រូប​ថត​ពីរ​បី​សន្លឹក


ប្រហែល​ជា​ខ្ញុំ​គ្មាន​អ្វី​នឹង​សរសេរ​ហើយ​មើល​ទៅ ហើយ​ក៏​គិត​ថា​មិន​មែន ប្រហែល ទេ គឺ​វា​ជា​ការ​ពិត​ដែល​ខ្ញុំ​គ្មាន​អ្វី​ថ្មី​នឹង​សរសេរ​ ។ ដូច្នេះ កុំ​ឲ្យ​ស្ងាត់ ដើរ​ជ្រាវ​រូប​ចាស់​ពី​ឆ្នាំ​មុន​​យក​មក​បង្ហាញ​នៅ​ទីនេះ ចាត់​ទុក​ថា​ជា​ការ​មើល​រូប​ទេសភាព​ស្រុក​ខ្មែរ​ដើម្បី​កម្សាន្ត​ភ្នែក​ ក៏​ដូច​ជា​ការ ​អួត ស្នាដៃ​រូប​ថត​របស់ តាម៉ាប ផ្ទាល់ ឡុល ! ខាង​ក្រោម​នេះ ជា​រូប​ថត ៧ សន្លឹក​ដែល​ខ្ញុំ​ជ្រើស​រើស​យក​មក​ អួត ។ ជា​ការ​ពិត ខ្ញុំ​មាន​រូប​ថត​ដល់​ទៅ​រាប់​ម៉ឺន​សន្លឹក ហើយ​រូប​ខ្លះ​ក៏​ខ្ញុំ​ចូល​ចិត្ត រូប​ខ្លះ​ក៏​មិន​ត្រូវ​ចិត្ត តែ​ក៏​មិន​ដាច់​ចិត្ត​លុប​ចោល​ដែរ ។ មាន​រូប​ជា​ច្រើន​សន្លឹក​ទៀត ដែល​ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​ តែ​ដោយ​សារ​បណ្ណាសារ​អេឡិចត្រូនិក​របស់​ខ្ញុំ​វា​ច្រើន​ក្រាស់​ក្រែល​ពេក ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ពេល​នឹង​ជ្រាវ​រក​រូប​ចាស់​ៗ មាន​តែ​រូប​ថ្មី​ៗ ថត​កាល​ពី​ឆ្នាំ​មុន​នេះ​ឯង ។ អ៎ ភ្លេច ! សាក​ល្បង​ទាយ​ទីតាំង​នៃ​រូប​និមួយៗ  ទាំង​អស់​គ្នា !😀

IMG_3311 IMG_3568 IMG_3575 bayon-3684 thomas-4042 IMG_5174 IMG_5920

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in គំនិត​លើ​ក្រដាស and tagged , , . Bookmark the permalink.

11 Responses to រូប​ថត​ពីរ​បី​សន្លឹក

  1. បុរិន្ទ និយាយថា៖

    រូបថតមិនអត់ប៉ុន្មានទេ ស្នាដៃប្រហែលខ្ញុំដែរតើ😀
    ខ្ញុំចាប់អារម្មណ៍រូបទី៤ និងទី៥

  2. ស្រុកស្រែ និយាយថា៖

    និយាយមិនអួតទេ… ទឹកដៃញ៉ុម គឺ​ប្រហែល​នឹង​រូបខាងក្រោមគេផុត…😀

  3. chantchhaya និយាយថា៖

    Beautiful Memory

  4. សុភ័ក្ត្រ និយាយថា៖

    ម្ចាស់​ផ្ទះ​ទៅ​ណា​? ស្ងាត់​ម៉េះ? តិច​ចោរ​ចូល​លួច​
    http://sopheak.wordpress.com/2014/02/04/4-feb-2013/

  5. ក្តីស្រលាញ់ និយាយថា៖

    តាម៉ាប់ សុំមួយបានអត់ ពេលដាក់ផ្សាយរូប ថែមឈ្មោះកន្លែងផង។ ព្រោះចង់ទៅលែងមិនដឹងថាកន្លែងណា

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s