​រូប​ថត​ពី​អង្គរ (៤) ៖ ប្រាសាទ​​នៅ​ជុំវិញ​ វាលរាជតដាក


ត​ពី​ប្រកាស​មុន ប្រកាស​នេះ ខ្ញុំ​នឹង​​និយាយ​អំពី​ ប្រាសាទ​ដែល​នៅ​ជុំវិញ​ វាលរាជតដាក ។ ប្រាសាទ​ទាំង​នោះ​រួម​មាន ៖ ប្រាសាទ​តាសោម, ប្រាសាទ​ក្រោល​គោ, ប្រាសាទ​ប្រី​ឯ​ត្បូង, ប្រាសាទ​បន្ទាយ​ប្រី និង ប្រាសាទ​ព្រះ​ខ័ន ។ ប្រកាស​នេះ​ សូម​និយាយ​អំពី​ប្រាសាទ​តែ ២ ខាង​ដើម​ទេ ឯ ២ បន្ទាប់​នឹង​និយាយ​នៅ​ប្រកាស​បន្ទាប់ ដោយ​ឡែក​ ប្រាសាទ​ព្រះ​ខ័ន​ ជា​ប្រាសាទ​ធំ (ទីក្រុង​រណប) នឹង​លើក​យក​មក​និយាយ​លម្អិត​នៅ​ប្រកាស​ក្រោយ​ៗ ទៀត ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ​ព្រះ​បាទ​ជយវម៌្មទី ៧ ក្នុង​រចនាបថ​បាយ័ន ។

១. ប្រាសាទ​តាសោម ៖ ប្រាសាទ​ថ្ម​ភក់​ស្ថិត​នៅ​ជ្រុង​​ឦសាន​ វាលរាជតដាក ។ ប្រាសាទ​នេះ​​​មាន​ប្រាង្គ​ធំ​​មួយ មាន​ទ្វារ​ចូល និង​យ៉​ពី​គ្រប់​បួន​ទិស និង​មាន​បណ្ណាល័យ​នៅ​ជ្រុង​ឦសាន និង​អាគ្នេយ៍ ព័ទ្ធ​ដោយ​កំពែង​ ៣ ជាន់ (រាប់​ពី​ក្នុង​មក​ក្រៅ) ។ កំពែង​ទី​ ១ (ទំហំ 20 ម៉. x 30 ម៉.) ជា​ថែវ​​ថ្ម​ភក់​​ព័ទ្ធ​ជុំវិញ បន្ទាប់​មក​កំពែង​​ថ្ម​បាយ​ក្រៀម មាន​ទ្វារ​ចូល​ពី​ទិស​ខាង​កើត​ និង​ខាង​លិច និង​ចុង​ក្រោយ​កំពែង​ថ្ម​បាយ​ក្រៀម​ដែរ មាន​គោបុរៈ​​ (ខ្លោងទ្វារ​ធំ) ចូល​ពី​ទិស​ខាង​កើត​ និង​ខាង​លិច (រូប​ខាង​ក្រោម) ។ ប្រាសាទ​នេះ​មាន​សិលាចារឹក​លេខ K. 460, K. 665, K. 1025 និង K. 1026 ។

២. ប្រាសាទ​ក្រោល​គោ ៖ ប្រាសាទ​ថ្ម​ភក់​​មាន​យ៉​ បែរ​មុខ​ទៅ​ទិស​ខាង​កើត ព័ទ្ធ​ដោយ​កំពែង​ថ្ម​បាយ​ក្រៀម​ពីរ​ជាន់ និង​មាន​បណ្ណាល័យ​មួយ​នៅ​ជ្រុង​អាគ្នេយ៍ ។ រូប​នៅ​លើ​ហោជាង​ទី ១ និង​ទី ២ គឺ ព្រះ​ពោធិសត្វ​ អវ​លោកេស្វរៈ ចំណែក​ឯ​ហោជាង​ទី ៣ គឺ​ ព្រះ​ក្រិស្នា​ទ្រ​ភ្នំ​គោវធ៌ន (រូប​ខាងក្រោម​ជួរ​ទី ២) ។

***

(នៅ​មាន​ត)

អាន​បន្ថែម ៖ ឈូក​ខ្មែរ ៖ ប្រាសាទ​ក្រោល​គោ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , . Bookmark the permalink.

2 Responses to ​រូប​ថត​ពី​អង្គរ (៤) ៖ ប្រាសាទ​​នៅ​ជុំវិញ​ វាលរាជតដាក

  1. Pingback: ​រូប​ថត​ពី​អង្គរ (៥) ៖ ប្រាសាទ​​នៅ​ជុំវិញ​ បារាយណ៍​ខាង​ជើង (តចប់) | តាម៉ាប់ យាយម៉ាប់

  2. Pingback: ​រូប​ថត​ពី​អង្គរ (៥) ៖ ប្រាសាទ​​នៅ​ជុំវិញ​ វាលរាជតដាក (តចប់) | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s