ស្ថាបត្យករ Pascal Royère


pascal royer 1លោក Pascal Royère (ប៉ាស្កាល់ រ៉ូយែរ) (1965 – 2014) កើត​នៅ​ Saint-Genies-Bellevue (Haute-Garonne) ជា​ស្ថាបត្យករ​ជាប់​កុងត្រា​នៃ​ សាលា​បារាំង​ចុង​បូព៌ា ពី​ឆ្នាំ 1993 ដល់ 2001 និង​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ពេញ​សិទ្ធ​នៅ​​ឆ្នាំ 2001 ។

គាត់​​បាន​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បច្ចេកទេស​ដោយ​ទទួល​បាន​សញ្ញាប័ត្រ​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់​ផ្នែក​សំណង់ ។ បន្ទាប់​មក គាត់​​បាន​ទទួល​សញ្ញាប័ត្រ​ពី​សាលា​ស្ថាបត្យកម្ម​ណង់ (École d’Architecture de Nantes) នៅ​ដើម​ឆ្នាំ 90 ។ គាត់​បាន​​​បន្ត​ការ​សិក្សា​តាម​យក​​វិញ្ញាបនបត្រ​ក្រោយ​អនុ​បណ្ឌិត​ថ្នាក់​​ភាសា អរិយធម៌ និង​សង្គម​បូព៌ា​ប្រទេស នៅ​សកល​វិទ្យាល័យ​ប៉ារីស៍ 3 ក្រោយ​ការ​បង្ហាត់​បង្ហាញ​​នៃ​សាស្ត្រាចារ្យ Bruno Dagens ។ គាត់​ក៏​បាន​បន្ត​សិក្សា​ថ្នាក់​បណ្ឌិត​ក្រោម​ការ​ដឹក​នាំ​នៃ​សាស្ត្រាចារ្យ​ដដែរ ។

នៅ​ឆ្នាំ 1993, គាត់​បាន​ចូល​រួម​ Mission archéologique de Doura-Europos នៅ​ប្រទេស​ស៊ីរី ។ នៅ​ចុង​ឆ្នាំ 1993 គាត់​ត្រូវ​បាន​ជ្រើសរើស​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ឲ្យ​មក​ធ្វើ​ការ​នៅ​ សៀមរាប-អង្គរ ដោយ​គ្រប់គ្រង​កម្មវិធី​ថែ​រក្សា​ប្រាសាទ​ក្រោយ​ការ​ចាត់​ចែង​នៃ​លោក Jacques Dumarçay ។ នៅ​ពេល​នោះ​ផង​ដែរ គាត់​បាន​សម្រេច​ការងារ​​ក្នុង​ការ​រៀបចំ​សសរ​ទ្រ​ផ្នែក​ខាង​ត្បូង​នៃ​លាន​ជល់​ដំរី ដែល​ការងារ​នេះ​​​ត្រូវ​បាន​ទុក​ចោល​តាំង​ពី​ឆ្នាំ 1975 ។

នៅ​ឆ្នាំ 1994 ក្រោយ​ពី​បាន​សិក្សា​ប្រាសាទ​ឃ្លាំង​ខាង​ត្បូង​យ៉ាង​ល្អិត​ល្អន់​មក គាត់​បាន​សរសេរ​អត្ថបទ​អំពី​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​អង្គរវត្ត ។ នៅ​ដើម​ឆ្នាំ 1995 ក្រោម​ការ​ស្នើ​សុំ​នៃ​សាលា​បារាំង​ចុង​បូព៌ា គាត់​បាន​ត្រួតពិនិត្យ​ការងារ​ស្ដារ​ប្រាសាទ​បាភួន ដែល​ជា​ការងារ​មួយ​ដ៏​លំបាក​ដោយ​ត្រូវ​បន្ត​ប្រើ​បច្ចេកទេស​បង់​លេខ​លើ​ថ្ម (Anastylosis) ជា​ថ្មី ដោយ​សារ​បញ្ជី​សារពើ​ភណ្ឌ​អំពី​លេខ​ទាំង​នោះ​ត្រូវ​បាត់​បង់​នៅ​ពេល​ខ្មែរ​ក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា ។ គម្រោងការណ៍​ស្ដារ​ប្រាសាទ​បាភួន​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ ភ្នាក់ងារ​បារាំង​ដើម្បី​ថែរក្សា​ឧទ្យាន​អង្គរ (French cooperation for the safeguarding of Angkor) ហើយ​ជា​ការងារ​មួយ​ដែល​ស្មុគស្មាញ និង​​​​មាន​អាយុ​ច្រើន​ជាង​​បំផុត​ដែល​ ការិយាល័យ​អភិរក្ស​ប្រាសាទ​ឧទ្យាន​អង្គរ (Angkor Monument Conservation Office) បាន​ធ្វើ ។

Delegation_francaise

លោក Pascal Royere (ខាង​ស្ដាំ​បំផុត) និង​គណៈប្រតិភូ​បារាំង

គម្រោង​ការ​ទាំង​នេះ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ឱកាស​ក្នុង​ការ​ទទួល​បាន​បទពិសោធន៍​អំពី​ការងារ​សាងសង់​ប្រចាំ​ថ្ងៃ និង​បច្ចេកទេស​សាង​សង់​​នៃ​ជនជាតិ​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​នៅ​តំបន់​អង្គរ ក៏​ដូច​ជា​ការ​ស្រាវជ្រាវ​អំពី​ផ្នែក​ស្ថាបត្យកម្ម និង​ការ​វិវត្តន៍​នៃ​ទម្រង់​ប្រាសាទ​នានា ។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​និក្ខេបបទ​មួយ​​អំពី​ការ​ស្វែង​យល់​ពី​ប្រវត្តិ​នៃ​ស្ថាបត្យកម្ម​​នៃ​ប្រាសាទ​បាភួន និង​បាន​ភ្ជាប់​ការ​វិភាគ​ស្ថាបត្យកម្ម​ជា​មួយ​ការ​សិក្សា​បច្ចេកទេស​សាងសង់ ដែល​បាន​ផ្ដល់​ពន្លឺ​អំពី​នគរោបនីយកម្ម​នៃ​ក្រុង​អង្គរធំ ។

Pascal Royer

ការ​ងារ​ស្ដារ​បាន​ចប់​រួចរាល់​នៅ​ថ្ងៃ 03 កក្កដា 2011

ក្រោយ​ការងារ​ស្ដារ​អស់​រយៈពេល 18 ឆ្នាំ ប្រាសាទ​បាភួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​សា​ជា​ថ្មី​នៅ​ថ្ងៃ 03 កក្កដា 2011 ដែល​ភ្ញៀវ​ដំបូង​​ គឺ ព្រះមហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី និង​លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង François Fillon

កាល​ពី​ឆ្នាំ​ទៅ​មិញ គាត់​ទើប​តែ​​ចាប់​ផ្ដើម​​ស្ដារ​ ប្រាសាទ​​មេ​បុណ្យ​ខាង​លិច​​​​ នៅ​ចំ​កណ្ដាល​​បារាយណ៍​​​ខាង​លិច​ មុន​ពេល​ដែល​គាត់​ត្រូវ​បាន​វិនិច្ឆ័យ​​ថា​មាន​ជំងឺ​មហារីក​នៅ​ខែ​កញ្ញា ។ គាត់​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី 05 ខែ​កុម្ភៈ ឆ្នាំ 2014 នៅ​ប្រទេស​បារាំង (ត្រូវ​នឹង​ថ្ងៃ​ទី 06 នៅ​ប្រទេស​កម្ពុជា) ដោយ​ជំងឺ​មហារីក ដោយ​បន្សល់​ទុក​នូវ​ភរិយា និង​កូនស្រី​ ។

ស្នា​ដៃ​​ដែល​បាន​បោះពុម្ព​ផ្សាយ

  • 1997 « Le Khléang Sud d’Angkor Thom : quelques éléments liés à l’histoire architecturale du monument. », BEFEO 84, p. 349-370,.
  • 1998 « Programme de restauration du Bapùon : mise au jour d’une canalisation monumentale aux abords du monument », BEFEO 85, p. 406-413.
  • 1998 « Programme de restauration du Bapùon : mise au jour d’une canalisation monumentale aux abords du monument », BEFEO 85, p. 406-413.
  • 1999 « Programme de restauration du Bapùon : à propos d’une occupation tardive du monument », AA 54, p. 153-158.
  • 2001 (avec J. Dumarçay), Histoire de l’architecture du Cambodge du VIIIe au XIIIe siècle, Leiden, E. J. Brill.
  • 2001 « Note architecturale relative au troisième étage du Baphuon », Udaya, journal of Khmer studies, vol. 2, p. 47-55.
  • 2002 Histoire architecturale du Baphuon, Thèse de doctorat dactylographiée, Université de Paris III, sous la dir. de Bruno Dagens, Paris, 2 vol.
  • 2002 « Programme de restauration du Baphuon : À propos de l’insertion de blocs de grès », Udaya, journal of Khmer studies, vol. 3, p. 103-109, Phnom Penh.
  • « Histoire architecturale du Baphuon : éléments d’une nouvelle chronologie », BEFEO 91, 45 p. + ill.

***

អាន​ផង​ដែរ ៖

  1. EFEO: Pascal Royere
  2. ប្រាសាទ​បាពួន
  3. CEN: ប្រាសាទ​បាភូន
  4. Cambodia Daily: Royere, an ‘Impassioned Aficionado of Angkor’
  5. Le Monde.fr: Mort de Pascal Royère, responsable d’un grand chantier de restauration d’Angkor
  6. Khmer RFI: លោក​ប៉ាស្កាល់ រ៉ូយែរ៖ ការងារ​ជួសជុល​ប្រាសាទ​បាពួន​ត្រូវបាន​ធ្វើឡើង​មួយ​សតវត្សរ៍​មកហើយ
  7. Connaissance des Arts: Disparition de Pascal Royère, restaurateur d’Angkor
  8. Le Petit Journal: DÉCÈS – Pascal Royère a rejoint les esprits du Baphuon – Le Chantier du Baphuon, suite et fin
  9. Science et Avenir: L’archéologue Pascal Royère s’est éteint
  10. Embassade de la France au Cambodge: សូមសំដែងមរណទុក្ខចំពោះ លោក ប៉ាស្កាល់ រ៉ូយែរ ស្ថាបត្យករសាលាបារាំងចុងបូព៌ា

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អភិរក្ស and tagged , , , , , . Bookmark the permalink.

4 Responses to ស្ថាបត្យករ Pascal Royère

  1. លី កល្យាណ និយាយថា៖

    កាលដើមខែទៅសៀមរាប ក៏មើលព័ត៌មានឃើញគាត់ស្លាប់។ គួរឱយសោកស្តាយ មនុស្សដែលស្រឡាញ់ការងារបែបនេះ បែរជាមិនសូវបានទទួលការលើកតម្លៃ។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំភ្លេចសរសេរចូលទៅថា គាត់ទទួល​បាន​មេដាយ ឡេស៊្យុង ដនណរ ជាមេដាយ​ថ្នាក់​ខ្ពស់បំផុតនៃប្រទេសបារាំងនៅឆ្នាំ ២០១១ ក្នុងកិច្ចការ​ស្ដារប្រាសាទបាភួនឡើងវិញ ។

    • លី កល្យាណ និយាយថា៖

      បាននៅបារាំង តែក៏បានមេដាយនៅខ្មែរដែរតើ។

      ម្នឹសចឹងៗម៉េចគេមិនយកធ្វើទីប្រឹក្សាអាជ្ញាធរអប្សរាហ្ន

  2. Pingback: ប្រាសាទបាភួន | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s