ប្រាសាទ​តុប​ខាង​​កើត (មង្គលាថ៌)


ប្រាសាទ​មង្គលាថ៌  (មង្គល-លា-រ-ថៈ) ឬ ប្រាសាទ​តុប​ខាង​កើត សាង​សង់​ដោយ​ថ្ម​ភក់​ រាង​ជា​ពីរ៉ាមីត ស្ថិត​នៅ​ចន្លោះ​ផ្លូវ​ឆ្ពោះ​ទៅ​ ច្រក​ទ្វារ​ជ័យ និង​ច្រក​ទ្វារ​ខ្មោច ។ ប្រាសាទ​នេះ​សព្វ​ថ្ងៃ ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​ស្លែ​ និង​រុក្ខ​ជាតិ​តូច​ ធំ ដោយ​មិន​មាន​ការ​សម្អាត​សោះ​ឡើយ ។

ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​​ក្នុង​រាជ្យ ​ព្រះ​បាទ​ជយវម៌្ម​ទី ៨ (បរមេស្វរបទ) ឧទ្ទិស​ដល់​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ជយមង្គលាថ៌  ​ដែល​ជា​កូន​ប្រុស​​នៃព្រះរាជ​គ្រូ​ម្នាក់​នៃ ព្រះបាទ​ជយវម្ម​ទី ៧ (បរមសៅគតបទ) ។ ព្រាហ្មណ៍​រូប​នេះ​ប្រហែល​ជា​កើត​នៅ ​ចុង​ស.វ.​ទី ១២ ហើយ​រស់​នៅ​ដល់​អាយុ ១០៤ ឆ្នាំ ។ ប្រាសាទ​នេះ​ត្រូវ​បាន​សម្ពោធ​នៅ​ម៉ោង ៨ និង ៤៥ នាទី ​ថ្ងៃ​ទី ២៨ ខែ​មេសា​ ឆ្នាំ ១២៩៥ នេះ​បើ​ផ្អែក​ទៅ​លើ​សិលាចារឹក​​ដែល​រក​ឃើញ​នៅ​ទី​ប្រាសាទ​នេះ​ស្រាប់ ។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កំណត់​ថា​ ជា​ប្រាសាទ​​ដែល​ត្រូវ​បាន​កសាង​ចុង​ក្រោយ​បំផុត​ក្នុង​សម័យ​អង្គរ ។

តាម​ឯកសារ​ តួ​ប្រាសាទ​មាន​តម្កល់​នូវ​​បដិមា​ ២ មួយ​ គឺ​រូប​តំណាង​ឲ្យ​​ ព្រាហ្មណ៍​ជយមង្គលាថ៌ និង​ម្ដាយ​របស់​គាត់ (សុភត្រ ? Subhadra) ដែល​បច្ចុប្បន្ន​យើង​អាច​នៅ​មើល​ឃើញ​ជើង​ទម្រ ។ ព្រាហ្មណ៍​ជយមង្គលាថ៌ ត្រូវ​បាន​គេ​តម្កើង​ឲ្យ​ក្លាយ​ជា​ទេវ​ ដោយ​មាន​ព្រះនាម​ថា ជយ​ត្រី​វិក្រម​មហា​​នៈ​ថៈ ? (Jaya Trivikrammahanatha) ឯ​​ម្ដាយ​របស់​គាត់​ក៏​ត្រូវ​បាន​គេ​តម្កើង​ឲ្យ​ក្លាយ​ជា​​ទេវ ដែរ​មាន​ព្រះនាម​ថា  ត្រីវិក្រម​ទេវស្វរិ (Trivikramadevasvari) ​។ ប្រាសាទ​នេះ​មាន​ទ្វារ​ចូល​ពី​ទិស​ខាង​កើត និង​ទ្វារ​បញ្ឆោត​ពី​ ៣ ទិស​ផ្សេង​ទៀត ដោយ​មាន​ជណ្ដើរ​ឡើង​ពី​គ្រប់ ៤ ទិស ។ គេ​ឃើញ​មាន​ចម្លាក់​ផ្សេង​ៗ គ្នា​ដូច​ជា ៖

  • ទិស​ខាង​កើត ព្រះ​វិស្ណុ​ ផ្ទំ​លើ​នាគ​អនន្តៈ
  • ទិស​ខាង​លិច ផ្ដែរ​រូប ព្រះ​ក្រឹស្ណៈ ទ្រ​ភ្នំ​គោវធ៌ន
  • ទិស​ខាង​ជើង ព្រះសិវៈ​ ដែ​ ៤ រាំ​ពត់​ពេន ដោយ​មាន​ សក្ដិ (ជាយា) អង្គុយ​លើ​ជង្គង់ និង​ផ្ដែរ​កូរ​សមុទ្រ​ទឹក​ដោះ
  • ទិស​ខាង​ត្បូង ព្រះវិស្ណុ ឈាន​ ៣ ជំហាន​ដើម្បី​យក​ចក្រវាល (ព្រាហ្មណ៍​តឿ វាមនៈ ដែល​សុំ​ដី​យក្ស ៣ ជំហាន) ។

ប្រាសាទ​នេះ​ត្រូវ​បាន​បោស​សម្អាត​ និង​រៀប​ចំ​ជា​ថ្មី​នៅ​ឆ្នាំ ១៩២៤ ដោយ​ លោក Henri Marchal

កាល​ពី​ពេល​ដែល​ខ្ញុំ​ទៅ​ទស្សនា​ ប្រាសាទ​នេះ​នៅ​ពេល​ថ្មី ៗ (១០ កុម្ភៈ ២០១៤) ខ្ញុំ​ប្រទះ​ឃើញ​ តែ​ចម្លាក់​ហោជាង ព្រះវិស្ណុ​ ផ្ទំ​លើ​នាគ​អនន្តៈ, ​ចម្លាក់​ហោជាង ព្រះវិស្ណុ​ ឈាន ៣ ជំហាន​យក​ចក្រវាល និង​ចម្លាក់​ផ្ដែរ​ ព្រះ​ក្រិស្នា​សម្លាប់​នាគ​កលិយៈ​​ តែប៉ុណ្ណោះ ។

***

អាន​បន្ថែម ៖

  1. ឈូក​ខ្មែរ ៖ ប្រាសាទ​តុប
  2. Angkorguide: Monument 487
  3. សប្បាយ ៖ ប្រាសាទ​ខ្មែរ​នៅ​សល់​ប៉ុន្មាន ?

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , . Bookmark the permalink.

7 Responses to ប្រាសាទ​តុប​ខាង​​កើត (មង្គលាថ៌)

  1. លី កល្យាណ និយាយថា៖

    ព្រះឥសូររាំ ឬមួយកំពុងឈានជំហានវាស់សុំដីបីជំហាន
    http://www.khmerenaissance.info/heritage_history/62_vishnu.html

  2. Pingback: ប្រាសាទ​តុប​ខាង​​លិច | តាម៉ាប់ យាយម៉ាប់

  3. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

  4. Pingback: ធ្វើ​បច្ចុប្បន្នភាព ៖ ប្រាសាទ​ស្នឹង​លិច | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s