ធ្វើបច្ចុប្បន្នភាព ៖ ប្រាសាទកុដិស្វរៈ


ខ្ញុំ​សរសេរ​ប្រកាស​នេះ​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​​ពី​ប្រកាស​មុន​ដែល​​សរសេរ​ពី​ ប្រាសាទ​កុដិស្វរៈ ដោយ​សារ​ទទួល​​ឃើញ​ឯកសារ​​ថ្មី​មួយ​ ។ ប្រាសាទ​នេះ​តូច​ តែ​មាន​តម្លៃ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ស្ថាបត្យកម្ម​យ៉ាង​ខ្ពស់ ។ ឯ​ឈ្មោះ​ប្រាសាទ​នេះ បើ​យើង​ស្ដាប់​ទៅ គឺ​ប្រាកដជា​គិត​ថា​​ជា​ឈ្មោះ​​ដើម​​​នៃ​ប្រាសាទ​នេះ​ជាក់​ជា​មិន​ខាន តែ​ក៏​មាន​សម្មតិកម្ម​លើក​ឡើង​អំពី ​បញ្ហា​ឈ្មោះ​នៃ​ប្រាសាទ​នេះ​ដែរ ។

20140723-022410-ល្ងាច.jpg

ប្លង់​ប្រាសាទ (EFEO)

លោក​ ស៊ីយ៉ុន សុភារិទ្ធ (1) បាន​លើក​ឡើង​ថា «បើ​សិន​ប្រាសាទ​នេះ​ប្រាកដ​ជា​ឈ្មោះ​ដូច​នេះ​ពី​ដើម​មក​មែន ហើយ​ខ្មែរ​នៅ​តែ​ចងចាំ​ដល់​សព្វ​ថ្ងៃ​មែន ប្រហែលជា​ខ្មែរ​ហៅ​ថា ក្ដី​ឥសូរ ហើយ, ប៉ុន្តែ​ឈ្មោះ​ដើម​បាត់​បង់​ទៅ​ហើយ ។ អ្នក​ស្រុក​នៅ​ទី​នោះ​ ហៅ​ទី​នោះ​ថា គោក​ខ្មោច ត្បិត​​មក​ទល់​ប្រមាណ​ ១០​ ឆ្នាំ​មុន​នេះ  គេ​តែង​យក​ខ្មោច​មក​កប់​នៅ​ទីនេះ ។ »

អ្នក​ប្រាជ្ញ​បារាំង​មួយ​ចំនួន​ដែល​បាន​សិក្សា​ពី​ខ្មែរ​ដូច​ជា លោក George Cœdès និង​លោក Claude Jacques បាន​សន្មត​ថា ប្រាង្គ​កណ្ដាល​ស្ថិត​នៅ​ក្នុង​រចនាបថ​ព្រះ​គោ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី សាលា​បារាំង​ចុង​បូព៌ា​​ប្រទេស (EFEO) ​​លើក​ឡើង​ថា ការ​បរិច្ឆេទ​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​មិន​មាន​ភស្តុតាង​ជាក់លាក់ ។ គេ​គ្រាន់​តែ​អាច​សន្និដ្ឋាន​បាន​ថា ប្រាង្គ​សងខាង​ត្រូវ​បាន​កសាង​ក្រោយ​ប្រាង្គ​កណ្ដាល​ នៅ​ប្រហែល​ជា​​​ពាក់កណ្ដាល​ ស.វ.ទី ១០ ។ (2)

ព័ត៌មាន​បន្ថែម​ពី សាលា​បារាំង​ចុង​បូព៌ា​​ប្រទេស ក៏​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក Maurice Glaize បាន​ប្រទះ​ឃើញ​ប្រាសាទ​នេះ​នៅ​ឆ្នាំ ១៩៣០, គាត់​បាន​ហៅ​ប្រាសាទ​នេះ​ថា កុដិស្វរៈ តែ​ម្ដង ដោយ​​សន្និដ្ឋាន​ថា ប្រាសាទ​តូច​នេះ​សម​ស្រប​ទៅ​នឹង​ឈ្មោះ កុដិស្វរៈ ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​អត្ថបទ​សិលាចារឹក​ជា​ច្រើន ទោះ​ជា​យ៉ាង​ណា​ក្ដី វា​ដូច​ជា​គ្មាន​ការ​បញ្ជាក់​បែប​ប្រវត្តិសាស្ត្រ​​ផ្សេង​​ណា​មួយ​​ ក្រៅ​ពី​នេះ​ឡើយ​អំពី​ឈ្មោះ​ពិត​នៃ​ប្រាសាទ​នេះ ។ (2)

សរុប​សេចក្ដី​មក ប្រាសាទ​នេះ​ប្រហែល​ជា​មិន​មែន​ ប្រាសាទ​កុដិស្វរៈ នៅ​ក្នុង​សិលាចារឹក ក៏​ប៉ុន្តែ​យើង​ក៏​មិន​ដឹង​ថា​ឈ្មោះ​ដើម​នៃ​ប្រាសាទ​នេះ​ គឺ​អ្វី​ដែរ ។

***

អាន​បន្ថែម ៖

  1. បណ្ដាញ​ព័ត៌មាន​​វប្បធម៌​ខ្មែរ ៖ រឿង​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​លើ​ផ្ដែរ​មួយ​នៃ​ប្រាសាទ​កុដីស្វរ
  2. allpointseast: Kutisvara Update
  3. allpointseast: Kutisvara
  4. theangkorguide: Kutisvara
  5. candypublication: Kutisvara

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s