ប្រាសាទ​តុប​ខាង​​លិច


ប្រាសាទ​តុប​ខាង​លិច ជា​ប្រាសាទ​ដែល​មាន​ប្រាង្គ​បី សាង​អំពី​ថ្ម​ភក់​ នៅ​លើ​គ្រឹះ​ថ្មបាយក្រៀម ។ ប្រាសាទ​នេះ​បច្ចុប្បន្ន​ ស្ថិត​នៅ​ការ​ជួស​ជុល​ឡើង​វិញ ​ពោរពេញ​ដោយ​រន្ទា​ដែក​ខ្វាត់​ខ្វែង ដែល​ធ្វើ​ឲ្យ​ការ​ទស្សនា​ប្រាសាទ​នេះ​មិន​អាច​ធ្វើ​បាន​ឲ្យ​ពេញ​លេញ​ ។ ការ​ជួល​ជុល​នេះ​មាន​រយៈ​ពេល​ ៤ ឆ្នាំ ពី​ឆ្នាំ ២០១១ ដល់ ២០១៥ ។

តាម​ឯកសារ​ ក៏​ដូច​ជា​បដា​ផ្សាយ​តាំង​នៅ​មុខ​ប្រាសាទ​បាន​បញ្ជាក់​ថា ប្រាសាទ​ទាំង​មូល​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ជា​លទ្ធផល​នៃ​ការ​កែ​បន្ថែម​បន្ថយ​ដែល​ធ្វើ​ឡើង​ចាប់​ពី​សតវត្ស​ទី​១៣ ​ដល់​ សតវត្ស​ទី​១៧ ។   កាល​ពី​ដើម ប្រាសាទ​នេះ​មាន​ប្រាង្គ​តែ​មួយ​ សង់​លើ​គ្រឹះ​ថ្ម​បាយក្រៀម​សុទ្ធសាធ ​ដែល​ព័ទ្ធ​គ្រប​លម្អ​ដោយ​ថ្ម​ភក់​មួយ​ជាន់​ពីលើ សម្រាប់​ឧទ្ទិស​​ក្នុង​ព្រហ្មញ្ញ​សាសនា ក្នុង​រចនាបថ​បន្ទាយ​ស្រី ។ ប្រាង្គ​ទោល​ក៏​គេ​កែកុន​ដែរ ដោយ​រក្សា​ទុក​នូវ​ផ្នែក​ចម្លាក់​ផ្សេងៗ ដូចជា​ផ្ដែរ និង​សសរ​ដែល​ឆ្លាក់​លើ​ថ្ម​ភក់​ពណ៌​ផ្កាឈូក ។

ក្រោយ​មក​ក៏​មាន​ការ​កែកុន​ដោយ​រក្សា​ទុក​នូវ​ផ្នែក​ចម្លាក់​ផ្សេងៗ ដូចជា​ផ្ដែរ និង​សសរ​ដែល​ឆ្លាក់​លើ​ថ្ម​ភក់​ពណ៌​ផ្កាឈូក ។ ប្រាង្គ​ទាំងអស់​នោះ​សុទ្ធ​តែ​មាន​ចម្លាក់​រូប​ព្រះពុទ្ធសាសនា ។ គេ​ឃើញ​ផ្ទាំង​ចម្លាក់​ព្រះពុទ្ធ​ទ្រង់​ឈរ​ខ្លះ​ដែល​រលំ​ដួល​ពី​ទ្វារ​ បញ្ឆោត​នៃ​ប៉ម​ខាងជើង ។ នៅ​ជុំវិញ​បរិវេណ​ប្រាសាទ ផ្ទាំង​ចម្លាក់​ដែល​រលំ​ពី​ប្រាង្គ​ទាំង​បី​ត្រូវ​បាន​គេ​យក​មក​ផ្គុំ​ឲ្យ​មើល​ យល់​នៅ​លើ​ដី ។

នៅ​សម័យ​កណ្ដាល (ស.វ. ទី ១៦ មក) គេ​បាន​សាង​ខឿន​​វែង​មួយ​ត​ពី​ខឿន​ចាស់​មក​ខាង​កើត ។ នៅ​ចុង​ខាងលិច​នៃ​ខឿន​លយ​ថ្មី​នេះ គេ​ឃើញ​សំណល់​បល្ល័ង្ក​ព្រះ​ធំ​មួយ ។ មាន​អំបែង​ក្បឿង​រាយ​នៅ​ទីនោះ​ធ្វើ​ឲ្យ​ដឹង​ថា​នេះ​ជា​ខឿន​ព្រះវិហារ ឬ​អគារ​ធ្វើ​ឧបោសថ​សីល​ប្រភេទ​ណា​មួយ ដែល​ពី​មុន​មក​សាង​អំពី​ឈើ ។

ជុំ​វិញ​ប្រាសាទ​ គេ​ដាំ​ស្លឹក​សីមា​ភ្លោះ​នៅ​គ្រប់​ទិស​ទាំង​៨​ដែល​ជា​ប្រពៃណី​ទូទៅ​ក្នុង​ ការ​ដែល​ព្រះពុទ្ធសាសនា​ថេរវាទ​ចូល​ទៅ​កាន់​កាប់​ទី​កន្លែង​បូជា​ចាស់​ក្រោយ ​ពី​ដូរ​រាជធានី​ចេញ​ចាក​អង្គរ​មក ។ សីមា​ខ្លះ​នៅ​ទី​កន្លែង​ដើម​ មិន​ទាន់​រង្គោះរង្គើ​ទៅ​ណា​ឡើយ ថែម​ទាំង​មាន​ដី​មក​លុប​ផ្នែក​ខាងក្រោម​ផង ។

ប្រាសាទ​នេះ​ត្រូវ​បាន​បោស​សម្អាត​ និង​រៀប​ចំ​ជា​ថ្មី​នៅ​ឆ្នាំ ១៩១៨ ដោយ​ លោក Henri Marchal

***

អាន​បន្ថែម ៖

  1. ប្រាសាទ​តុប​ខាង​កើត​ (មង្គលាថ៌)
  2. ឈូក​ខ្មែរ ៖ ប្រាសាទ​តុប
  3. Angkorguide: Monument 486

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ប្រាសាទ​តុប​ខាង​​លិច

  1. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

  2. Pingback: ក្រុមប្រាសាទព្រះពិធូរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s