រូបថត​ពី អង្គរ (២) ៖ ប្រាសាទ​ជ្រុង


ត​ពី​ប្រកាស​មុន ប្រកាស​នេះ ខ្ញុំ​នឹង​​និយាយ​អំពី​ ប្រាសាទ​ជ្រុង ដែល​មាន​ចំនួន ៤ ស្ថិត​នៅ​តាម​ជ្រុង​កែង​​និមួយៗ នៃ​កំពែង​អង្គរធំ ។ ប្រាសាទ​ជ្រុង ទាំង ៤ រាង​ជា​កាកបាទ ធ្វើ​អំពី​ថ្ម​ភក់ ស្ថិត​ក្នុង​រចនាបថ​បាយ័ន និង បែរ​មុខ​ទៅ​ខាង​កើត ហើយ​នៅ​ទិស​ខាង​កើត​​ប្រាសាទ មាន​រោង​ថ្ម​ភក់​សម្រាប់​តម្កល់​សិលាចារឹក ។ សិលាចារឹក​ទាំង​នោះ​ហើយ​ដែល​ផ្ដល់​ជា​ព័ត៌មាន​យ៉ាង​សំខាន់​អំពី ព្រះ​រាជ​ជីវប្រវត្តិ ព្រះបាទ​ជយវម៌្ម​​ទី ៧ និង​ការ​កសាង​ទីក្រុង​អង្គរធំ​នេះ​ឡើង ។

១. ប្រាសាទ​ជ្រុង ទិស​ឦសាន ៖ មិន​មាន​សិលាចារឹក (ប្រហែលជា​បាត់) ។

២. ប្រាសាទ​ជ្រុង ទិស​អាគ្នេយ៍ ៖ មិន​មាន​សិលាចារឹក (ប្រហែលជា​បាត់) ។

៣. ប្រាសាទ​ជ្រុង​ ទិស​និរតី ៖ ប្រាសាទ​នេះ​មាន​សិលាចារឹក K. 288 ។ នៅ​ជ្រុង​និរតី​នេះ​ផង​ដែរ ក៏​មាន​រន្ធ​ត្រដេវ ៥ (រន្ធ​បង្ហូរ​ទឹក) ដែល​ភ្ជាប់​​បឹង​ធំ ទៅ​នឹង​កសិណ​ទឹក​ខាង​ក្រៅ (ទន្លេ​អុំ) ។

៤. ប្រាសាទ​ជ្រុង ទិស​ពាយ័ព្យ ៖ ប្រាសាទ​នេះ​មាន​សិលាចារឹក K. 287 ។

បន្ថែម ៖ រន្ធ​ត្រដេវ និង​បឹង​ធំ (គួរ​ឲ្យ​សោក​ស្ដាយ​ រូប​ថត​ដែល​ខ្ញុំ​ថត​ផ្ទាល់​​បាន​បាត់​បង់ ដូច្នេះ​រូប​ថត​ខាង​ក្រោម​នេះ​យក​មក​ពី CISARK) ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , . Bookmark the permalink.

3 Responses to រូបថត​ពី អង្គរ (២) ៖ ប្រាសាទ​ជ្រុង

  1. chantchhaya និយាយថា៖

    មិនដែលធ្លាប់ឮទេ! ល្អខ្លាំងណាស់។ សូមអរគុណនូវការចែករំលែក។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s