​រូប​ថត​ពី​អង្គរ (៥) ៖ ប្រាសាទ​​នៅ​ជុំវិញ​ វាលរាជតដាក (តចប់)


ត​ពី​ប្រកាស​មុន ប្រកាស​នេះ​ដែល​និយាយ​អំពី ប្រាសាទ​ដែល​នៅ​ជុំវិញ​ វាលរាជតដាកប្រកាស​មុន ​បាន​និយាយ​អំពី ប្រាសាទ​តាសោម និង​ ប្រាសាទ​ក្រោល​គោ ចំណែក​ឯ​ប្រកាស​នេះ​នឹង​និយាយ​អំពី ប្រាសាទ​ប្រី​ ឬ​ប្រី​ឯ​ត្បូង និង​ ប្រាសាទ​បន្ទាយ​ប្រី  ។ គប្បី​បញ្ជាក់​ម្ដង​ទៀត​ថា ប្រាសាទ​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ​ព្រះ​បាទ​ជយវម៌្មទី ៧ ក្នុង​រចនាបថ​បាយ័ន ។

ប្រាសាទ​ពីរ​នេះ​ ស្ថិត​នៅ​ជ្រុង​ពាយ័ព្យ វាលរាជតដាក ។ បើ​ជិះ​ពី​ ប្រាសាទ​ក្រោល​គោ មក​ដល់​ផ្លូវ​បត់​ឆ្វេង​ទៅ​ ច្រក​ចូល​ទិស​ខាង​កើត​ ប្រាសាទ​ព្រះ​ខ័ន សូម​បត់​មក​ស្ដាំ​តាម​ផ្លូវ​ដី​ក្រហម នោះ​នឹង​មក​ដល់​ ប្រាសាទ​ទាំង​ពីរ​នេះ​ ដែល​នៅ​ខាង​ឆ្វេង​ដៃ ។

១. ប្រាសាទ​ប្រី ឬ ប្រាសាទ​ប្រី​ឯ​ត្បូង ៖ ប្រាង្គ​ធំ​រាង​កាក​បាទ មាន​យ៉​​បែរ​មុខ​មក​ទិស​ខាង​កើត និង​ទ្វារ​បញ្ឆោត​នៅ​បី​ទិស​ផ្សេង​ទៀត ។ នៅ​ជ្រុង​អាគ្នេយ៍​មាន​បណ្ណាល័យ​មួយ​ បែរ​មុខ​ទៅ​ទិស​ខាង​លិច ។ ប្រាសាទ​នេះ​មាន​កំពែង​តែ ១ ជាន់​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម និង​មាន​ គោបុរៈ ធ្វើ​ពី​ថ្ម​ភក់​ និង​ថ្ម​បាយ​ក្រៀម​នៅ​ទិស​ខាង​កើត ។ ត​ទៅ​ប្រហែល ១៥០ ម៉. ខាង​ជើង យើង​ទៅ​ដល់ ​ប្រាសាទ​បន្ទាយ​ប្រី ។

២. ប្រាសាទ​បន្ទាយ​ប្រី ៖ ប្រាង្គ​ធំ​ធ្វើ​ពី​ថ្ម​ភក់ មាន​យ៉​ពី​គ្រប់​បួន​ទិស ។ កំពែង​ទី ១ ធ្វើ​ពី​ថ្ម​ភក់ រាង​ជា​​ថែវ​ព័ទ្ធ​ជុំវិញ​ មាន​ច្រក​ចូល​ពី​គ្រប់​បួន​ទិស ។ កំពែង​ទី ២ ធ្វើ​ពី​ថ្ម​បាយ​ក្រៀម មាន​ គោបុរៈ នៅ​ទិស​ខាង​កើត​ និង​ខាង​លិច ។ មាន​កសិណ​ទឹក​ព័ទ្ធ​ពី​ក្រៅ​កំពែង​ទី ២ ។ ប្រាសាទ​នេះ​មាន​សិលាចារឹក K. 526 ។

***

អាន​បន្ថែម ៖ ឈូកខ្មែរ ៖ ប្រាសាទ​ប្រីយ៍

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , . Bookmark the permalink.

11 Responses to ​រូប​ថត​ពី​អង្គរ (៥) ៖ ប្រាសាទ​​នៅ​ជុំវិញ​ វាលរាជតដាក (តចប់)

  1. -NaDiaNote- និយាយថា៖

    គួរតែរៀនខាងផ្នែកបុរាណវត្ថុវិទ្យាទើបត្រូវបើចូលចិត្ត​ធ្វើបែបនេះនោះ

  2. -NaDiaNote- និយាយថា៖

    មាន​ប្រាសាទច្រើន តែគ្មានអ្នកមើលថែ ហើយ​បញ្ជីឈ្មោះ​ប្រាសាទនឹងមានតែឈ្មោះ ទីតាំង តែរក​ផេះប្រាសាទមិនឃើញ

  3. -NaDiaNote- និយាយថា៖

    មាន​ប្រាសាទច្រើន តែគ្មានអ្នកមើលថែ ហើយ​បញ្ជីឈ្មោះ​ប្រាសាទនឹងមានតែឈ្មោះ ទីតាំង តែរក​ផេះប្រាសាទមិនឃើញ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s