ប្រាសាទ​ក្អែកពង


ជា​​ប្រាសាទ​បុរាណ​តែ​មួយ​គត់​ ដែល​នៅ​សេសសល់​ជា​រូបរាង​នៅ​ក្នុង ខែត្រ​កំពង់​ស្ពឺ ប្រាសាទ​ក្អែកពង ស្ថិត​នៅ​ចង្កេះ​ភ្នំ​ក្អែក​ពង ក្នុង​ភូមិ​ក្អែក​ពង ឃុំ​តាំង​ស្យា ស្រុក​ភ្នំ​ស្រួច​ ខែត្រ​កំពង់​ស្ពឺ ។ ប្រាសាទ​នេះ​​ប្រហែល​ជា​មាន​ ២ ដោយ​​បច្ចុប្បន្ន​​មួយ​ស្ថិត​ក្នុង​សភាព​បាក់​បែក​ជា​ទម្ងន់ ឯ​មួយ​ទៀត​នៅ​ឃើញ​សេសសល់​តែ​គ្រឹះ​ប៉ុណ្ណោះ ។ ប្រាសាទ​នេះ​សាង​សង់​ពី​ឥដ្ឋ មាន​ទ្វា​នៅ​ទិស​ខាង​កើត និង​ទ្វា​បញ្ឆោត​ ៣ ពី​ ៣ ទិស​ផ្សេង​ទៀត ។

ប្រាសាទ​នេះ​ហាក់​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រសែ​ភ្នែក​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​សិក្សា​​ ថ្វី​ត្បិត​តែ​ ប្រាសាទ​នេះ​ស្ថិត​នៅ​ប្រមាណ​តែ​ជាង ៦០ គ.ម. ពី​ក្រុង​ភ្នំពេញ​ក្ដី ។ បើ​ចង់​ទៅ​ទស្សនា​ប្រាសាទ​នេះ យើង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤ ឆ្ពោះ​ទៅ​ក្រុង​ច្បារមន បន្ទាប់​មក​បន្ត​ដំណើរ​ប្រហែលជា ១៥ គ.ម ទៀត រហូត​ដល់​ច្រក​ចូល​ រោង​ចក្រ​ផលិត​គ្រឿងផ្ទុះ C06 របស់​រដ្ឋាភិបាល ។ បត់​ចូល​តាម​ច្រក​ចូល​នោះ រួច​បន្ត​ដំណើរ​ប្រមាណ​ជា​ មួយ​គីឡូម៉ែត្រ​ ទៀត​នឹង​ទៅ​ដល់​ ភ្នំ​ក្អែក​ពង ។ ដើម្បី​ភាព​ងាយ​ស្រួល គួរ​សុំ​ឲ្យ​មាន​អ្នក​ស្រុក​ម្នាក់​ជូន​ដំណើរ​ឡើង​ភ្នំ​នេះ ដោយ​សារ​ផ្លូវ​ឡើង​មិន​មាន​លក្ខណៈ​សមស្រប, ចោត និង​សម្បូរ​ដោយ​ថ្ម ។ ម៉្យាង​ទៀត អ្នក​នៅ​ទី​នោះ​ហៅ​ប្រាសាទ​នេះ​ថា «វិហារសៀម» (ម្ដេច​ក៏​ដាក់​ឈ្មោះ​បែប​នេះ​វិញ? មិនទំនង) ដូច្នេះ គួរ​ប្រើ​ឈ្មោះ​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ឆ្ងល់ ។

ខ្ញុំ​បាន​ទៅ​ដល់​ប្រាសាទ​នេះ កាល​ពី​ថ្ងៃ ២៥ ខែ​កក្កដា ក្នុង​ដំណើរ​ឥត​ព្រាង​ទុក (ទំនេរ​ពេក​ ចេះ​តែ​ដើរ​ៗ ទៅ) ។ ខ្ញុំ​ជិះ​ហួស​រហូត​ដល់​ទី​រួម​ស្រុក​ភ្នំស្រួច ទើប​សួរ​គេ​ឯង​ហើយ​ជិះ​បក​មក​ក្រោយ​វិញ ។ ខ្ញុំ​បាន​ពឹង​ឲ្យ​អ្នក​ភូមិ​ម្នាក់​ជួយ​នាំ​ផ្លូវ​ខ្ញុំ​ឡើង​ភ្នំ ដោយ​ចំណាយ​ពេល​ប្រមាណ ៣០ នាទី ប្រកប​ដោយ​ការ​លំបាក​ពេក​ក្រៃ​តែ​ម្ដង (ហត់​មែន ឥត​និយាយ​លេង​ទេ) ដោយ​ត្រូវ​តោង​មែក​ឈើ​ តោង​ថ្ម និង​ប្រឈម​មុខ​នឹង​ការ​រអិល​ចុះ​មក​វិញ ដោយ​សារ​​ជម្រាល​ចោត ។ ខ្ញុំ​ចំណាយ​ពេល​ប្រហែល​ជា ៣០ នាទី​ទៀត ដើរ​ចុះ​ដើរ​ឡើង​រក​មើល​ក្រែង​មាន​អ្វី​ដែល​សេសសល់​នៅ​ជិត​ៗ នេះ​ទៀត ។ ពេល​ត្រឡប់​ចុះ​វិញ​មក​វិញ ខ្ញុំ​ចុះ​តាម​ផ្លូវ​មួយ​ផ្សេងទៀត ដែល​មិន​ចោត គ្រាន់តែ​ត្រូវ​ដើរ​ឆ្ងាយ​ និង​ចំណាយ​ពេល​ច្រើន​ជាង​មុន ។

ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​ណា​នោះ​ទេ ដោយ​សារ​​ខ្ញុំ​មិន​ដែល​ប្រទះ​ឃើញ​ក្បាច់​លម្អ​នៅ​លើ​ជញ្ជាំង​អម​ស៊ុម​ទ្វា​ខាង​កើត​ប្រាសាទ មិនដូច​ទៅ​នឹង​ក្បាច់​លម្អ​នៅ​ប្រាសាទ​ណា​ផ្សេង​ទៀត​ ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ដល់​នោះ​ទេ ម៉្យាង​ទៀត ខ្ញុំ​មិន​មែន​ជា​អ្នក​ឯកទេស​ខាង​នេះ​ផង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , . Bookmark the permalink.

8 Responses to ប្រាសាទ​ក្អែកពង

  1. ស្នាមញញឹម និយាយថា៖

    ខំចុចឡើងលឿន ស្រាប់តែចូលមើល ???😛

  2. សុភ័ក្ត្រ និយាយថា៖

    ចូល​លក្ខណៈ​កុហក ព្រម​ទាំង​បោក​ប្រាស់ អ្នក​អាន😛

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s