អំពែ​ភ្នំ


កាល​ពី​ថ្ងៃ​​អាទិត្យ​ទី ២០ ខែ​មុន ខ្ញុំ​បាន​ទៅ​រមណីយដ្ឋាន​​អំពែ​ភ្នំ​ ម្ដង​ទៀត​បន្ទាប់​ពី​ធ្លាប់​ទៅ​បាន​ម្ដង​កាល​ពី​ជាង​ ១០ ឆ្នាំ​មុន ។ អ្វីៗ ​ហាក់​នៅ​ដដែល ស្ពាន​យោល ស្ទឹង​ព្រែក​ត្នោត ព្រះវិហារ​លើ​កូន​ភ្នំ បាត់​តែ​ដំរី​ខាន​បាន​ជិះ ។ ខ្ញុំ​ក៏​បាន​សាកសួរ​តា​អាចារ្យ​អំពី​រឿង​ដំរី គាត់​បាន​ប្រាប់​ថា ​៖

«ដំរី​នោះ​ គេ​យក​​វា​ទៅ​សួន​សត្វ​ភ្នំ​តា​ម៉ៅ ប្រហែល​ជិត​ ២ ឆ្នាំ​ហើយ តែ​ឥឡូវ​វា​ស្រុត​បាត់​ហើយ ដោយ​សារ​វា​ចុះ​ប្រេង​កាច​ខ្លាំង​ពេក ព្រេច​មិន​រើស​មុខ គេ​ក៏​បាញ់​សម្លាប់​វា​តែ​ម្ដង ។ (*) »

អំពី​ឈ្មោះ អំពែ​ភ្នំ​ នេះ​វិញ ខ្ញុំ​បាន​ឃើញ​សៀវភៅ តាំ​តាំ (ទស្សនាវដ្ដី​សម្រាប់​កុមារ) បាន​ចុះ​ផ្សាយ​​​ក្នុង​ច្បាប់​របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០០៩ ។ ខ្ញុំ​សុំ​ដក​ស្រង់​ដោយ​ត្រួស​ៗ ពី​ប្រវត្តិ​ឈ្មោះ អំពែ​ភ្នំ នេះ ៖

« កាល​ពី​យូរ​មក​ហើយ ​តា​អំ និង​យាយ​ពេញ ជា​ប្ដី​ប្រពន្ធ​ បាន​នាំ​គ្នា​មក​តាំង​លំនៅ​នៅ​ម្ដុំ ​អំពែ​ភ្នំ​ សព្វ​ថ្ងៃនេះ ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ និង​ឃ្វាល​ពពែ ។ ថ្ងៃមួយ មាន​អ្នក​ចេះ​ដឹង​ធម៌​ជ្រៅ​ជ្រះ​ម្នាក់​ឈ្មោះ តា​សូ មក​សុំ​កន្លែង​ពី​តាយាយ ដើម្បី​សំណាក់​ធម៌​នៅ​លើ​កូន​ភ្នំ​ ដែល​ តា​អំ ឃ្វាល​ពពែ​រាល់​ថ្ងៃ ។ ចាប់​ពី​ពេល​នោះ​មក ប្រជាជន​នៅ​ក្បែរ​នោះ​ក៏​នាំ​គ្នា​មក​ថ្វាយ​ចង្ហាន់ ក៏​ដូច​ជា​បញ្ជូន​កូន​ឲ្យ​មក​រៀន​សូត្រ​ពី​ តា​សូ ហើយ​ហៅ​អាស្រម​នោះ​ថា ភ្នំ​តា​អំ​ឃ្វាល​ពពែ ដល់​យូរ​ៗ ទៅ​ក៏​រយាល​ក្លាយ​ជា អំពែ​ភ្នំ ដូច​សព្វ​ថ្ងៃ​នេះ ។ »

ងាក​មក​និយាយ​អំពី​ព្រះ​វិហារ​បច្ចុប្បន្ន​វិញ ខ្ញុំ​ប្រទះ​ឃើញ​មាន​ចេតិយ​ចម្លែក​មួយ​នៅ​ទិស​ខាង​ត្បូង​វិហារ ដោយ​សង់​រូប​ក្រពើ​នៅ​ពី​លើ​ចេតិយ​នោះ​តែ​ម្ដង (ប្រហែល​បញ្ជាក់​ថា​អ្នក​នោះ​ស្លាប់​ដោយ​ក្រពើ​ខាំ ?) រឿង​នេះ​នរណា​ដឹង​សូម​ជួយ​ប្រាប់​ផង ។ ចំណែក​ឯ​ នៅ​ខាង​កើត​វិហារ មាន​ចេតិយ​ចំណាស់​មួយ​ មក​ដល់​ឥឡូវ​ចំណាស់ ១០០ ឆ្នាំ​ត្រឹម​ ប្រហែល​ជា​តម្កល់​អដ្ឋិធាតុ​ ព្រះគ្រូចៅអធិការ​វត្ត ។ អូ៎ ភ្លេច​ប្រាប់​ថា​ ឆ្លង​ស្ពាន​យោល អស់ ៥០០៛ 😀

***

អាន​បន្ថែម ៖

* PhnomPenhDaily ៖ ដំរីស្រុកកាចសាហាវ

  1. PhnomPenhDaily ៖ ទស្សនា​ខេត្ត​កំពង់ស្ពឺ
  2. ខេត្ត​កំពង់ស្ពឺ ៖ រមណីយដ្ឋាន​អំពែភ្នំ
  3. everyday.com ៖ រមណីយដ្ឋាន គីរីរម្យ អំពែភ្នំ ចំបក់ និងភ្នំព្រៃខ្មែរ
  4. កោះ​សន្តិភាព ៖ អំពែ​ភ្នំ​រមណីយដ្ឋាន​វប្ប​ធម៌​ និង​ធម្មជាតិ ​ដែល​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ចូល​ចិត្ត​មក​កម្សាន្ត​
  5. សប្បាយ ៖ អំពែភ្នំ រមណីយដ្ឋាន​ធម្មជាតិ
  6. CEN ៖ រមណីយដ្ឋាន ​អំពែ​ភ្នំ ភ្ញៀវ​មក​កម្សាន្ត​ថយ​ចុះ ដោយសារតែ​គ្មាន​ការ​អភិវឌ្ឍ​ថ្មី​បន្ថែម និង​ស្ពាន​យោលកាន់តែ​ចាស់
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, Exploring Cambodia and tagged , , , , , . Bookmark the permalink.

8 Responses to អំពែ​ភ្នំ

  1. sopheaksrey ថា:

    តាម៉ាប់ ចង់អភិវឌ្ឍន៍ ពី ប្លុក ទៅជា គេហទំព័រ .info ហើយនៅ ? ខ្ញុំមានគម្រោង អភិវឌ្ឍន៍ ឆ្នាំក្រោយ… កុំភ្លេច ឧស្សាហ៍ backup ទុកផង… 😊

    • គ្មានលុយរ៉េ រកអ្នកឧបត្ថម្ឋផឲ្យមួយមក

    • sopheaksrey ថា:

      អាប់ដែត រាល់ថ្ងៃចឹង ហើយមាន ឯកសារសំខាន់ៗច្រើន បើប្តូរជា គេហទំព័រ នឹងបន្ថែម credit … បើនិយាយថា អត់លុយ សូមសាកសួរ ព័ត៌មាន ពីការចំណាយ ទិញ domain និង hosting severe សិនតូវ សឹមឆ្លើយ ម្តងទៀត … មួយខែ ត្រឹមថ្លៃទូរស័ព្ទសោះ មកថា អត់លុយកើត… បើអត់លុយ មែន ចាំខ្ញុំ ជួយរក អ្នកឧបត្ថម្ភ អោយក៏បាន 😆

    • ជួយរកឲ្យឲ្យហើយមកអ៊ីចឹង

  2. VIRIYA LIM ថា:

    តារា WordPress វយ័ក្មេង ដ៏លេចធ្លោ!

  3. VIRIYA LIM ថា:

    ខ្ញុំចង់ update រូបភាព Cover Photo អានៅខាងលើ ហើយរាងទ្រវែងហ្នុងណា៎ តែរកផ្លូវចូលទៅ ម៉ាឆ្នាំហើយ រកមិនឃើញសោះ។ ចង់ដូររូបនុះចង់ តែអត់ចេះដូរ។ បើស្គាល់ផ្លូវចូលទៅកន្លែងហ្នុង ជួយប្រាប់ខ្ញុំហង! អរគុណ!

  4. Pingback: សារមន្ទីរ​នរបុរី | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s