កម្សាន្តភ្នំបូក


កាល​ពី​​ថ្ងៃអាទិត្យ (02/03/2014) មុន​នេះ ខ្ញុំ​បាន​ចេញ​ដំណើរ​ទៅ​ ភ្នំ​បូក ដែល​ស្ថិត​នៅ​ចម្ងាយ​​ប្រហែលជា 25 គ.ម៉. ពី​ក្រុង​សៀមរាប ។ ភ្នំ​បូក ស្ថិត​នៅ​ទិស​ឦសាន​ បារាយណ៍​ខាងកើត ប្រហែលជា 5 គ.ម៉. ។ ចំពោះ​ការ​ធ្វើ​ដំណើរ​វិញ យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់ ​ភូមិ​ព្រះ​ដាក់ បន្ទាប់​មក​បត់​​ទៅ​រក​ ប្រាសាទ​បន្ទាយ​សំរែ មុន​នឹង​ធ្វើ​ដំណើរ​ប្រមាណ​ 6 គ.ម៉. តាម​រយៈ​ផ្លូវ​កៅស៊ូ មុន​នឹង​ទៅ​ដល់​ខ្លោងទ្វារ​វត្ត​មួយ​នៅ​ខាង​ឆ្វេង​ដៃ ដែល​សរសេរ​ថា វត្ត​ភ្នំ​ចន្ទ​គិរី​ ហៅ​ភ្នំ​បូក ។

ចំពោះ​ខ្ញុំ​ៗ បាន​ឆៀង​ចូល​លិច​កើត​ទៅ​ប្រាសាទ​មួយ​ចំនួន​ទៀត​មុន​នឹង​ទៅ​ដល់​ ភ្នំ​បូក ។ ខ្ញុំ​បាន​ចូល​ទៅ​រក​មើល​ ប្រាសាទ​លាក់​នាង ដែល​ស្ថិត​នៅ​ប្រមាណ 100 ម៉. ទិស​ខាង​កើត​ ប្រាសាទ​ប្រែរូប បន្ទាប់​មក​បាន​ទៅ ប្រាសាទ​ទ ដែល​ស្ថិត​នៅ​ជិត​ជ្រុង​ឦសាន​ជើង​ទំនប់​បារាយណ៍​ខាង​កើត​ផង​ដែរ ។ បន្ទាប់​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​មួយ​ដែល​នាំ​មក​ចេញ​ដល់​ផ្លូវ​កៅស៊ូ​ជិត​នឹង​ខ្លោង​ទ្វារ​ វត្ត​ចន្ទ​គិរី​ តែម្ដង ។

IMG_8546

ភ្នំ​បូក មើល​ពី បឹង​តា​នាវ

ពេល​ទៅ​ដល់ ភ្នំ​បូក​ ខ្ញុំ​ព្យាយាម​បរ​ម៉ូតូ​ឡើង​ភ្នំ ក៏​ប៉ុន្តែ​ដោយ​ស្ថាន​ភាព​ផ្លូវ​មិន​អំណោយ​ផល​ ដោយ​ត្រូវ​ការ​ម៉ូតូ​ដែល​មាន​កម្លាំង​ខ្លាំង សម្បក​កង់​រង្វង់​ធំ និង​មាន​​ស្បែក​ក្រាស់ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ទុក​ម៉ូតូ​នៅ​ជើង​ភ្នំ​ និង​ដើរ​ឡើង​តាម​ជណ្ដើរ​ស៊ីម៉ង់​ប្រហែលជា 600 កាំ (ភ្នំ​មាន​កម្ពស់​ប្រហែល​ជា​ជាង 200 ម៉.) ។ ដោយ​សារ​ខ្ញុំ​ទៅ​ដល់​ទីនោះ​ប្រហែល​ជា​ម៉ោង 11 មេឃ​ក៏​ចាប់​ផ្ដើម​កើន​កម្ដៅ ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​នឹង​បោះបង់​ការ​ឡើង​ភ្នំ​នេះ​បាត់​ទៅ​ហើយ ។ ខ្ញុំ​បាន​ឈប់​សម្រាក​ប្រហែលជា 5 មុន​ឡើង​ទៅ​ដល់​ទី​សម្រាក​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​តែ​ម្ដង​នៅ​ម៉ោង 12 ថ្ងៃត្រង់​ចេស ។ នៅ​ទី​នោះ ខ្ញុំ​បាន​ជួប​ជា​មួយ​និង​បង​ប៉ូលិស​បេតិកភណ្ឌ​ម្នាក់​ដែល​ត្រូវ​ចំ​ថ្ងៃ​ប្រចាំ​ការ, កូនទាហាន​ម្នាក់​ដែល​ត្រូវ​នៅ​យាម​​​កាំ​ភ្លើង​ធំ​ប្រឆាំង​យន្តហោះ និង​ក្មេង​ៗ ជំទង់​ជា​ច្រើន​​នាក់​ដែល​ភាគ​ច្រើន​មក​ពី​ ស្រុក​បាគង ព្រោះ​ចំ​ថ្ងៃ​សម្រាក​ពី​ការ​សិក្សា ។ ក្រោយ​ពី​បាន​ដើរ​ថត​រូប​ ប្រាសាទ​ភ្នំ​បូក​ ដែល​បាក់​បែក​អស់​ជា​ច្រើន និង​បំណែក​មហា​លិង្គ (នឹង​មាន​ផ្សាយ​លម្អិត​នៅ​ប្រកាស​ក្រោយ) រួម​មក ខ្ញុំ​បាន​ហូប​បាយ​ថ្ងៃត្រង់​ និង​សម្ល​ម្ជូរ​ត្រកួន​សាច់​ត្រី ជា​មួយ​កូន​ទាហាន​ម្នាក់​នោះ​ដែល​​បាន​ពឹង​​​ក្មេង​ស្រី​ៗ 3 នាក់​ ដែល​ឡើង​មក​កម្សាន្ត​ទីនេះ ឲ្យ​ធ្វើ​ម្ហូប​ដ៏​ឆ្ងាញ់​មួយ​មុខ​នេះ ។

IMG_8583

កាំភ្លើង​ធំ​ប្រឆាំង​យន្តហោះ​នៅ​លើ ភ្នំ​បូក (មាន​ចំនួន ២ គ្រឿង)

ដោយ​បាយ​ឆ្អែត និង​អស់​កម្លាំង​ផង ខ្ញុំ​ក៏​បាន​លង់​លក់​មួយ​ភាំង រហូត​ដល់​ម៉ោង 1: 30 នាទី ទើប​ចាប់​ផ្ដើម​ចុះ​ដើរ​ចុះ​មក​វិញ ។ ពេល​ចុះ​នេះ ដូច​មិន​ហត់​សោះ ព្រោះ​ឥត​មាន​ឈប់​ម្ដង​ឡើង​ ទម្រាំ​ដល់​ទី​ដែល​ចត​ម៉ូតូ ។ ក្រោយ​ពី​និយាយ​លេង​ជា​មួយ​អ្នក​លក់​ភេសជ្ជៈ​នៅ​ជើង​ភ្នំ​ដែល​ខ្ញុំ​បាន​ផ្ញើ​ម៉ូតូ​មក ខ្ញុំ​បាន​ចេញ​ដំណើរ​ទៅ ប្រាសាទ​លាក់​នាង  ដែល​នៅ​ទិស​ខាង​ជើង​ ភ្នំ​បូក​ បន្ទាប់​មក​ទើប​ត្រឡប់​ក្រោយ​មក​រក ប្រាសាទ​តុប​ ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ ។ ប្រាសាទ​តុប ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​កម្សត់​ជា​ពេក​ពន់​ ដោយ​គ្មាន​ការ​បោស​សម្អាត កាប់​ឆ្ការ​សោះ​ឡើយ ដែល​ធ្វើ​ឲ្យ​តួ​ប្រាសាទ​ទាំង​មូល​លាក់​កំបាំង​ខ្លួន​ក្នុង​គុម្ពោត​ព្រៃ​ និង​វល្លិ​ដ៏​ស៊ុបទ្រុប ។ ខ្ញុំ​បាន​ត្រឡប់​មក​ដល់ ក្រុង​សៀមរាប​វិញ នៅ​ម៉ោង 4 រសៀល ដោយ​នាំ​មក​វិញ​នៅ​ភាព​ឈឺ​ចាប់​នៅ​ជើង​ជា​អតិបរមា ។😕

IMG_8582

ប្រាសាទ​លាក់​នាង និង​ភ្នំ​វាក់ (មើល​ឃើញ​ទេ?)

***

More posts are coming, Keep Calm & Read Old Posts!!!

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត, Exploring Cambodia and tagged , , , . Bookmark the permalink.

2 Responses to កម្សាន្តភ្នំបូក

  1. Pingback: ប្រាសាទ​ភ្នំបូក | តាម៉ាប់ យាយម៉ាប់

  2. Pingback: មហាលិង្គ ភ្នំបូក | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s