ខ្មែរ​មួយ​ជីវិត


មួយ​រយៈ​នេះ រវល់​នឹង​ការងារ​ពេក រក​ពេល​ធ្វើ​ការ​ផ្ទាល់​ខ្លួន​នៅ​ប្លក​ស្ទើរ​តែ​មិន​បាន តែ​ដូច​ជា​គ្មាន​អ្វី​ថ្មី​ដើម្បី​សរសេរ​ដែរ ក្រៅ​ពី​រូបថត និង​​ស្រាវជ្រាវ​ឯកសារ​អំពី​ប្រាសាទ​មួយ​ចំនួន​នៅ​ ឧទ្យាន​អង្គរ ដែល​ខ្ញុំ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ។ ថ្ងៃ​នេះ​ ចង់​និយាយ​ពី​អារម្មណ៍​បន្តិច គឺ​ អារម្មណ៍​ដែល​គិត​ថា​ខ្លួន​ជា​ខ្មែរ ទាំង​សាច់​ ទាំង​ឈាម ទាំង​ជីវិត ទាំង​ទឹកចិត្ត ។ ខ្ញុំ​និយាយ​នេះ​ មិន​មាន​ន័យ​ថា ខ្ញុំ​ស្រលាញ់​ខ្មែរ​លើស​គេ​លើស​ឯង​នោះ​ទេ រឹត​តែ​មិន​មាន​ន័យ​ថា បើ​ឥត​ពី​ខ្ញុំ​ទៅ គ្មាន​ខ្មែរ​នោះ​ទេ ។ តែ​ខ្ញុំ​ពិត​ជា​ ឆ្អើម នឹង​ជន​មួយ​ចំនួន​ដែល​តែង​តែ​អួត​ ស្រែក​ដោយ​ឥត​ខ្មាស​ថា មាន​មោទនភាព​ដែល​បាន​កើត​ជា​ខ្មែរ ទាំង​ខ្លួន​ឯង​មក​បំផ្លាញ​ខ្មែរ មិន​មាន​ប្រយោជន៍​អ្វី​ឲ្យ​ខ្មែរ​បន្តិច​សោះ – ពួក​ឈ្លើង ។ ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​ឲ្យ​ធំ​ដល់​ ជាតិ​ខ្មែរ ទាំង​មូល ខ្ញុំ​ក៏​ធ្វើ​បាន​ជា​ប្រយោជន៍​តូច​ដែរ ខ្ញុំ​ខិត​ខំ​រៀន​អំពី​ខ្មែរ ខ្ញុំ​ខិត​ខំ​ថតរូប​ប្រាសាទ​ខ្មែរ ខ្ញុំ​ខិត​ខំ​រៀន​ប្រើប្រាស់​ភាសា​ខ្មែរ​ឲ្យ​ត្រឹម​ត្រូវ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ទឹក​ចិត្ត​ជា​ខ្មែរ​របស់​ខ្ញុំ ហាក់​ពុះកញ្ជ្រោល​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ស្វែង​រក​ប្រាសាទ​នានា ។ ខ្ញុំ​នឹក​ស្រណោះ​ដល់​ប្រាសាទ​ដែល​ខូច​ខាត​បាត់​ភាព​ដើម ខ្ញុំ​នឹក​កោត​ស្ញប់ស្ញែង​នឹង​ដូនតា​​ដែល​មាន​សមត្ថភាព​មហិមា​អាច​កសាង​ប្រាសាទ​អំពី​ថ្ម​រាប់​តោន​​បន្សល់​ទុក​មក​ដល់​ឥឡូវ ខ្ញុំ​នឹក​ខឹង​ដល់​ជន​ដែល​មាន​ឈាម​ជា​ខ្មែរ​តែ​បែរ​ជា​គាស់​កកាយ​យក​ទ្រព្យ​ដូនតា​ទៅ​លក់​​ឲ្យ​បរទេស ខ្ញុំ​នឹក​ហួស​ចិត្តនឹង​​រដ្ឋាភិបាល​ដែល​ល្ងង់​មិន​ចេះ​រក​ប្រយោជន៍​ឲ្យ​ខ្មែរ​ពី​ទ្រព្យ​ដែល​ដូន​តា​បន្សល់​ទុក​ឲ្យ បែរ​ជា​ឲ្យ​ក្រុមហ៊ុន​បរទេស​យួន​ប្រមូល​លុយ​ទៅ​វិញ ឱ! តើ​ខ្មែរ​អាច​រស់​បាន​ដល់​ពេល​ណា ?

***

khmer

ខ្មែរ​មួយ​ជីវិត

ជា​ចៃដន្យ ម្សិល​មិញ​នេះ នៅ​ពេល​ដែល​ខ្ញុំ​បង្ហោះ​រូប​ខាង​លើ​នេះ​នៅ ហ្វេសប៊ុក ដោយ​សរសេរ​ថា «ខ្មែរ​មួយ​ជីវិត», ឧត្ដម តៀម​កាហ្វេ​បិទ​ទ្វារ បាន​សួរ​ខ្ញុំ​ថា ៖ «ចុះ​ជាតិ​ក្រោយ?» ខ្ញុំ​ក៏​បាន​បង្ហាញ​គាត់​នូវ​​ឃ្លា​ដែល​ចារ​​លើ​សិលាចារឹក​ខាង​ក្រោម​នេះ ។

inscription01ខាង​លើ​នេះ​ ជា​សិលាចារឹក​ចារ​ជា​អក្សរ​ខ្មែរ​ដែល​គេ​រក​ឃើញ​នៅ​ប្រទេស​ថៃ ។ មាន​ឃ្លា​មួយ​នោះ (ចំណុច​ព្រួញ​ក្រហម) ដែល​ជា​ចំណុច​សំខាន់​បំផុត​នៃ​សិលាចារឹក​នោះ ។ គេ​សរសេរ​ថា៖

002អាន​ថា ៖ ចេតួលំ មេស្តិ បុណ្យានាំ ជាតោហិ កម្ពុជេទ្រុតំ  ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​សម័យ​ថា ៖ បើ​ផល​ដែល​កើត​ចេញ​ពី​បុណ្យ​របស់​ខ្ញុំ​មាន​មែន សូម​ឲ្យ​ខ្ញុំ​ឆាប់​មក​កើត​នៅ​កម្ពុជា​ទៀត

ជីវិត​មួយ​នេះ ខ្ញុំ​កើត​ជា​ខ្មែរ ជីវិត​ក្រោយ​ក៏​ខ្ញុំ​ចង់​កើត​ជា​ខ្មែរ តែ​សំខាន់​នៅ​បច្ចុប្បន្ន​ជាតិ​នេះ ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ខ្លួន​ឲ្យ​សាក​សម​ជា​ កូនចៅ​នៃ​​ខ្មែរ​សាង​អង្គរ

***

អាន​បន្ថែម ៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

11 Responses to ខ្មែរ​មួយ​ជីវិត

  1. Pingback: ខ្មែរ​មួយ​ជីវិត « Viriya's Blog

  2. សុភ័ក្ត្រ និយាយថា៖

    មែន​ហ្អី? អូ!😛

  3. VIRIYA LIM និយាយថា៖

    គួរឲ្យកោតសរសើរណាស់ ចេះអក្សរសំស្ក្រឹតទៀត!

  4. met និយាយថា៖

    បើពួកក្រសួងមានចិត្តដូចតាម៉ាប់ឯងមិនដឹងវប្បធ៍មយើងរីកចំរើនយ៉ាងណាទេ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s