បួន​ខែ​​នៅ​ អង្គរ


ពី​ថ្ងៃ​ទី ០២ មិនា ២០១៤ ដល់​ថ្ងៃ ០១ មិថុនា ២០១៤ គឺ​​រយៈ​ពេល ៤ ខែ ខ្ញុំ​បាន​​​​ទៅ​ស្នាក់​នៅ​​​ ខែត្រ​សៀមរាប​ ទឹក​ដី​ប្រាសាទ​បុរាណ​ខ្មែរ ដើម្បី​ហាត់​ការងារ ។ ក្រៅ​ពី​ហាត់​ការងារ ខ្ញុំ​ក៏​បាន​ឆ្លៀត​ពេល​ទំនេរ​​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ដើម្បី​​ទៅ​មើល ក៏​ដូច​ជា​រក​ប្រាសាទ​បុរាណ​នានា​នៅ​ម្ដុំ ​អង្គរ ទាំង​ប្រាសាទ​ដែល​សម្បូរ​ភ្ញៀវ​ចូល​ទស្សនា ប្រាសាទ​ដែល​ខ្សត់​ភ្ញៀវ និង​ប្រាសាទ​ដែល​ភ្ញៀវ​មិន​ស្គាល់ ។ ជា​សរុប​មាន​ចំនួន​ប្រហែល​ជា ៧០ ប្រាសាទ បូក​រួម​នឹង​លាន​ ក៏​ដូច​ជា​ស្ពាន​បុរាណ​មួយ​ចំនួន​ទៀត ដែល​នឹង​ចែក​ជា​ក្រុម​ដូច​ខាង​ក្រោម (* ប្រាសាទ​គួរ​ចាំបាច់​ចូល​ទស្សនា) ៖

A. ក្រុម​វង់​តូច ៖

  1. * ប្រាសាទ​អង្គរវត្ត ៖ ប្រាសាទ​នេះ ទៅ​បាន​ច្រើន​ជាង​ដង​ជាង​គេ ប៉ុន្តែ​នៅ​តែ​មើល​មិន​សព្វ ។
  2. ប្រាសាទ​តា​ព្រហ្ម​កិល ៖ អាស្រម​បែប​ពុទ្ធ​សាសនា (រចនាបថ​ បាយ័ន) ដែល​ជា​ធម្មតា​ធ្វើ​ជាប់​នឹង អរោគ្យ​សាលា (មន្ទីរពេទ្យ) ដែល​ធ្វើ​ពី​ឈើ ។
  3. ប្រាសាទ​រោង​ល្មុង ៖ ប្រាសាទ​ឥដ្ឋ​ ឥត​ដំបូល ក្នុង​រចនាបថ​ បាខែង ។
  4. * ប្រាសាទ​ភ្នំ​បាខែង ៖ ប្រាសាទ​រាជ្យ សង់​លើ​កំពូល​ភ្នំ ជា​ផ្ចិត​នៃ​រាជធានី យសោធរបុរៈ ដែល​សព្វ​ថ្ងៃ​មាន​សេស​សល់ កំពែង​ធ្វើ​ពី​ដី​ដុត​នៅ​ប្រមាណ ៤ គ.ម៉.​ ​ខាង​លិច និង​ខាង​ត្បូង​ភ្នំ ។
  5. * ប្រាសាទ​បក្សី​ចាំ​ក្រុង ៖ ប្រាសាទ​ឥដ្ឋ សង់​លើ​ខឿន​ថ្ម​បាយ​ក្រៀម ៤ ថ្នាក់ ក្នុង​រចនាបថ​ បាខែង ។
  6. ប្រាសាទ​បី ៖ ប្រាសាទ​​ឥដ្ឋ ៣​ សង់​លើ​​ខឿន​ថ្ម​បាយ​ក្រៀម​​តែ​មួយ​ ក្នុង​រចនាបថ បាខែង ។
  7. ប្រាសាទ​ថ្ម​បាយ​ក្អែក ៖ ប្រាសាទ​ឥដ្ឋ​ ឥត​ដំបូល ក្នុង​រចនាបថ​ បាខែង ។
  8. ប្រាសាទ​សក់​ក្រអូប ៖ ប្រាសាទ​ឥដ្ឋ​ សល់​តែ​គ្រឹះ ក្នុង​រចនាបថ​ បាខែង ។
  9. * ប្រាសាទ​បាយ័ន ៖ ប្រាសាទ​រាជ្យ​ សង់​ជា​ផ្ចិត​​នៃ​រាជធានី​ថ្មី (អង្គរធំ) ក្នុង​រចនាបថ បាយ័ន ។
  10. * ប្រាសាទ​បាភួន ៖ ប្រាសាទ​រាជ្យ​ ក្នុង​រចនាបថ បាភួន ដែល​ទើប​ជួស​ជុល​រួច​នៅ​ឆ្នាំ ២០១១ ។
  11. ប្រាសាទ​ភិមាន​អាកាស ៖ ប្រាសាទ​ថ្ម​ភក់ សង់​​លើ​ខឿន​ ៣ ថ្នាក់ ស្ថិត​នៅ​ក្នុង​កំពែង​អតីត​ព្រះបរមរាជវាំង ដែល​ធ្វើ​អំពី​ឈើ ។
  12. ប្រាសាទ​ព្រះ​ប៉ាលិល័យ ៖ ប្រាសាទ​ថ្ម​ភក់ ១ សង់​​លើ​ខឿន​រាង​​​សាជី ។
  13. វត្ត​ទេព​ប្រណម្យ ៖ វត្ត​សម័យ​ក្រោយ សង់​​លើ​ខឿន​ថ្ម​បាយ​ក្រៀម ។
  14. * ក្រុម​ប្រាសាទ​ព្រះ​ពិធូរ ៖ ប្រាសាទ​​ថ្ម​ភក់​ចំនួន ៥ ​មាន​រូប​រាង​ប្រហាក់​ប្រហែល​គ្នា សង់​​នៅ​ជិត​ៗ គ្នា ក្នុង​នោះ​ ៤ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា និង​មួយ​ទៀត​ឧទ្ទិស​ដល់​ពុទ្ធសាសនា ។
  15. ប្រាសាទ​ឃ្លាំង​ខាង​ជើង ៖ ប្រាសាទ​ថ្ម​ភក់​ រាង​ជា​រោង​វែង​​សន្ធឹង​ជើង​ត្បូង ។
  16. ប្រាសាទ​នៅ​ខាង​កើត​ប្រាសាទ​ឃ្លាំង​ខាង​ជើង ៖ ប្រាសាទ​​ថ្ម​ភក់​តូច​មួយ​ នៅ​ជាប់​ខាង​កើត​ប្រាសាទ​ឃ្លាំង​ខាង​ជើង ។
  17. វត្ត​តាំងតុ ៖ វត្ត​សម័យ​ក្រោយ មាន​ទួល​ថ្ម​បាយ​ក្រៀម​មួយ​ចំនួន ។
  18. វត្ត​វិហារ​ប្រាំពីរ​ល្វែង ៖ វត្ត​សម័យ​ក្រោយ មាន​តម្កល់​ពុទ្ធ​បដិមា​ ដែល​គេ​ជីក​បាន​ពី​អណ្ដូង​នៅ​កណ្ដាល​ ប្រាសាទ​បាយ័ន ព្រះនាម ជយ​ពុទ្ធ​មហា​នាថ ។
  19. ប្រាសាទ​ឃ្លាំង​ខាង​ត្បូង ៖ ប្រាសាទ​ថ្ម​ភក់ រាង​​ជា​​រោង​វែង​​សន្ធឹង​ជើង​ត្បូង ។
  20. ក្រុម​ប្រាសាទ​សួរ​ព្រ័ត្រ ៖ ប្រាសាទ​ថ្ម​បាយ​ក្រៀម​ ១២ សន្ធឹង​ជើង​ត្បូង​ទល់​មុខ​លាន​ជល់​ដំរី ។
  21. * លាន​ជល់​ដំរី ៖ លាន​វែង​ សន្ធឹង​ជើង​ត្បូង សម្រាប់​ប្រើ​ប្រាស់​ជា​វេទិកា ។
  22. * លាន​ស្ដេច​គម្លង់ ៖ លាន​ នៅ​ទិស​ខាង​ជើង​ លាន​ជល់​ដំរី ដែល​មាន​ផ្លូវ​ដើរ​​ដូច​ឧម្មង្គ
  23. ប្រាសាទ​មង្គលាថ៌ ៖ ប្រាសាទ​​​ថ្ម​ភក់ ១ សង់​លើ​ខឿន​រាង​សាជី, ជា​ប្រាសាទ​ចុង​ក្រោយ​នៃ​សម័យ​អង្គរ ។
  24. ប្រាសាទ​តុប​ខាង​លិច ៖ ប្រាសាទ​ថ្ម​ភក់ ៣ សង់​លើ​ខឿន​តែ​មួយ កំពុង​ទទួល​ការ​ជួស​ជុល​ស្ដារ ។
  25. ប្រាសាទ​ជ្រុង​ទាំង ៤ ៖ ប្រាសាទ​ថ្ម​ភក់ ៤ នៅ​គ្រប់​ជ្រុង​ទាំង​បួន​នៃ​កំពែង​​ អង្គរ​ធំ ក្នុង​រចនាបថ ​បាយ័ន ។
  26. * ប្រាសាទ​ធម្មនន្ត ៖ ប្រាសាទ​​​​ថ្ម​ភក់​សង់​រាប​លើ​ដី រចនាបថ​ អង្គរវត្ត ។
  27. * ប្រាសាទ​ចៅ​សាយ​ទេវតា ៖ ប្រាសាទ​​​​ថ្ម​ភក់​សង់​រាប​លើ​ដី រចនាបថ​ អង្គរវត្ត ។
  28. ស្ពាន​ថ្ម ៖ ស្ពាន​ថ្ម​មួយ​ដែល​សាង​សង់​សម្រាប់​ឆ្លង​ស្ទឹង​សៀមរាប ប្រើប្រាស់​លែង​បាន​​នៅ​ពេល​បច្ចុប្បន្ន ។
  29. * ប្រាសាទ​តាកែវ ៖ ប្រាសាទ​រាជ សង់​ពី​ថ្ម​ភក់​លើ​ខឿន​ ៥ ជាន់ មាន​ប្រាង្គ​កំពូល ៥ ក្នុង​រចនាបថ ឃ្លាំង ។
  30. ប្រាសាទ​នៅ​ខាង​លិច​ប្រាសាទ​តាកែវ ៖ អាស្រម​បែប​ពុទ្ធ​សាសនា (រចនាបថ​ បាយ័ន) ដែល​ជា​ធម្មតា​ធ្វើ​ជាប់​នឹង អរោគ្យ​សាលា (មន្ទីរពេទ្យ) ដែល​ធ្វើ​ពី​ឈើ ។
  31. កំពង់​ទឹក​នៅ​ជ្រុង​ខាង​លិច​បារាយណ៍​ខាង​កើត ៖ នៅ​ទិស​ខាង​កើត​ ប្រាសាទ​តាកែវ ៥០០ ម៉ែត្រ មាន​កំពង់ទឹក​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម ។
  32. ប្រាសាទ​តា​នៃ ៖ ប្រាសាទ​ថ្ម​ភក់ បាក់បែក​ច្រើន​ ក្នុង​រចនាបថ បាយ័ន ។
  33. ប្រាសាទ ៣៨៤ ៖ ប្រាសាទ​ថ្ម​ភក់ ១ គ្មាន​ក្បាច់​ចម្លាក់ ។
  34. * ប្រាសាទ​តា​ព្រហ្ម ៖ ប្រាសាទ​ថ្ម​ភក់​ធំ​​ មាន​កំពែង​ព័ទ្ធ​ជុំវិញ ជា​ទី​ក្រុង​រណប​ មាន​ឈ្មោះ​ដើម​ថា រាជ​វិហារ ក្នុង​រចនាបថ បាយ័ន ។

B. ក្រុម​វង់​ធំ ៖

  1. * ប្រាសាទ​ក្រវាន់ ៖ ប្រាសាទ​ ៥ ធ្វើ​អំពី​ឥដ្ឋ សង់​លើ​ខឿន​ឥដ្ឋ ក្នុង​រចនា​បថ​ បាខែង ។
  2. ប្រាសាទ​បាត​ជុំ ៖ ប្រាសាទ ៣ ធ្វើ​អំពី​ឥដ្ឋ សង់​លើ​ខឿន​ថ្ម​បាយ​ក្រៀម ក្នុង​រចនាបថ​ ប្រែរូប ។ បច្ចុប្បន្ន​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជួល​ជុល ។
  3. * ប្រាសាទ​បន្ទាយ​ក្ដី ៖ ប្រាសាទ​ថ្ម​ភក់​​ធំ មាន ៩ ប្រាង្គ ក្នុង​រចនាបថ​ បាយ័ន ។
  4. * ប្រាសាទ​​កុដិស្វរៈ ៖ ប្រាសាទ​ឥដ្ឋ ៣ សង់​លើ​ខឿន​ផ្សេង​ៗ គ្នា ក្នុង​រចនា​បថ ព្រះ​គោ និង​ប្រែរូប ។
  5. * ប្រាសាទ​ប្រែរូប ៖ ប្រាសាទ​ឥដ្ឋ​ ៥ សង់​លើ​ខឿន ៣ ជាន់ ជា​ប្រាសាទ​រាជ្យ ក្នុង​រចនាបថ ប្រែរូប ។
  6. ប្រាសាទ​លាក់​នាង ៖ ប្រាសាទ​ឥដ្ឋ ក្នុង​រចនាបថ​ ប្រែរូប ។
  7. * ប្រាសាទ​មេ​បុណ្យ​ខាង​កើត ៖ ប្រាសាទ​ឥដ្ឋ​ ៥ សង់​លើ​ខឿន ២ ជាន់ ក្នុង​រចនាបថ ប្រែរូប ។
  8. ប្រាសាទ​តា​សោម ៖ ប្រាសាទ ក្នុង​រចនាបថ បាយ័ន ។
  9. ប្រាសាទ​ក្រោល​គោ ៖ ប្រាសាទ ក្នុង​រចនាបថ បាយ័ន ។
  10. * ប្រាសាទ​នាគព័ន្ធ ៖ ប្រាសាទ ក្នុង​រចនាបថ បាយ័ន ប្រើប្រាស់​ជា​ មេ​បុណ្យ និង​ជា​អរោគ្យ​សាលា ។
  11. ប្រាសាទ​ប្រិយ៍​ឯ​ត្បូង ៖ ប្រាសាទ ក្នុង​រចនាបថ បាយ័ន ។
  12. ប្រាសាទ​បន្ទាយ​ប្រិយ៍ ៖ ប្រាសាទ​ធំ បាក់​បែក ក្នុង​រចនាបថ បាយ័ន ។
  13. * ប្រាសាទ​ព្រះ​ខ័ន ៖ ប្រាសាទ​ថ្ម​ភក់​ធំ​​ មាន​កំពែង​ព័ទ្ធ​ជុំវិញ ជា​ទី​ក្រុង​រណប មាន​ឈ្មោះ​ដើម​ថា រាជ​ជយ​ស្រី ក្នុង​រចនាបថ បាយ័ន ។
  14. ក្រោល​ដំរី ៖ សំណង់​របង​ថ្ម​បាយ​ក្រៀម​រាង​ពង​ក្រពើ មាន​ច្រក​ចូល​ពី​ទិស​ខាង​ជើង និង​ខាងត្បូង ប្រហែល​ប្រើប្រាស់​ជា​កន្លែង​ផ្សាំង​ដំរី ។

C. ក្រុម​ផ្សេង ៗ ៖

ខាង​កើត​អង្គរ
  1. * ប្រាសាទ​ព្រះឥន្ទ​កោសីយ៍ ៖ ប្រាសាទ​ឥដ្ឋ ២ សង់​លើ​ខឿន​ឥដ្ឋ​តែ​មួយ ក្នុង​រចនាបថ បាខែង ។
  2. * ប្រាសាទ​បន្ទាយ​សំរែ ៖ ប្រាសាទ​ធំ ក្នុង​រចនាបថ ​អង្គរ ។
  3. ប្រាសាទ​ទ ៖ ប្រាសាទ​ថ្ម​បាយ​ក្រៀម​ គ្មាន​ចម្លាក់ ។
  4. * ប្រាសាទ​ភ្នំ​បូក ៖ ប្រាសាទ​ថ្ម​ភក់ ៣ សង់​លើ​ខឿន​ថ្ម​ភក់ នៅ​លើ​កំពូល​ភ្នំ ក្នុង​រចនាបថ បាខែង ។
  5. ប្រាសាទ​តុប ៖ ប្រាសាទ​ឥដ្ឋ​បាក់​បែក មាន​ដើម​ឈើ​ដុះ​ពីលើ ។
  6. ប្រាសាទ​លាក់​នាង ៖ ប្រាសាទ​ឥដ្ឋ ៣ បាក់​បែក​អស់​ ២ សង់​លើ​ទូល​មួយ ។
  7. * ប្រាសាទ​ចៅ​ស្រី​វិបុល​កេរ្តិ៍ ៖ ប្រាសាទ​ថ្ម​ភក់​​បាក់​បែក​ខ្លាំង​ សង់​លើ​កំពូល​ភ្នំ​តូច​មួយ ក្នុង​រចនាបថ អង្គរ ។ នៅ​ជើង​ភ្នំ​មាន​រោង​ថ្ម​ភក់​វែង ១ មាន​ដំបូល​ ៣ ខ្នង និង​មាន​កំផែង និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ភ្នំ​នេះ ។
ខាង​លិច​អង្គរ
  1. * ប្រាសាទ​អកយំ ៖ ប្រាសាទ​បុរេ​អង្គរ កប់​បាត់​ផ្នែក​ខ្លះ​ក្រោម​ជើង​ខាង​ត្បូង បារាយណ៍​ទឹក​ថ្លា ។
  2. ប្រាសាទ​គោក​ប៉ា​ទ្រី ៖ ប្រាសាទ​ឥដ្ឋ​ សល់​តែ​គ្រឹះ ។
  3. ប្រាសាទ​គោក​ចក ៖ ប្រាសាទ​ឥដ្ឋ ២ បាក់​បែក​ល្មម ។
ខាង​ជើង​អង្គរ
  1. ប្រាសាទ​ព្រៃ​ប្រាសាទ ៖ ប្រាសាទ​ថ្ម​ភក់ សង់​រាប​ដី ក្នុង​រចនាបថ​ បាយ័ន ។
  2. * ប្រាសាទ​បន្ទាយ​ធំ ៖ ប្រាសាទ​ថ្ម​ភក់ ៣ សង់​រាប​ដី ក្នុង​រចនាបថ​ បាយ័ន ។
ខាង​ត្បូង​អង្គរ
  1. វត្ត​អ​ធ្វារ ៖ ប្រាសាទ​ថ្ម​ភក់ សង់​រាប​ដី មាន​បណ្ណាល័យ ៤ ជុំវិញ ក្នុង​រចនាបថ​ អង្គរ ។
  2. * ប្រាសាទ​ភ្នំ​ក្រោម ៖ ប្រាសាទ​ថ្ម​ភក់ ៣ សង់​លើ​ខឿន​តែ​មួយ លើ​កំពូល​ភ្នំ ក្នុង​រចនាបថ បាខែង ។
តំបន់​រលួស
  1. * ប្រាសាទ​រណប​ជុំ​វិញ​ប្រាសាទ​បាគង ៖ ប្រាសាទ​ទោល ធ្វើ​ពី​ឥដ្ឋ នៅ​ជុំវិញ​បរិវេណ​ខាង​ក្រៅ ប្រាសាទបាគង នៅ​សេសសល់​ប្រមាណ ៣ និង​​មួយ​ចំនួន​ទៀត​សល់​តែ​គ្រឹះ ។
  2. * ប្រាសាទ​ព្រៃ​មន្ទីរ ៖ ប្រាសាទ​ឥដ្ឋ​ ៣ សង់​លើ​ខឿន​តែ ១ ក្នុង​រចនាបថ ព្រះ​គោ ។
  3. * ប្រាសាទ​ត្រពាំង​ផុង ៖ ប្រាសាទ​ឥដ្ឋ​ សង់​រាប​លើ​ដី ។
  4. ប្រាសាទ​​ត្រពាំង​ទទឹង​ថ្ងៃ ៖ ក្រុម​ប្រាសាទ​ច្រើន បច្ចុប្បន្ន​សល់​តែ​ស៊ុម​ទ្វា​ថ្ម​ភក់​ជាច្រើន ។
  5. ប្រាសាទ​គោក​ស្វាយ​ព្រាហ្មណ៍ ៖ ប្រាសាទ​បាក់​បែក​សល់​តែ​ស៊ុម​ទ្វា​ថ្ម​ភក់ ។
  6. ប្រាសាទ​ស្រងែ ៖ ប្រាសាទ​ឥដ្ឋ​ ៣ សង់​រាប​លើ​ដី ក្នុង​រចនាបថ ព្រះ​គោ ។
  7. ប្រាសាទ​អូរ​ក្អែក ៖ ប្រាសាទ​ឥដ្ឋ​ សង់​រាប​លើ​ដី ក្នុង​រចនាបថ ព្រះ​គោ ។
  8. ប្រាសាទ​ព្រៃ​ប្រាសាទ ៖ ប្រាសាទ​ឥដ្ឋ ៣ សង់​លើ​ខឿន​តែ​មួយ បាក់​បែក​ជា​ខ្លាំង ។
  9. គោក​ដូង ៖ ទួល​គ្រឹះ​ប្រាសាទ​បាត់​រូប សល់​តែ​បំណែក​ឥដ្ឋ ។
ផ្លូវ​បុរាណ​​តំបន់​បេង​មាលា
  1. ប្រាសាទ​ត្រពាំង​ខ្នារ ៖ ប្រាសាទ​ឥដ្ឋ​ បាក់​បែក​ខ្លាំង ។
  2. ស្ពាន​ថ្ម​​បុរាណ​ ៖ ស្ពាន​បុរាណ​មួយ​ចំនួន​តាម​ផ្លូវ​បុរាណ​ពី​អង្គរ កាត់​ទៅ បេង​មាលា កាត់​ទៅ​ ប្រាសាទ​ព្រះ​ធាតុ​ខ្វាវ ចុង​ក្រោយ​ដល់ ប្រាសាទ​បាកាន ។
តំបន់​ភ្នំ​គូលែន
  1. * ប្រាសាទ​បន្ទាយ​ស្រី ៖ ប្រាសាទ​ថ្ម​ភក់​ផ្កា​ឈូក ដែល​មាន​ក្បាច់​ចម្លាក់​ល្អ​ស្អាត​បំផុត ។
  2. ប្រាសាទ​ក្រោល​រមាស ៖ ប្រាសាទ​ថ្ម​បាយ​ក្រៀម​បាក់​បែក នៅ​ជាប់​មាត់​ទឹក​ជ្រោះ​ លើ​ភ្នំ​គូលែន ។
  3. * ក្បាល​ស្ពាន ៖ តំបន់​ទឹក​ធ្លាក់ មាន​ចម្លាក់​ជាច្រើន​នៅ​បាត់ស្ទឹង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , , . Bookmark the permalink.

13 Responses to បួន​ខែ​​នៅ​ អង្គរ

  1. chantchhaya និយាយថា៖

    អត្ថបទនេះជាឯកសារដ៏ល្អ សម្រាប់និស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណៈជនដែលមានចំណាប់អារម្មណ៍។ អរគុណ ដែលបានចែករំលែក!

    • តា ម៉ាប់ និយាយថា៖

      អរគុណ ។ នេះ​ជា​បញ្ជី​ប្រាសាទ​ដែល​ខ្ញុំ​បាន​ទៅ​ដល់​នៅ​ខែត្រ​សៀមរាប នៅ​មាន​ខែត្រ​មួយ​ចំនួន​ទៀត​ដែល​មិនទាន់​បាន​សរសេរ​បញ្ចូល ។

  2. សុភ័ក្ត្រ និយាយថា៖

    ហី​ង៉ៃ​ណា​មក​អំពេញ​វិញ​?

  3. វឌ្ឍនៈខ្មែរ និយាយថា៖

    ឯណារូប បង? រាល់ដងជាជាងថត ឡូវក្លាយជាអ្នកស្រាវជ្រាវវិញហើយហ្អេ?😀

  4. Pingback: រូប​ភាព​ពី​ អង្គរ (១) | តាម៉ាប់ យាយម៉ាប់

  5. សូរីតា និយាយថា៖

    អាចក្លាយជាមគ្គុទេសចរណ៍បានហើយ!

    • តា ម៉ាប់ និយាយថា៖

      និយាយអួតបន្តិចចុះ សមត្ថភាពខ្ញុំអាចធ្វើ មគ្គុទ្ទេសក៍ បាន​តែគ្រាន់តែឥតលីសង់ ។ ជាញឺកញយ​ ខ្ញុំបាននាំមិត្តភក្តិបរទេស​​​ទៅតាមប្រាសាទនានា ដោយ​មិន​យក​កម្រៃ ។

  6. Pouchea និយាយថា៖

    អៃយ៉ា តាមដល់ផ្ទះ​ទើបដឹង​ថាឆ្នើមមែន !! ការពឹតគឺ​ស្គាល់​ច្រើនជាងម្ចាស់ស្រុកទៅទៀត

    • តា ម៉ាប់ និយាយថា៖

      ស្មានថានរណាគេ លោកគ្រូសោះ ដាក់ឈ្មោះ ពូជា ខ្ញុំខំតែឆ្ងល់ ។ នេះ​បាន​ដោយ​សារ​មាន​ឯកសារ​ធំទេ លោកគ្រូ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s