ការ​រស់​នៅ​ឆ្ងាយ​គ្នា​


​ការ​រស់​នៅ​ឆ្ងាយ​គ្នា​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ និយាយ​ដោយ​ស្មោះ វា​លំបាក​តែ​ម្ដង ។ អ្នក​ប្រាកដ​ជា​ចំណាយ​ពេល​រាប់​ម៉ោង​និយាយ​គ្នា​តាម​ទូរស័ព្ទ ឬ​ក៏​តាម​កញ្ចក់​កុំ​ព្យូទ័រ ។ អ្នក​មិន​អាច​ជួប​មនុស្ស​ដែល​អ្នក​ចង់​ឃើញ​បំផុត​នៅ​ពេល​ណា​ក៏​បាន​នោះ​ទេ ។ អ្នក​មិន​អាច​ឱប, មិន​អាច​កាន់​ដៃ, មិន​អាច​ទាំង​ថើប ។ អ្នក​បាន​បាត់​បង់​ភាព​ស្និទ្ធស្នាល​រាង​កាយ ​ប៉ុន្តែ​ទំនាក់​ទំនង​របស់​អ្នក​ទៅ​ជា​ប្រសើរ​អាស្រ័យ​ទៅ​លើ​ការ​ជឿ​ទុក​ចិត្ត​គ្នា ។

អ្នក​ចាប់​ផ្ដើម​និយាយ​គ្នា​ច្រើន​ជាង​មុន ។ អ្នក​ចាប់​ផ្ដើម​ជឿ​ទុក​ចិត្ត​​ជាង​មុន ពីព្រោះ​អ្នក​មិន​អាច​ឃើញ ឬ​ក៏​ដឹង​នូវ​គ្រប់​​អ្វី​ដែល​ដៃ​គូ​របស់​អ្នក​បាន​ធ្វើ​នោះ​ទេ ។ អ្នក​ចាប់​ផ្ដើម​ចេះ​លះ​បង់​កាន់​តែ​ច្រើន ។ ជា​ចុង​ក្រោយ អ្នក​ចាប់​ផ្ដើម​ចេះ​ឲ្យ​តម្លៃ ។

ជា​ញឹក​ញយ យើង​តែង​តែ​ភ្លេច​ពី​មនុស្ស និង​ទំនាក់ទំនង​​ដែល​នៅ​ជាប់​នឹង​ជីវិត​យើង ក៏​ដោយ​សារ​តែ​យើង​គិត​ថា ពួកគេ​តែង​តែ​នៅ​ទីនេះ ។ ប៉ុន្តែ​ នៅ​ពេល​ដែល​អ្នក​មាន​ពេល​វេលា​បន្តិច​បន្តួច​ជា​មួយ​ដៃ​គូ​របស់​អ្នកៗ និង​ចាប់​ផ្ដើម​ឲ្យ​តម្លៃ និង​រីករាយ​នឹង​គ្រប់​វិនាទី​ដែល​អ្នក​បាន​ចំណាយ​ពេល​ជា​មួយ​ដៃ​គូ​របស់​អ្នក ។ នៅ​ពេល​ដែល​អ្នក​បាន​ជួប​ដៃ​គូ​របស់​អ្នក បន្ទាប់​ពី​បែក​គ្នា​អស់​រយៈពេល​ជា​យូរ​មក នេះ​ជា​អារម្មណ៍​ដ៏​ពិសេស​បំផុត​នៅ​ក្នុង​លោក ។ អ្វី​ដែល​អ្នក​បាន​រង់​ចាំ​ជា​យូរ ហើយ​ទទួល​បាន​នោះ អ្នក​នឹង​រីករាយ​ឲ្យ​តម្លៃ​វត្ថុ​នោះ​បំផុត ។

គន្លឹះ​សំខាន់​នៃ​ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​គឺ ទំនុក​ចិត្ត ។ ប្រសិន​បើ​អ្នក​ទាំង​ពីរ​តាំង​ចិត្ត​ថា​មិន​បោះបង់​ ហើយ​ក្រោយ​ឈរ និង​ព្យាយាម​រាល់​ពេល​ដែល​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​បាក់​ទឹក​ចិត្ត ពេល​នោះ «ចម្ងាយ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​ទេ វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ក្លាហាន» ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ ស្នេហា and tagged , , , . Bookmark the permalink.

7 Responses to ការ​រស់​នៅ​ឆ្ងាយ​គ្នា​

  1. បុរិន្ទ និយាយថា៖

    ឥឡូវចេះស៊ីអារម្មណ៍ផង

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s