ប្រាសាទ​គោកចក


ខ្ញុំ​ធ្លាប់​សរសេរ​​អត្ថបទ​ម្ដង​ហើយ​​ អំពី​ ប្រាសាទ​គោកចក(1) ។ កាល​នោះ​ជា​អត្ថបទ​រួម ដោយ​មាន​បញ្ចូល​ប្រាសាទ​ជា​ច្រើន ។ លើក​នេះ ខ្ញុំ​សរសេរ​បន្ថែម​លម្អិតអំពី ​ប្រាសាទ​គោកចក ដោយ​ទទួល​បាន​ព័ត៌មាន​ពី​សិលាចារឹក K.521 ដែល លោកគ្រូ ហ៊ុន.ឈុនតេង បាន​បក​ប្រែ​ប្រាប់ ។

មុន​នឹង​បក​ស្រាយ​អំពី​សិលាចារឹក ​K.521 ខ្ញុំ​សុំ​រៀបរាប់​អំពី​ប្រាសាទ​នេះ​តាម​ទិន្នន័យ CISARK ។ ប្រាសាទ​នេះ​មាន ៖

  • ប៉ម​ ២ ធ្វើ​ពី​ឥដ្ឋ​រត់​ជួរ ជើង​ត្បូង បែរ​មុខ​ទៅ​កើត មាន​ស៊ុម​ទ្វារ​ធ្វើ​ពី​ថ្ម​ភក់ និង​មាន​សសរ​ពេជ្រ​រាង​ ៨ ជ្រុង ។ មេទ្វារ​ខាង​ត្បូង​របស់​ប្រាសាទ​ទាំង​ ២ មាន​​ចារ​សិលាចារឹក​ K.521 ។ សិលាចារឹក​នៅ​មេទ្វារ​របស់​ប្រាសាទ​ខាង​ជើង​មាន ១៤ បន្ទាត់, ចំណែក​ប្រាសាទ​​ខាង​ត្បូង​មាន​ ១៥ បន្ទាត់ ។ ជ្រុង​បី​ផ្សេង​ទៀត​របស់​ប៉ម​ខាង​ត្បូង​មាន​លម្អ​​ជា​ ទ្វារ​បញ្ឆោត​ធ្វើ​ពី​ឥដ្ឋ ។
  • កសិណ​មួយ (១០០ ម៉. x ១០០ ម៉.)​ មាន​ផ្លូវ​ចូល​ខាង​កើត ។
  • ស្រះ​មួយ (៧០ ម៉. x ៤០ ម៉.)​ នៅ​​ខាង​កើត​ ចម្ងាយ ១៧០ ម៉. ។ (CISARK: 14-Nov-2011)

​សិលាចារឹក​ K.៥២១ ​និយាយ​អំពី​ ព្រះ​បាទ​ជយវម៌្មទី ៣ ដែល​​ទ្រង់​មាន​ជំនាញ​ពិសេស​ខាង​ទាក់​ដំរី ។ ថ្ងៃ​មួយ​ដំរី​របស់​ទ្រង់​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​​ (តំបន់​ប្រាសាទ​គោក​ចក​សព្វ​ថ្ងៃ) ។ នៅ​ពេល​រាត្រី ទ្រង់​​យល់​សប្ដិ​ឃើញ ព្រះ​វិស្ណុ​ ប្រាប់​ឲ្យ​​សង់​ជា​រូប​ទ្រង់ និង​ឲ្យ​គោរព​ព្រះ​អង្គ​ដោយ​មាន​ភក្ដីភាព ។ លុះ​ព្រឹក​ឡើង​ ដំរី​នោះ​ក៏​ចេញ​មក​ពី​ព្រៃ​ដោយ​ឯក​ឯង ។ ព្រះ​បាទ​ជយវម៌្មទី ៣ ក៏​បាន​បញ្ជា​ឲ្យ​គេ​កាប់​ឆ្ការ​ព្រៃ​ និង​រៀប​ចំ​សាង​ប្រាសាទ​នេះ​ឡើង ដោយ​ស្ថាបនា​រូប​ទេព​ធំ​តម្កល់​នៅ​ទី​ប្រាសាទ​ ដោយ​មាន​នាម​ថា ព្រះ​កម្រតេង​អញ​សកព្រាហ្មណ និង​ឲ្យ​ហៅ​តំបន់​នោះ​ថា វិស្ណុគ្រាម (ភូមិ/ដែន​ដី​ព្រះ​វិស្ណុ) ។ លុះ​ក្រោយ​មក​ ដល់​រាជ្យ ព្រះ​បាទ​សូរ្យវម៌្មទី ១ ទ្រង់​បាន​ប្រទាន​ប្រាសាទ​នេះ​​ដល់ ព្រះ​កម្រតេង​អញ​ស្រី​វីរលក្ស្មី​ គ្រប់គ្រង ព្រមទាំង​បោះ​បង្គោល​ព្រំ​ផង ។

***

អាន​បន្ថែម ៖

  1. រូបថត​ពី​អង្គរ (៣) ៖ ប្រាសាទ​នៅ​ក្រុង​សៀមរាប
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s