ធ្វើ​បច្ចុប្បន្នភាព ៖ ប្រាសាទ​នាង​ខ្មៅ


ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​អត្ថបទ​អំពី​ ប្រាសាទ​នាង​ខ្មៅ​ លើក​នេះ គ្រាន់​តែ​ជា​កិច្ច​បន្ថែម​បង្គ្រប់​​ទៅ​លើ​អត្ថបទ​មុន​ៗ ​ជា​ច្រើន​​នៅ​ក្នុង​ប្លក​នេះ ដែល​បាន​និយាយ​​ពី​ប្រាសាទ​​ខាង​លើ ។ ប្រកាស​មុនៗ ធ្លាប់​និយាយ​អំពី​ គំនូរ​លើ​ជញ្ជាំង​ឥដ្ឋ​​ផ្នែក​ខាង​ក្នុង នៃ​ប៉ម​ខាង​ត្បូង​នៃ​​ប្រាសាទ ក៏ប៉ុន្តែ​មិន​មាន​រូប​ភាព​មក​បង្ហាញ ។ ម្ដង​នេះ ខ្ញុំ​ថត​យក​បាន​​រូប​ភាព​​ដែល​នៅ​សេសសល់​ជា​ស្លាក​ស្នាម​ល្មម​ឲ្យ​យើង​មើល​យល់​បាន​ ពេល​ផ្ទឹម​នៅ​រូបភាព​ដើម, ក្រោយ​ពី​ព្យាយាម​មិន​បាន​សម្រេច​អស់​កាល​ ២ ដង ។ គួរ​បញ្ជាក់​ថា​ គំនូរ​ទាំង ៣ នេះ គូរ​នៅ​លើ​ជញ្ជាំង​ខាង​ក្នុង​នៃ​ប៉ម​ខាង​ត្បូង ដែល​​កាល​ដើម​ជា​ប៉ម​កណ្ដាល​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ដោយ​នៅ​សល់​ប៉ម​តែ ២ ខ្ញុំ​ហៅ​ប៉ម​នេះ​ថា​ប៉ម​ខាង​ត្បូង ដើម្បី​ងាយ​នឹង​ចំណាំ ។

១. ជញ្ជាំង​ខាង​ត្បូង ៖ ប្រហែល​ជា​រូប ក្រឹស្ណា​គោវធ៌ន ។

គំនូរ០៣

ស្លាកស្នាម​នៅសល់

រូប​ដើម (ឯកសារ​បារាំង)

២. ជញ្ជាំង​ខាង​លិច ៖ ប្រហែល​ជា​រូប​ ព្រះ​វិស្ណុ និង​អវតារ​ទាំង​ឡាយ​ដែល​រាប់​មិនអស់ ។

គំនូរ០២

ស្លាកស្នាម​នៅសល់

រូបដើម (ឯកសារបារាំង)

៣. ជញ្ជាំង​ខាង​ជើង ៖ ប្រហែល​ជា​រូប វិស្ណុ​ត្រីវិក្រម ។

គំនូរ០១

ស្លាកស្នាម​នៅសល់

រូបដើម (ឯកសារបារាំង)

គំនូរ០៤

រូប​សំណាក​នាង​ខ្មៅ តម្កល់​នៅ​ប៉ម​ខាង​ត្បូង

អំពី​កិច្ច​ដែល​សម្រេច​បាន​រូប​ថត​ទាំង​នេះ គឺ​ដោយ​ចៃដន្យ​ក៏​ថា​បាន ។ ជា​ធម្មតា​ ឲ្យ​តែ​ទៅ​ ភ្នំ​ជីសូរ្យ ខ្ញុំ​តែង​ឆៀង​ចូល​ ប្រាសាទ​នាង​ខ្មៅ មិនដែល​ខាន​ទេ ។ ម្ដង​នេះ មាន​ពិធី​បុណ្យ​ធំ​នៅ​ក្នុង​វត្ត គេ​ក៏​បើក​សោ​ប៉ម​ខាង​ត្បូង ឲ្យ​មនុស្ស​ម្នា​ចូល​ទៅ​គោរព​បូជា​រូប​តំណាង​ដែល​គេ​ជឿ​ថា​​សក្ដិសិទ្ធិ​ ។ ឯ​រូប​នោះ គឺ​​​ស្ត្រី​ម្នាក់​ឈរ ដែល​គេ​ហៅ​ថា ព្រះ​នាង​ខ្មៅៗ (​ប្រតិមា​នេះ​សម​នឹង​លាប​ពណ៌​ ខ្មៅ) ។

***

អាន​បន្ថែម ៖

  1. ប្រាសាទ​នាង​ខ្មៅ
  2. រូបថត​ពី ប្រាសាទ​នាងខ្មៅ
  3. ប្រៀប​ធៀប​ចម្លាក់​ជញ្ជាំង​​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់
  4. ទសអវតារ​ ក្នុង​សិល្ប​ចម្លាក់​ខ្មែរ
  5. CEN : គំនូរ​ពណ៌​នៅ​ប្រាសាទ​នាង​ខ្មៅ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

2 Responses to ធ្វើ​បច្ចុប្បន្នភាព ៖ ប្រាសាទ​នាង​ខ្មៅ

  1. រូបហ្នឹងគេគូរឬបានជារលប់សល់តែព្រាលៗអញ្ចឹង?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s