ប្រាសាទ​ភ្នំ​ឈ្ងោក


ក្រោយ​ពី​សម្រាក​នៅ​ កំពត មួយ​យប់ ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ កែប ។ នៅ​តាម​ផ្លូវ​ទៅ​ កែប យើង​បាន​ឆៀង​ចូល ប្រាសាទ​មួយ ដែល​សង់​នៅ​ក្នុង​ល្អាង​ភ្នំ ឈ្មោះ​ថា ប្រាសាទ​ភ្នំ​ឈ្ងោក ។ ភ្នំ​នេះ​ស្ថិត​នៅ​​ប្រហែល​ជា ៦ គ.ម៉. ពី​ផ្លូវ​ជាតិ​លេខ ៣៣ តាម​ផ្លូវ​ដី​ក្រហម​ដែល​បត់​បែន​ និង​ខូច​ខាត​គួរ​សម ។ ខ្ញុំ​នឹង​រៀប​រាប់​អំពី​ផ្លូវ​ចូល​បន្តិច តែ​បើ​តោង​ចង់​ទស្សនា​ សូម​សាក​សួរ​អ្នក​ស្រុក​ដែល​នៅ​តាម​ផ្លូវ​ទៀត ក្រែង​លោ​វង្វេង ។

យើង​ចាប់​ផ្ដើម​ចេញ​មក​ កំពត មក​ កែប តាម​ផ្លូវ​ជាតិ​លេខ ៣៣, បន្ទាប់​ពី​ឆ្លង​ស្ពាន​​មួយ​ ប្រមាណ​ ២ គ.ម៉. សូម​មើល​ទៅ​ខាង​ឆ្វេង​ដៃ នឹង​ឃើញ​ខ្លោង​ទ្វារ​វត្ត​មួយ នៅអម​នឹង​ខ្លោង​ទ្វារ​វត្ត​ក៏​មាន​ផ្ទាំង​បញ្ជាក់​ពី​វត្តមាន ប្រាសាទ​ភ្នំ​ឈ្ងោក​ នេះ​ដែរ ។ យើង​បន្ត​ដំណើរ​ទៅ​ត្រង់​រហូត​ដល់​វត្ត​មួយ​ បន្ទាប់​មក​បត់​ឆ្វេង​ ជិះ​រហូត​ដល់​ឃើញ​កូន​ប្រឡាយ​តូច​មួយ និង​ភ្នំ​នៅ​ខាង​ស្ដាំ​ដៃ ។ បត់​ស្ដាំ​ស្រប​តាម​ប្រឡាយ​នោះ​មក នឹង​មក​ដល់ ភ្នំ​ឈ្ងោក ។

ប្រាសាទ​បុរេ​អង្គរ​មួយ​នេះ ធ្វើ​អំពី​ឥដ្ឋ មាន​ជញ្ជាំង​ ៣ ទិស (លិច, ជើង, ត្បូង,) ដោយ​ខាង​កើត​ជា​ជញ្ជាំង​ភ្នំ និង​មាន​ទ្វា​ចូល​ពី​ទិស​ខាង​លិច ។ ប្រាសាទ​នេះ ធ្វើ​គ្រប​ពី​លើ​ លិង្គ​ធម្មជាតិ ​មួយ ដោយ​មាន​ការ​កសាង ស្នោទ្រោណិ (ទម្រ​យោនី) បន្ថែម និង​មាន​ រន្ធ​សោមសូត្រ នៅ​ជញ្ជាំង​ខាងជើង ។ ម៉្យាង​ទៀត​ផង​ដែរ ក៏​មាន​វត្តមាន ស្តាឡាក់ទីក ដែល​ស្រក់​ទឹក​មិន​ដាច់​មក​លើ សិវលិង្គ​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​បុរាណ​ស្ថាន​នេះ​កាន់​តែ​សក្ដិសិទ្ធិ ។ បើ​តាម លោក​សាស្ត្រាចារ្យ​បណ្ឌិត. មីសែល ត្រាណេ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ ស.វ.ទី ៦ ក្នុង ​រចនាបថ​ថលាបរិវ័ត (ស្ទឹង​ត្រែង​សព្វ​ថ្ងៃ) ដោយ​សារ​តែ​ក្បាច់​ផ្ដែរ​​ឆ្លាក់​ជា​ ក្បាច់​ភួង​មាលា​រំយោល​ជា​ឆ្នូត ហើយ​នៅ​ចំកណ្ដាល​មាន​រង្វង់​មូល​តែ​មួយ​គត់ (គួរ​បញ្ជាក់​ថា ក្នុង​សៀវភៅ​សិក្សា​នានា មិន​បាន​រាប់​បញ្ចូល​រចនាបថ​នេះ នៅ​ក្នុង​ទម្រង់​សិល្បៈ​ចម្លាក់​ខ្មែរ​ឡើយ) ។

***

អាន​បន្ថែម ៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

2 Responses to ប្រាសាទ​ភ្នំ​ឈ្ងោក

  1. លិង្គ ឬសិវលិង្គតែម្ដងទៅ ចាំបាច់ថែមធម្មជាតិធ្វើអី? សៀវភៅផ្សេងមិនដែលឃើញថែមពាក្យនេះ

    • តា ម៉ាប់ និយាយថា៖

      លិង្គ ឬសិវលិង្គ ដែល​មិនប្រើពាក្យធម្មជាតិ គឺជាស្នាដៃមនុស្សសូន ។ ចំណែកឯលិង្គធម្មជាតិ​ ជាថ្មដែល​ដុះ​ចេញ​ពី​ធម្មជាតិ មាន​រូប​រាង​ប្រហាក់​ប្រហែល​នឹង​លិង្គ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s