មុំ
ខែត្រ​ស៊ីធរ​កណ្ដាល, ខែត្រ​ស៊ីធរ​ស្ដាំ, ខែត្រ​ព្រៃវែង,
ខែត្រ​បាភ្នំ
ខែត្រ​ព្រៃវែង
ខែត្រ​រមាសហែក, ខែត្រ​រំដួល, ខែត្រ​ស្វាយទាប ខែត្រ​ស្វាយ​រៀង
ខែត្រ​កំពត, ខែត្រ​ពាម​​, ខែត្រ​បន្ទាយ​មាស ខែត្រ​កំពត, ខែត្រ​ព្រះសីហនុ,
ខែត្រកែប
ខែត្រ​កំពង់សោម ខែត្រ​កោះកុង
ខែត្រ​ថ្ពង, ខែត្រ​សំរោងទង​, ខែត្រ​គងពិសី,
ខែត្រ​ភ្នំស្រួច
ខែត្រ​កំពង់ស្ពឺ
ខែត្រ​ទ្រាំង, ខែត្រ​ព្រៃកប្បាស, ខែត្រ​បាទី ខែត្រ​តាកែវ
ខែត្រ​កោះ​ធំ​, ខែត្រ​លើក​ដែក, ខែត្រ​កៀនស្វាយ,
ខែត្រ​ស្អាង, ខែត្រកណ្ដាល​ស្ទឹង, ខែត្រ​ពញាឮ,
ខែត្រ​មុខ​កំពូល, ខែត្រ​ល្វាឯម
ខែត្រ​កណ្ដាល
ខែត្រ​ភ្នំពេញ ក្រុង​ភ្នំពេញ

ដូច​ឃើញ​ក្នុង​តារាង​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ប្រជាជន​​ប្រហែល​ជា​រស់​នៅ​ខែត្រ​ភាគ​ខាង​ត្បូង​ច្រើន​ជាង​ ដោយ​សារ​ចំនួន​ខែត្រ​មាន​ច្រើន ម៉្យាង​ទៀត​ប្រជាជន​នៅ​ខែត្រ​នៅ​ភាគ​ខាង​ជើង​តែង​តែ​រង​ទុក្ខ​បុក​ម្នេញ​ពី​ចោរ​សៀម ។ នៅ​​ក្នុង​ផែន​ទី​នេះ​ដែរ យើង​សម្គាល់​ឃើញ​ថា​ ទឹក​ដី​កម្ពុជា​ក្រោម​ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទេ ដោយ​នៅ​ពេល​នោះ ទឹក​ដី​នោះ​ជា​ដែន​ដី​រដ្ឋបាល​​ដាច់​ដោយ​ឡែក​មួយ​ហៅ​ថា កូសាំងស៊ីន ក្នុង​សហព័ន្ធ​ឥណ្ឌូចិន (ខ្មែរ, លាវ, កូសាំងស៊ីន, អណ្ណាម និង តុងកឹង) ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ ភូមិវិទ្យា and tagged , , , , , , . Bookmark the permalink.

8 Responses to ផែនទី​ស្រុក​ខ្មែរ ដើម​សតវត្សទី ២០

  1. ខ្ញុំអាន​ភ្នំពេញប៉ុស្តិថ្ងៃមុន ឃើញ​មាន​ចុះផ្សាយពីផែនទីក្រុងលង្វែក ដែលគូរដោយ​នាវិកជនជាតិ​ហូឡង់ ក្នុង​ឆ្នាំ១៦០០ ជាង…

  2. ខ្ញុំច្រឡំ… ផែនទីក្រុងលង្វែក ដែលគូរដោយ​នាវិក​ជនជាតិ​ហូឡង់ គឺ​ក្នុង​ឆ្នាំ១៧៤៧

  3. មាន​កោះ​ត្រល់​អត់​ចុះ?
    បើ​កោះ​ត្រល់​ភ្ជាប់​ជាមួយ​កូសាំង​ស៊ីន​ដែរ ម៉េច​បាន​ឥឡូវ​នាំ​គ្នា​ជ្រួល​ជ្រើម​សម្បើម​ម្ល៉េះ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s