កំពត និងកែប


ទៅ​លេង កំពត និង​កែប​ គឺ​ថា​ទៅ​មិន​ដាច់​ឆ្នាំ​ឡើយ តាំង​ពី ២០១២ មក ជា​សរុប ៣ ដង​ហើយ (អាដែលៗ) ។ លើក​ណា​ក៏​ជិះ​ម៉ូតូ​ដែល😯 ហាហាហា មកពី​ឥត​លុយ​ទិញ​ឡាន​ជិះ​សោះ ។

កាល​ពី​លើក​ទី​មួយ​នោះ ទៅ​ពេល​ឆ្លង​ឆ្នាំ ២០១១ ចូល​ ២០១២​ ហើយ​ក៏​បាន​សរសេរ​ប្រកាស​រួច​ហើយ​ដែរ (ខ្ញុំ​ទៅ​​ខ្ពង់រាប​បូកគោ) ។ ដល់​ពេល​លើក​ទី ២ សណ្ឋាន​ដូច​គ្នា គឺ​ពេល​ឆ្លង​ឆ្នាំ ២០១២ ចូល​ ២០១៣ ។ លើក​ទី ២ នេះ​មិន​ទាន់​បាន​សរសេរ​សោះ ភ្លេច​ឲ្យ​ឈឹង​ដូច​គេ​លុប នឹង​យក​មក​រ៉ាយរ៉ាប់​ត្រួសៗ នៅ​ទី​នេះ ។ ចំណែក​ឯ​លើក​ទី ៣ នេះ ទើប​មក​វិញ​ហុយ​ កាល​ពី​ថ្ងៃ ១២ នេះ​ឯង ។

នេះ​រូប​ថត​កាល​ជើង​ទី​ ១ ដែល​និយាយ​តាំង​ពី​យូរ​មក​ហើយ​ ថា​នឹង​ផ្សាយ😀

រៀប​រាប់​ជើង​ទី ២ បន្តិច កាល​នោះ​​គ្នា ៤ នាក់ ម៉ូតូ ២, ចេញ​ដំណើរ​តាំង​ពី​ម៉ោង ៥ ព្រឹក​​ តែ​ទម្រាំ​ឡើង​ដល់​​ខាង​លើ ម៉ោង ១១ ឯណោះ ព្រោះ​រវល់​ឆៀង​​ចូល​ អតីត​រោងចក្រ​ស៊ីម៉ង់​ចក្រី​ទីង ។ ចុះ​មក​ដល់​ក្រោម​វិញ​ម៉ោង ៣ ក៏​បន្ត​ឆ្ពោះ​ទៅ កែប ។ រវល់​តែ​ជក់​មើល​ថ្ងៃ​លិច ម៉ោង ៦ ល្ងាច​ មេឃ​ចាប់​ងងឹត​ទើប​ចេញ​ពី​ កែប​ មក​វិញ ។ ចៃដន្យ​អាក្រក់​អី ម៉ូតូ​មិត្តភ័ក្ដិ​បែក​កង់​នៅ​ម្ដុំ​ ឃុំ​កន្ថោរ ទម្រាំ​មក​ដល់​ ភ្នំពេញ វិញ​ ម៉ោង ១១ យប់ ហ៊ឹម សំណាង​ហើយ​ជិះ​តាម​ផ្លូវ​មិន​អស់​សាំង ។

ឯ​ជើង​ទី ៣ នេះ​វិញ គ្នា ៥ នាក់ ម៉ូតូ ៥, ចេញ​ដំណើរ​ម៉ោង ៦ ព្រឹក ឡើង​ទៅ​ដល់​លើ​ ម៉ោង ១១ ដដែល ព្រោះ​រវល់​ឆៀង​ចូល ទំនប់ម្លិច ។ លុះ​ម៉ោង ៤ ក៏​ចុះ​មក​ដល់​ក្រោម​វិញ​ ឯ​គ្នា​ពីរ​នាក់​ក៏​ស្ទុយ​មក​ ភ្នំពេញ​ ភ្លាម​តែ​ម្ដង ចំណែក​ឯខ្ញុំ និង​ពីរ​នាក់​ទៀត នៅ​សម្រាក​មួយ​យប់​នៅ​ កំពត ។ ព្រឹក​ឡើង​ ពួក​យើង​ចេញ​ទៅ​ កែប ដោយ​បាន​ចូល​ទៅ ប្រាសាទ​ភ្នំ​ឈ្ងោក​ ផង​ដែរ ។ បាយ​​រួច​​ម៉ោង ១១ ទើប​ចេញពី​ កែប​ មក​វិញ ដោយ​មក​ដល់ ភ្នំពេញ នៅ​ម៉ោង ២ រសៀល ។ គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ថ្ងៃ​ទី ២ មិន​បាន​ចំណាយ​ពេល​នៅ កែប​ ឲ្យ​បាន​យូរ ។

មើល​វីដេអូ ខ្ញុំ​ថត​អំពី​សកម្មភាព​ជិះ​ម៉ូតូ «ជ្រែ» ឡើង​ខ្ពង់រាប​បូកគោ ៖

***

អាន​ផង​ដែរ ៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , , , . Bookmark the permalink.

One Response to កំពត និងកែប

  1. Pingback: រូបថត​ពី កំពត និង​កែប | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s