រូប​ថត​ពី​ អង្គរ (១)


ក្រោយ​ពី​ផ្សាយ​អត្ថបទ បួន​ខែ​នៅ​ អង្គរ ខ្ញុំ​គិត​ថា​ គួរ​តែ​មាន​រូប​ប្រាសាទ​មួយ​ចំនួន​មក​ដាក់​ផ្សាយ​នៅ​ទី​នេះ​ទៀត ។ ក្នុង​ប្រកាស​បន្ត​បន្ទាប់​ ខ្ញុំ​នឹង​ដាក់​បង្ហាញ​ពី​រូប​ថត​ ប្រាសាទ​មួយ​ចំនួន ដែល​ខ្សត់​ភ្ញៀវ​ទេសចរណ៍ និង​ដែល​ភ្ញៀវ​ទេសចរណ៍​មិន​ស្គាល់​ ឬ​មិន​ចាប់​អារម្មណ៍​តែ​ម្ដង ។ ក្នុង​ប្រកាស​នេះ គឺ ប្រាសាទ​ចំនួន ៦ ដែល​នៅ​​ជុំវិញ ​ភ្នំ​បាខែង ។

១. ប្រាសាទ​តា​ព្រហ្ម​កិល ៖ ប្រាសាទ​ថ្ម​ភក់​បាក់​បែក​អស់​មួយ​ចំហៀង, នៅ​ទិស​ខាង​លិច​ប្រាសាទ​អង្គរ, ប្រើប្រាស់​ជា​អាស្រម​នៅ​ប្រប​នឹង​ អរោគ្យ​សាលា (សង់​ពី​ឈើ – បាត់​បង់​រូប) ស្ថិត​ក្នុង​រចនាបថ បាយ័ន ។

ព្រះពុទ្ធ​ទាំង ៥ អង្គ (ចម្លាក់​នៅ​ប្រាសាទ​តាព្រហ្មកិល)

២. ប្រាសាទ​រោង​ល្មុង ៖ ប្រាសាទ​ឥដ្ឋ​ឥត​ដំបូល, នៅ​ទិស​ខាង​កើត​ភ្នំ​បាខែង, មាន​ផ្ដែរ​រូប​ព្រះ​ឥន្ទ​គង់​លើ​​ឰរាវ័ណ ស្ថិត​ក្នុង​រចនាបថ បាខែង ។

ប្រាសាទ​រោង​ល្មុង

៣. ប្រាសាទ​ថ្ម​បាយ​ក្អែក ៖ ប្រាសាទ​ឥដ្ឋ​បាក់​បែក ,នៅ​ទិស​ខាង​ជើង​ប្រាសាទ​បក្សី​ចាំ​ក្រុង, ​សល់​ស៊ុម​ទ្វារ​មាន​ផ្ដែរ​រូប​គ្រុឌ​ចាប់​នាគ​ ស្ថិត​ក្នុង​រចនាបថ បាខែង ។

ប្រាសាទ​ថ្ម​បាយ​ក្អែក

៤​. ប្រាសាទ​បី ៖ ប្រាសាទ​ឥដ្ឋ​ ៣, នៅ​ទិស​ខាង​ជើង​ប្រាសាទ​បក្សី​ចាំ​ក្រុង, សង់​លើ​ខឿន​ថ្ម​បាយ​ក្រៀម​តែ​មួយ មាន​ផ្ដែរ​រូប​ព្រះ​ឥន្ទ​គង់​លើ​​ឰរាវ័ណ​នៅ​ប្រាង្គ​កណ្ដាល និង​ប្រាង្គ​ខាង​ត្បូង ស្ថិត​ក្នុង​រចនាបថ បាខែង ។

ប្រាសាទ​បី

៥. ប្រាសាទ​សក់​ក្រអូប ៖ ប្រាសាទ​ឥដ្ឋ​បាក់​បែក នៅ​អប​ទិស​ខាង​ជើង​ភ្នំ​បាខែង ស្ថិត​ក្នុង​រចនាបថ បាខែង ។

ប្រាសាទ​សក់​ក្រអូប

បន្ថែម ៖ គ្រឹះ​ប្រាសាទ​ឥដ្ឋ នៅ​ទិស​ខាង​ជើង​ប្រាសាទ​បក្សី​ចាំ​ក្រុង ស្ថិត​ក្នុង​រចនាបថ បាខែង ។

គ្រឹះ​ប្រាសាទ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s